ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តេច​អុក​ចិន​រង​បម្រា.ម​ប្រកួត​អស់​មួយ​ជីវិត​ពី​បទ​រៀបចំ​លទ្ធផល និង​ស៊ីសំណូ.កសូ.កប៉ាន់

1 អាទិត្យ មុន

ប្រទេស​ចិន ៖ សមាគម​អុក​បុរាណ Xiangqi របស់​ប្រទេស​ចិន ដែល​ហៅ​កាត់​ថា CXA បាន​ប្រកាស​ដាក់​បម្រាម​ពី​សកម្មភាព​អុក​បុរាណ​ចិន​អស់​១​ជីវិត​លើ​កីឡាករ​កំពូល​ប្រចាំ​ប្រទេស​ចំនួន​២​រូប​គឺ​កីឡាករ Wang Tianyi…

ប្រទេស​ចិន ៖ សមាគម​អុក​បុរាណ Xiangqi របស់​ប្រទេស​ចិន ដែល​ហៅ​កាត់​ថា CXA បាន​ប្រកាស​ដាក់​បម្រាម​ពី​សកម្មភាព​អុក​បុរាណ​ចិន​អស់​១​ជីវិត​លើ​កីឡាករ​កំពូល​ប្រចាំ​ប្រទេស​ចំនួន​២​រូប​គឺ​កីឡាករ Wang Tianyi និង Wang Yuefei ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​លទ្ធផល​ប្រកួត និង​ការ​សូកប៉ាន់​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន VnExpress ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៤​។

កីឡាករ Wang Tianyi

កីឡាករ Wang Tianyi និង​កីឡាករ Wang Yuefei ត្រូវ​បាន​ឃុំខ្លួន​តាំងពី​ខែសីហា​មក​ម្ល៉េះ បន្ទាប់​ពី​ប៉ូលិស​បាន​ស៊ើបអង្កេត​កីឡាករ​ទាំង​ពីរ​រូប​ពី​បទ​រៀបចំ​លទ្ធផល​ប្រកួត​ក្នុងស្រុក​ជា​យូរ​មក​ហើយ ដែល​តាម​រយៈ​ទ​ង្វើ​នេះ ពិភព​អុក​បុរាណ​ចិន​កំពុង​អា​សោចិ៍​ឈ្មោះ​យ៉ាង​ខ្លាំង​។ បើ​តាម​សមាគម​អុក​បុរាណ​ចិន Xiangqi ឬ​ហៅ​ម្យ៉ាងទៀត​ថា «​អុក​ដំរី​» បានឱ្យ​ដឹង​ថា កីឡាករ​ទាំង​ពីរ​បាន​សូកប៉ាន់​ប្រាក់​គូប្រកួត​ពួក​គេ​ដើម្បី​ធ្វើ​ចាញ់ ឬ​កីឡាករ​ទាំង​ពីរ​ផ្ទាល់​ទទួលយក​ប្រាក់​សំណូក ដើម្បី​ធ្វើ​ចាញ់​ការ​ប្រកួត​ផង​ដែរ​។ សារព័ត៌មាន​ចិន China Daily រាយការណ៍​ថា ព័ត៌មាន​លម្អិត​ជាក់លាក់​នៃ​ការ​រំលោភ​បំពាន​របស់​កីឡាករ​ទាំង​ពីរ​មិន​ត្រូវ​បាន​បង្ហាញ​ឱ្យ​ដឹង​នោះ​ទេ​។

កីឡាករ​ទាំង​ពីរ​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អុក​បុរាណ​ចិន Xiangqi ដែល​រៀបចំ ឬ​អនុញ្ញាត​ដោយ​សមាគម ឬ​អង្គភាព​សមាគម​ឡើយ​។ លើស​ពី​នេះ សហព័ន្ធ​អុក Xiangqi ពិភពលោក World Xiangqi Federation (WXF) ថែម​ទាំង​បាន​ដកហូត​ពានរង្វាន់ «Grandmaster» របស់​កីឡាករ Tianyi និង Yuefei ផង​ដែរ​។ ស្រប​ពេល​ដែល​សមាគម​អុក​បុរាណ​ចិន​កំពុងធ្វើការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ធានា​ថា កីឡាករ​ទាំង​ពីរ​ទទួល​បានការ​ពិន័យ​តាម​ច្បាប់​។

ការ​សម្ងាត់​ត្រូវ​បែកធ្លាយ ចាប់ផ្តើម​ជាមួយនឹង​ការ​បែកធ្លាយ​ខ្សែអាត់​សំឡេង​សន្ទនា​ការ​រៀបចំ​លទ្ធផល​ប្រកួត​រវាង Tianyi និង Yuefei កាលពី​ខែមេសា ឆ្នាំ​មុន ដែល​បង្ក​ឱ្យ​ផ្ទុះ​កំហឹង​ជា​សាធារណៈ​នៅ​ក្នុង​សហគមន៍​អុក​បុរាណ​ចិន Xiangqi​។ ហើយ​ទឹកប្រាក់​ដែល​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ប្រហែល ១១៣,០០០​ដុល្លារ​អា​មេ​រិ​ក​។ ប៉ូលិស​បាន​ស៊ើបអង្កេត​ករណី​នេះ មុន​ពេល​ឈាន​ដល់​ការ​ចាប់ខ្លួន​កីឡាករ​ទាំង​២​នាក់​។

កីឡាករ Wang Tianyi អាយុ​៣៥​ឆ្នាំ​បាន​ឈ្នះ​ជើងឯក​អុក​បុរាណ​ចិន Xiangqi ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ២០១២ ហើយ​បាន​ក្លាយជា​កីឡាករ​លេខ ១ របស់​ចិន​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មកនេះ ជាមួយនឹង​ងារ​ជា​ស្តេច​អុក​បុរាណ​ចិន Xiangqi តាម​រយៈ​សមិទ្ធិ​ផល​ជា​បន្តបន្ទាប់​។ Tianyi ថែម​ទាំង​បាន​ឈ្នះ​ជើងឯក​ពិភពលោក​ចំនួន​៣​ដង​នៅ​ក្នុង​ឆ្នាំ ២០១៣, ២០១៧ និង ២០២២​។ ទាំង Tianyi និង Yuefei បាន​ឈ្នះ Grandmaster ពី​សហព័ន្ធ​អុក Xiangqi ពិភពលោក ដែល​ជា​ពានរង្វាន់​ខ្ពស់​បំផុត​ក្នុង​កីឡា​ប្រភេទ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ