ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បណ្តេញ​វៀតណាម៤៦​នាក់ ពាក់​ព័ន្ធ​ករណី​លួច​ស្នាក់​នៅ និង​ធ្វើ​ការខុស​ច្បាប់

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បាន​ធ្វើការ​បណ្តេញ​ជនជាតិ​វៀតណាម​ចំនួន៤៦​នាក់ (​ស្រី ១៦​នាក់​) ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ខេត្តកំពត​។ បើ​យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក…

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បាន​ធ្វើការ​បណ្តេញ​ជនជាតិ​វៀតណាម​ចំនួន៤៦​នាក់ (​ស្រី ១៦​នាក់​) ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ខេត្តកំពត​។

បើ​យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២៤​បាន​ឲ្យ​ដឹង​ថា ការ​បណ្ដាញ​ជនជាតិ​វៀតណាម ខាងលើ​នេះ ធ្វើ​ឡើង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ធ្វើការ​បណ្តេញ​ជនជាតិ​វៀតណាម​សរុប​ចំនួន៤៦​នាក់ (​ស្រី ១៦​នាក់​) ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ខេត្តកំពត ក្នុង​នោះ​ចំនួន ៤២​នាក់ (​ស្រី ១៦​នាក់​) ។

ពាក់ព័ន្ធ​ករណី​លួច​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់ (Call Center) ទទួល​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​ចំនួន ៤​នាក់ ភេទ​ប្រុស ពាក់​ព​ន្ធ័​ករណី លួច​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់ (​គ្មាន​លិខិតឆ្លងដែន​) ទទួល​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ