ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋនឹងចាត់ការរឿងក្រុមហ៊ុនទូរស័ព្ទកាត់លុយ ដោយអ្នកប្រើមិនដឹងខ្លួន

22 ម៉ោង មុន
  • ភ្នំពេញ

រដ្ឋ​នឹង​ចាត់ការ​យ៉ាង​តឹង​រឹង ចំពោះ​ក្រុមហ៊ុនទូរស័ព្ទ​ណា​ដែល​កាត់​លុយ​ទូរស័ព្ទ​ដោយ​មិន​មានការ​យល់ព្រម​ជា​មុន​ពី​អ្នក​ប្រើប្រាស់ ។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​មួយ​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ឬ​ហាត់​កាត់​ថា ន​.​ទ​.​ប ។ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ឬ​ហាត់​កាត់​ថា ន​.​ទ​.​ប…

រដ្ឋ​នឹង​ចាត់ការ​យ៉ាង​តឹង​រឹង ចំពោះ​ក្រុមហ៊ុនទូរស័ព្ទ​ណា​ដែល​កាត់​លុយ​ទូរស័ព្ទ​ដោយ​មិន​មានការ​យល់ព្រម​ជា​មុន​ពី​អ្នក​ប្រើប្រាស់ ។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​មួយ​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ឬ​ហាត់​កាត់​ថា ន​.​ទ​.​ប ។

និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ឬ​ហាត់​កាត់​ថា ន​.​ទ​.​ប បាន​និយាយ​នៅ​ក្នុង​សេចក្តីជូនដំណឹង ចុះ​ថ្ងៃ​ទី​៤ ខែតុលា​ថា ការ​ភ្ជាប់​សេ​វ៉ា ឬ​គម្រោង​ដោយ​ស្វ័យប្រវត្តិ​ដោយ​គ្មាន​ការ​យល់ព្រម​ពី​អ្នក​ប្រើប្រាស់ គឺ​ផ្ទុយ​ពី​លក្ខ​ណ្ឌ​នៃ​ការ​អនុញ្ញាត​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ឬ​ហាត់​កាត់​ថា ន​.​ទ​.​ប ព្រមទាំង​បាន​បង្ក​អោយ​មាន​បន្ទុក​ហិរញ្ញវត្ថុ និង​ការ​ខកចិត្ត​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​ដែល​រង​ផល​ប៉ះពាល់ ។

និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ឬ​ហាត់​កាត់​ថា ន​.​ទ​.​ប បាន​និយាយ​បន្ថែម​ទៀត​ថា ខ្លួន​នឹង​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់ និង​ចាត់វិធានការ​តឹង​រឹង​បំផុត ចំពោះ​ក្រុមហ៊ុនទូរស័ព្ទ​ណា​ដែល​បាន​ប្រព្រឹត្ត​ខុស​ដោយ​គ្មាន​ការ​រើសអើង ដោយ​សមភាព និង​ដោយ​ពុំ​មាន​ករណី​លើកលែង​ឡើយ ។

ខាងក្រោម​នេះ គឺជា​ខ្លឹមសារ​ទាំងស្រុង​នៃ​សេចក្តីជូនដំណឹង​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ឬ​ហាត់​កាត់​ថា ន​.​ទ​.​ប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ