ខេត្តស្វាយរៀង ៖ ម្ចាស់ហាងមួយកន្លែងមានចិត្តសប្បុរស បានរៀបចំនូវម្ហូបអាហារដើម្បីចែកជូនឪពុកម្តាយ និងបេក្ខជនដែលមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុត្តិយភូមិនៅមណ្ឌលស្វាយរៀង ថ្ងៃទី០៨-៩ តុលា ២០២៤ ចំនួន០៣ពេលសម្រាប់មនុស្ស៦០០នាក់ ។
ជាក់ស្តែង កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី០៨ តុលា ២០២៤ នេះ មានឪពុកម្តាយ បេក្ខជនប្រឡង សមត្ថកិច្ច យុវជនក្រុមការងារប្រឆាំងអំពើពុករលួយ លោកគ្រូ អ្នកគ្រូ ដែលមានផ្ទះឆ្ងាយ បានមកទទួលទានអាហារនៅហាងសរុបជាង១ពាន់នាក់ ។
បើតាមបេក្ខជនមកប្រឡងបានប្រាប់កោះសន្តិភាពថា ពួកគេមកពីក្រុងបាវិត ខ្លះមកពីស្រុកចន្ទ្រា ស្រុករមាសហែក ស្រុករំដួល ស្រុកស្វាយទាប ស្រុកស្វាយជ្រំនិងស្រុកកំពង់រោទ៌ ។
ពួកគាត់រីករាយជាខ្លាំង និងអគុណដល់ម្ចាស់ហាងដែលមានចិត្តសប្បុរសចែករំលែករៀបចំម្ហូបអាហារ និងទឹកសុទ្ធដល់សិស្សានុសិស្សជាបេក្ខជនដែលមានផ្ទះឆ្ងាយ មកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុត្តិយភូមិរយៈពេល២ថ្ងៃនេះ គឺអាហារ០៣ពេល នេះជាចិត្តសប្បុរសបានចែករំលែកទានដ៏ប្រពៃ សម្រាប់គ្រួសារខ្មែរ ។
ក្នុងនាម ឪពុកម្តាយ សិស្សានុសិស្សនិងបេក្ខជនប្រឡងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ហាងដក់ចិត្ត ដែលបានបរិច្ចាគទានដ៏ប្រសើរនេះសូមឲ្យលោកនិងបុគ្គលិកប្រកបមុខរបរឲ្យកាន់តែរីកចម្រើន និងពុទ្ធពរបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈកុំបី ឃ្លាងឃ្លាតឡើយ ។
ចែករំលែកព័តមាននេះ