ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់៣នាក់ ក្រោយជិះម៉ូតូគេច១ក្រុមដេញកា.ប់ រួចបុ.កឡានដឹកខ្សាច់ចតចោល

8 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ យុវជន៣នាក់បានជិៈម៉ូតូបុករថយន្តដឹកខ្សាច់ចតចោលបណ្តាលស្លាប់ភ្លាមៗ បន្ទាប់ពី​គេចពីក្មេងទំនើង១ក្រុមមានគ្នា៤ទៅ៥នាក់ជិៈម៉ូតូ២គ្រឿងដេញកាប់ ដែលហេតុការណ៍នេះ​បាន​កើតឡើង​កាលពី​វេលាម៉ោង៣ឈានចូលព្រឹក​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នៅចំណុចក្បែរស្តុបផ្សារកណ្តាល ស្ថិត​ក្នុង​ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។…

ខេត្ត​បន្ទាយមានជ័យ ៖ យុវជន៣នាក់បានជិៈម៉ូតូបុករថយន្តដឹកខ្សាច់ចតចោលបណ្តាលស្លាប់ភ្លាមៗ បន្ទាប់ពី​គេចពីក្មេងទំនើង១ក្រុមមានគ្នា៤ទៅ៥នាក់ជិៈម៉ូតូ២គ្រឿងដេញកាប់ ដែលហេតុការណ៍នេះ​បាន​កើតឡើង​កាលពី​វេលាម៉ោង៣ឈានចូលព្រឹក​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នៅចំណុចក្បែរស្តុបផ្សារកណ្តាល ស្ថិត​ក្នុង​ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី ព្រិម សុផល នាយប៉ុស្តិ៍នគរបាលសង្កាត់ផ្សារកណ្តាលបានប្រាប់ថា មានករណី​យុវជនចំនួន៣នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនៅពេលជិៈម៉ូតូបុកពីក្រោយរថយន្តដឹកខ្សាច់ចតចោលដែលស្គាល់ជនរងគ្រោះទាំងបីអ្នកដែលស្លាប់ជិៈម៉ូតូ១គ្រឿងមានគ្នា៣នាក់ដែលរស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា ក្រោយមានករណីគ្រោះថ្នាក់ចរាចរណ៍មានយុវជន៣នាក់បានស្លាប់និងកន្លែងកម្លាំងជំនាញបានចុះទៅពិនិត្យនិងស្រាវជ្រាវគឺជាករណីក្មេងទំនើងដេញកាប់គ្នាដោយភាគីជនរងគ្រោះមានគ្នា៣នាក់ជិៈម៉ូតូ១គ្រឿងបានជិៈម៉ូតូគេចពីក្មេងទំនើង១ក្រុមមានគ្នា៤ទៅ៥នាក់ដែលជិៈម៉ូតូ២គ្រឿងមានកាំបិតដំបងពូថៅបានជិៈម៉ូតូដេញកាប់ទៅលើភាគីជនរងគ្រោះបានបើកម៉ូតូគេចទៅបុករថយន្តដឹកខ្សាច់ចតចោលពីក្រោយបណ្តាលស្លាប់៣នាក់និងកន្លែង។

លោកវរៈសេនីយ៍ត្រី ព្រិម សុផល បានបញ្ជាក់ថា៖តាមការស្រាវជ្រាវព័ត៌មានកាលពីយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤នៅចំណុចសាន់កូ ស្ថិតភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កាលពីម្សិលមិញគឺក្រុមភាគីជនរងគ្រោះបានដេញកាប់ទៅលើភាគីម្ខាងលុះដល់យប់រំលងអាធ្រាត្រ​ឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភ្លើងស្តុបផ្សារកណ្តាល ត្រូវភាគីក្រុមក្មេងទំនើងសង​សឹង​ជិៈម៉ូតូដេញកាប់វិញហើយភាគីជនរងគ្រោះជិៈម៉ូតូលឿនគេចទៅបុករថយន្តដឹក​ខ្សាច់ចតចោលបន្តាលស្លាប់ភ្លាមៗនិងកន្លែងកើតហេតុ ពេលនេះកម្លាំងជំនាញកំពុងស្រាវជ្រាវរកចាប់ខ្លួនភាគីម្ខាងទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ