ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់បង្កកកូនជ្រូក៤០ក្បាល​ ត្រូវគេ​ប្លុង​ចោល​លើ​សួន​ច្បារ​បង្គោលព្រំដែនលេខ៣១៣ ច្រកទ្វារអន្តរ​ជាតិ​ព្រែក​ចាក

7 ម៉ោង មុន
  • កំពត

ខេត្តកំពត ៖ សាច់បង្កកកូនជ្រូកចំនួន៤០ក្បាលត្រូវបានជនមិនស្គាល់អត្តសញ្ញាណលួចយកមកផ្លុងចោលនៅលើសួនច្បារបង្កោលព្រំដែនលេខ313ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកកាលពីយប់ថ្ងៃទី5 ខែតុលា ឆ្នាំ2024 កន្លងពេលថ្មីៗនេះ ។ លុះព្រឹកឡើងថ្ងៃទី6 តុលា ទើបកម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វារ…

ខេត្តកំពត ៖ សាច់បង្កកកូនជ្រូកចំនួន៤០ក្បាលត្រូវបានជនមិនស្គាល់អត្តសញ្ញាណលួចយកមកផ្លុងចោលនៅលើសួនច្បារបង្កោលព្រំដែនលេខ313ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកកាលពីយប់ថ្ងៃទី5 ខែតុលា ឆ្នាំ2024 កន្លងពេលថ្មីៗនេះ ។

លុះព្រឹកឡើងថ្ងៃទី6 តុលា ទើបកម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វារ និងមន្ត្រីសាលាខេត្តកំពតរួមទាំងមន្ត្រីគយមានការភ្ញាក់ផ្អើលដោយសារតែប្រទះឃើញសាច់បង្កក់កូនជ្រូកគេយកមកទុកចោលនៅលើសួនច្បារ។

បើតាមការឱ្យដឹងពីមន្ត្រីសាលាខេត្តកំពតបានឱ្យដឹងថា សាច់បង្កកកូនជ្រូកទាំងនោះក្រុមឈ្មួញ​បំរុង​ដឹកបន្លំជាមួយទំនិញអ្វីមួយឆ្ពោះទៅកាន់ភ្នំពេញ តែដោយសារភ័យខ្លាចសមត្ថកិច្ចពិនិត្យទើបសាច់កូនជ្រូកបង្កក់នេះត្រូវបានទំលាក់ចោលនៅលើសួនច្បារនេះតែម្ដងទៅ ។

មន្ត្រីសាលាខេត្តកំពតរូបនោះ​បានបន្ត​ថា​ ទោះបីរកម្ចាស់មិនឃើញ កម្លាំងនគរបាលសហការជាមួយមន្ត្រីគយនិងមន្ត្រីសាលាខេត្តបានដុតកម្ទេចចោលកាលពីថ្ងៃទី6 ខែតុលា ឆ្នាំ2024នោះរួចរាល់អស់ហើយដែលមានទម្ងន់សរុប188គីឡូក្រាម ។ ហើយគេចាត់ទុកថានេះជាលើកដំបូងហើយដែលមានជនមិនស្គាល់មុខបានលួចមកផ្លុងចោលសាច់បង្កក់កូនជ្រូកចំនួន40ក្បាលដាក់ចោលលើសួនច្បារឱ្យមន្ត្រីនគរបាល និងមន្ត្រីគយមានតួនាទីដ៏សំខាន់ត្រួតពិនិត្យបានត្រឹមតែចំនួនកេស​ទំនិញ តែគ្រឿងក្នុងមិនដែលចេះអើតមើល ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ