ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Tuanzebe ខកខានជួយក្លិប និងជម្រើសជាតិ ក្រោយជួបគ្រោះរន្ធ.ត់ពេលលាងចាននៅផ្ទះ

9 ម៉ោង មុន

ចក្រភពអង់គ្លេស ៖ យោងតាមប្រភពពីសារព័ត៌មាន BBC និង The Guardian របស់ចក្រភពអង់គ្លេស កាលពីថ្ងៃទី៨ ខែតុលា…

ចក្រភពអង់គ្លេស ៖ យោងតាមប្រភពពីសារព័ត៌មាន BBC និង The Guardian របស់ចក្រភពអង់គ្លេស កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា កីឡាករបាល់ទាត់ Axel Tuanzebe របស់ក្រុម Ipswich Town សមាជិកលីគកំពូលអង់គ្លេស Premier League នឹងត្រូវអវត្តមានពីទីលានប្រកួតយ៉ាងហោចណាស់មួយខែ ក្រោយជួបគ្រោះដ៏រន្ធត់ដាច់មេដៃ អំឡុងពេលលាងចាននៅផ្ទះ។

ខ្សែការពារ Axel Tuanzebe បានខកខានការប្រកួតដែលក្រុម Ipswich ចាញ់ម្ចាស់ផ្ទះ West នៅក្នុងលទ្ធផល ៤-១ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយសារបញ្ហារបួសដៃ ដែលត្រូវមិនបានបង្ហាញលម្អិតជាក់លាក់ ដោយលោក Kieran McKenna អ្នកចាត់ការទូទៅ Ipswic គ្រាន់តែបង្ហើបថា ខ្សែការពារសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោវ័យ២៦ឆ្នាំរូបនេះ ត្រូវឆ្លងកាត់ការវះកាត់។ ក្លិប Ipswich បានប្រាប់ BBC ថា គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើងនៅផ្ទះរបស់កីឡាករផ្ទាល់ ហើយ Tuanzebe បានវះកាត់ដោយទទួលជោគជ័យហើយ។

ដោយឡែកប្រភពពី The Guardian បានរាយការណ៍ថា ហេតុការណ៍ដ៏រន្ធត់បានកើតឡើង បន្ទាប់ពី​កែវមួយបានបែក ហើយអំបែងកែវមួយផ្នែកបានខ្ទាតបណ្តាលឱ្យមុតដាច់មេដៃយ៉ាងជ្រៅ បង្កឱ្យមានការបារម្ភថា កីឡាកររូបនេះប្រឈមនឹងបាត់បង់មេដៃ។ ទោះយ៉ាងណាការព្រួយបារម្ភនេះ ត្រូវបានបដិសេធដោយក្រុមគ្រូពេទ្យ មុនពេលការវះកាត់ទទួលបានជោគជ័យ ប៉ុន្តែត្រូវការពេលសម្រាប់ជាសះស្បើយយូរ មុនពេលអតីតកីឡាករក្រុម Manchester United រូបនេះ អាចវិលត្រឡប់ទៅទីលានប្រកួតវិញ។

របួសនេះ ក៏ប៉ះពាល់វត្តមានរបស់ Tuanzebe ជាមួយក្រុមជម្រើសជាតិកុងហ្គោ សម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាហ្វ្រីក Africa Cup of Nations ក្នុងខែនេះផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ