រាជធានីភ្នំពេញ ៖ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស(យកម៉ូតូម៉ាកHONGDA DREAM 125c)នៅចំណុចផ្ទះលេខ១៤៧ ផ្លូវលេខ៦៩បេតេ ក្រុមទី៤ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៤ម៉០៤នាទីទាបភ្លឺ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤។
ជនរងគ្រោះ ឈ្មោះ វន សោភា ភេទ ស្រី អាយុ២២ឆ្នាំ ជានិស្សិតពេទ្យ ទីលំនៅផ្ទះជួលលេខ១៤៧ ផ្លូវលេខ ៦៩បេតេ ក្រុមទី៤ ភូមិ ក្បាលទំនប់៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ។
ចំណែកជនសង្ស័យ ឈ្មោះ ភឹម ផាន់ណី ហៅ រាជ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវ ៣២បេតេ ភូមិ ក្បាលទំនប់៣ សង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួនផ្ទុកសារធាតុញៀន)។
លោកវរសេនីយ៍ត្រី ភិន ផល នាយនគរបាលប៉ុស្តិ៍បឹងទំពន់២បានឱ្យដឹងថា នៅវេលាម៉ោង០៣និង៣០នាទីទាបភ្លឺជនរងគ្រោះបានជិះម៉ូតូដែលមានភិនភាគដូចខាងលើ មកចតទុកនៅខាងក្រោមបន្ទប់ជួលបានចាក់សោរកនិងសន្ទះសោរត្រឹមត្រូវរួចឡើងទៅសម្រាកនៅបន្ទប់ជួលបាត់ទៅ លុះព្រឹកឡើងម៉ោង០៨ម៉៤០នាទី ជនរងគ្រោះភ្ញាក់ពីដំណេកចេញមកមិនឃើញម៉ូតូក៏បានឆោឡោរកម៉ូតូមិនឃើញក៏បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ប៉ុស្តិ៍បឹងទំពន់ទី២តែម្តង។
លោកមេប៉ុស្តិ៏បឹងទំពន់២បានបញ្ជាក់ថា ក្រោយទទួលបានពាក្យបណ្តឹង និងអនុវត្តន៍តាមបទបញ្ជារបស់ វរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ កម្លាំងសមត្ថកិច្ចសង្កាត់បឹងទំពន់២បានចុះទៅកន្លែងកើតហេតុមើលកាំមេរ៉ាសុវត្ថិភាពក្បែរកន្លែងកើតហេតុខាងលើ ស្រាប់តែឃើញជនសង្ស័យម្នាក់ឈ្មោះ ភឹម ផាន់ណី ហៅ រាជ ភេទប្រុស អាយុ៣០ឆ្នាំ ធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះខាងលើហើយបណ្តើរគេចខ្លួនបាត់ទៅ ។
រហូតដល់វេលាម៉ោង១១ថ្ងៃខែឆ្នាំដដែលកម្លាំសមត្ថកិច្ចឃើងបានស្រាវជ្រាវប្រទះឃើញជនសង្ស័យខាងលើឈ្មោះ ភឹម ផាន់ណី ហៅ រាជ កំពុងឈរខាងមុខបណ្តោយផ្លូវ៣២បេតេ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នពេញ ក៏នាំខ្លួនយកមកធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍បឹងទំពន់ទី២តែម្តង។
ក្រោយពេលសាកសួរជនសង្ស័យឆ្លើយសាភាពថាខ្លួនពិតជាបានលួចយកម៉ូតូម៉ាក HONGDA DREAM 125c ពណ៌ ខ្មៅ ពាក់ស្លាកលេខ តាកែវ 1T 1697 នៅចំណុចផ្ទះជួលលេខ១៤៧ ផ្លូវ ៦៩បេតេ ភូមិ ក្បាលទំនប់៣ ពិតប្រាកងមែន។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសុំណំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ