បន្ទាយមានជ័យ ៖ ថ្ងៃបុណ្យភ្ជុំបិណ្ឌព្រះគ្រូចៅអធិការវត្តកោះកេតអូរប្រាសាទ បាននាំយកនំអន្សម និងម្ហូបអាហារជូនយុវជន ក្នុងមណ្ឌលកែប្រែជីវិតថ្មីភ្នំបាក់ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ នៅក្រុងសិរីសោភ័ណ ។
លោក ភា ម៉ានិត ប្រធានមណ្ឌលកែប្រែជីវិតថ្មីភ្នំបាក់ប្រាប់ថា ៖ ក្នុងមណ្ឌលមានយុវជនដែលជាប់សាធាតុញៀ.នដែលត្រូវបានធ្វើការអប់រំណែនាំ និងកែប្រែមានចំនួន១,១០៥នាក់ ស្រី៦២នាក់ ក្នុងនោះមានយុវជនដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនប្រើប្រាស់គ្រឿងញៀ.ន និងឪពុកម្តាយ និងសាច់ញាតិត្រូវបានយកមកផ្ញើ ដើម្បីធ្វើការអប់រំណែនាំ និងបន្សាបសារធាតុញៀ.ន ។
ព្រះតេជគុណ ណម យ៉ា ព្រះគ្រូចៅអធិការវត្តអូរប្រាសាទ បានពុទ្ធដីកាថា ៖ ក្នុងឱកាសបុណ្យភ្ជំបិណ្ឌនៅពេលដែលពុទ្ធបរិស័ទ្ធចំណុះជើងវត្តបាននាំយកនំអន្សម និងម្ហូបអាហារមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកោះកេតអូរប្រាសាទ ហើយគណៈកម្មការ និងអាចារ្យវត្តរួមជាមួយពុទ្ធបរិស័ទ្ធចំណុះជើងវត្តបាននាំយកនំអន្សម ម្ហូបអាហារ និងអង្ករ ដែលរៀបទុកមកប្រគល់ជូនដល់យុវជនដែលកំពុងនៅក្នុងមណ្ឌលកែប្រែជិវិតថ្មីភ្នំបាក់ ។
លោកពូ អ៊ិត លឿ អតីតអភិបាលខេត្តបន្ទាយមានជ័យ(សម័យរដ្ឋកម្ពុជា)បានមានប្រសាសន៍ទៅកាន់យុវជនថា៖ប្អូនៗជាយុវជនដែលកំពុងស្នាក់នៅក្នុងមណ្ឌលកែប្រៃជីវិតថ្មីភ្នំបាក់ត្រូវយកចិត្តទុកដាក់ទទួលយកការអប់រំណែនាំពីគ្រូក្នុងមណ្ឌលដើម្បីកែប្រែបន្សាបគ្រឿងញៀ.ន ក្រោយចេញពីមណ្ឌលវិញត្រូវអោយក្លាយជាមនុស្សល្អក្នុងសង្គមហើយត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀ.ន និងឆ្លើយថា ទេចំពោះគ្រឿងញៀ.ន៕
ចែករំលែកព័តមាននេះ