ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនជាបញ្ហា ! បរាជ័យ២លើកប្រឡងបាក់ឌុប បេក្ខជន ហែម ស៊ីណាត នៅតែបន្តទឹកចិត្តប្រឡងដោយមូលហេតុមួយនេះ

6 ម៉ោង មុន
  • ភ្នំពេញ

ដួល​ក្រើ​ក​ៗ មិនមែន​ជា​បញ្ហា ដោយ​គួរ​អោយ​សរសើរ​ណាស់ បេក្ខភាព ហែម ស៊ី​ណាត នៅ​តែ​បន្ត​ក្តី​ស្រមៃ ចង់បាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ដើម្បី​ក្លាយជា​គ្រូបង្រៀន​ដោយ​បេក្ខភាព​វ័យចាស់​ជាងគេ​រូប​នេះ​ជ​ន្នះ​ពាក្យ​គេ​ម៉ាក់​ងាយ​ថា…

ដួល​ក្រើ​ក​ៗ មិនមែន​ជា​បញ្ហា ដោយ​គួរ​អោយ​សរសើរ​ណាស់ បេក្ខភាព ហែម ស៊ី​ណាត នៅ​តែ​បន្ត​ក្តី​ស្រមៃ ចង់បាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ដើម្បី​ក្លាយជា​គ្រូបង្រៀន​ដោយ​បេក្ខភាព​វ័យចាស់​ជាងគេ​រូប​នេះ​ជ​ន្នះ​ពាក្យ​គេ​ម៉ាក់​ងាយ​ថា « ក្រ​ខំរៀន​ធ្វើ​អ្វី​យក​សញ្ញាបត្រ​មក​បានការ​អី ខ្លួន​ចាស់​ហើយ​» ។

ពាក្យ​មួយ​ឃ្លា​ខាងលើ កាន់តែ​ធ្វើ​អោយ​បេក្ខភាព ហែម ស៊ី​ណាត រឹតតែ​ចង់បាន​សញ្ញាបត្រ​ជា​ខ្លាំង ដោយ​អ្នកស្រី​យល់​ថា ការ​សិក្សា​ពេញ​មួយ​ជីវិត ពិតជា​មាន​សារៈ​ចំពោះ​ខ្លួន​អ្នកស្រី​ផ្ទាល់​អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ គឺ​ចង់អោយ​ក្មេង​ជំនាន់​ក្រោយ​យល់​ពី​តម្លៃ​នៃ​ការ​សិក្សា​រៀនសូត្រ ។

តើ​លោក​អ្នក​យល់​យ៉ាងណា​ដែរ? ការ​សិក្សា គឺ​ពេញ​មួយ​ជីវិត គ្មាន​ពាក្យ​ថា ហួសពេល​ឡើយ ។ តាម​រយៈ​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព បេក្ខភាព​ចំណាស់​ជាងគេ ហែម ស៊ី​ណាត និយាយ​ថា ឆ្នាំ​នេះ អ្នកស្រី​នៅ​តែ​ដាក់​ពាក្យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដោយ​មូលហេតុ​ថា ចង់បាន​សញ្ញាបត្រ និង​ចង់អោយ​ក្មេង​ជំនាន់​ក្រោយ យល់​ពី​តម្លៃ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ។

អ្នកស្រី ហែម ស៊ី​ណាត បន្ត​ទៀត​ថា កាលពី​កន្លង​ទៅ​ធ្លាប់​មាន​គេ​ថា អោយ​អ្នកស្រី​ផង​ដែរ « ក្រ​ខំរៀន​ធ្វើ​អ្វី យក​សញ្ញាបត្រ​មក​បានការ​អី ខ្លួន​ចាស់​ហើយ​នោះ​» ។ ពាក្យ​មួយ​ឃ្លា​ចាំ​ក្នុង​ចិត្តជា​និច្ច អ្នកស្រី ហែម ស៊ី​ណាត​ថា នឹង​ខិតខំ​ប្រឡង​អោយ​ជាប់ ដោយ​បទ​ពិសោធន៍​រយៈពេល​២​ឆ្នាំ​ជាប់​ៗ​គ្នា ដែល​ប្រឡង​ធ្លាក់ ទៅ​មុខ​វិជ្ជា​គណិត និង​ភាសា​អង់គ្លេស ។

បេក្ខភាព វ័យ​៥៨​ឆ្នាំ រូប​នេះ​បន្ថែម​ថា រយៈពេល​១​ឆ្នាំ​បាន​កន្លង​ទៅ​នេះ អ្នកស្រី​បាន​រៀនសូត្រ​បាន​ច្រើន រៀន​ថ្ងៃ​មិន​គ្រប់ រៀន​យប់​បន្ថែម ដោយ​ថ្ងៃ​រៀន​ធ្វើ​លំ​ហាត់​កិច្ចការ​ផ្ទះ និង​ពេល​យប់​រៀន​តាម​អន​ឡាយ ដើម្បី​ពង្រឹង​លើ​មុខ​វិជ្ជា​ដែល​ជួប​ឧបសគ្គ និង​ធ្វើ​ទៅ​មិន​បាន​ល្អ​នោះ ។ បរាជ័យ​២​ដង ក្នុង​សម​ភូមិ​បាក់​ឌុ​ប​ផ្ទាន់​ៗ អ្នកស្រី​ហែម ស៊ី​ណាត​ថា សម្រាប់​ឆ្នាំ​នេះ អ្នកស្រី​នឹង​ប្រឡង​នៅ​មណ្ឌល​អនុ​វិទ្យា​ទឹកថ្លា​ដដែល ដោយ​សង្ឃឹម​៥០​ភាគរយ ដោយ​ផ្អែក​លើក​ការ​ខិតខំ​កាលពី​កន្លង​ទៅ ថ្ងៃ​ចន្ទ​ដល់​សុក្រ ទាំង​យប់​ថ្ងៃ ឆ្លៀតពេល​រៀន​មិន​ដែល​អាក់ខាន​ម្តងណា​នោះ ។

គួរ​រម្លឹក​ដែរ​ថា អ្នកស្រី ហែម ស៊ី​ណា​ម ដែល​មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ថ្ម​រមៀល​កើត ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ គឺជា​គ្រូ​អក្ខរកម្ម ដោយ​ជា​រៀងរាល់ថ្ងៃ អ្នកស្រី​ត្រូវ​បង្រៀន​សិស្ស​ដែល​មាន​វ័យ​ល្បាក់​ៗ​នឹង​អ្នក​មីង វ័យ​៥០​ឆ្នាំ ៦០​ឆ្នាំ ទៅ​៧០​ឆ្នាំ​ប្លាយ ដោយ​ការ​រៀនអក្សរ​នេះ ដើម្បី​យក​ទៅ​សូត្រធម៌ មើល​ធម៌ ជា​ពិសេស​កូនសិស្ស​ដែល​ចាស់​ជាង​អ្នក​មីង​ផង​នោះ ចង់​ចេះ​អាន និង​ចេះ​សរសេរ​។ ហើយ​សម្រាប់​កា​រប​ង្រៀ​នេះ​ទៀត​សោត អ្នក​មីង​ក៏​ទទួល​បាន​កម្រៃ​ខ្លះ​ៗ​ផង ដោយ​ក្នុង​មួយ​ខែ​ៗ​ទទួល​បាន​ប្រាក់​៥០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ។

ជា​ចុង​ក្រោយ បេក្ខភាព ហែម ស៊ី​ណាត សូម​ជូនពរ​សិស្ស​ទាំងអស់​គ្នា​ក៏​ដូច​ជា ខ្លួនឯង​ផ្ទាល់​អោយ​ប្រឡង​ជាប់ និង​ទទួល​បាន​ជោគជ័យ​ត្រចះត្រចង់​ទាំងអស់​គ្នា ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ