ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បាលហុង​ទឹកឆា​ជាប់​ចំណាត់ថ្នាក់​លេខ១​​មានភ្ញៀវទេសចរមក​លេង​ច្រើន​ជាងគេ​ ក្នុង​ឱកាស​បុណ្យ​ភ្ជុំ

1 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី បាន​ធ្វើ​ដំណើរ​មក​ពី​គ្រប់​ទិស​ទី បាន​លំហែកាយ​តាម​រមណីយដ្ឋាន​នានា​ចំនួន​១១​កន្លែង​ក្នុង​ខេត្តកំពង់ចាម​គឺ​មាន​ចំនួន​ច្រើន​គួរ​ឱ្យ​កត់សម្គាល់​។​ក្នុង​នោះ​មាន​រមណីយដ្ឋាន​ក្បាលហុង​ទឹកឆា​នៅ​ស្រុក​ព្រៃឈរ ដែល​បាន​ទាក់ទាញ​មនុស្ស​មក​លេង​ច្រើន​ជាងគេ ហើយ​បញ្ហា​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​វិញ​ក៏​ធានា​បាន​ល្អ​ប្រសើរ​ផង​ដែរ​។ លោក​ស៊ា​ន សុ​គុន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣​តុលា…

ខេត្តកំពង់ចាម​ ៖ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី បាន​ធ្វើ​ដំណើរ​មក​ពី​គ្រប់​ទិស​ទី បាន​លំហែកាយ​តាម​រមណីយដ្ឋាន​នានា​ចំនួន​១១​កន្លែង​ក្នុង​ខេត្តកំពង់ចាម​គឺ​មាន​ចំនួន​ច្រើន​គួរ​ឱ្យ​កត់សម្គាល់​។​ក្នុង​នោះ​មាន​រមណីយដ្ឋាន​ក្បាលហុង​ទឹកឆា​នៅ​ស្រុក​ព្រៃឈរ ដែល​បាន​ទាក់ទាញ​មនុស្ស​មក​លេង​ច្រើន​ជាងគេ ហើយ​បញ្ហា​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​វិញ​ក៏​ធានា​បាន​ល្អ​ប្រសើរ​ផង​ដែរ​។

លោក​ស៊ា​ន សុ​គុន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣​តុលា ឆ្នាំ ២០២៤​ថា​: នៅ​ក្នុង​កិច្ចប្រជុំ​សាលាខេត្ត​ឯកឧត្តម​អ៊ុ​ន​ចាន់​ដា អភិបាលខេត្ត បាន​ប្រជុំ​ពង្រឹង​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​ដល់​កងកម្លាំង​នគរបាល ទាហាន និង​អាវុធហត្ថ ត្រូវ​ពង្រាយ​តាម​គោលដៅ​ទេសចរណ៍​នានា​ធ្វើ​យ៉ាងណា​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ មក​កំសាន្ត​លេង​តាម​រមណីយដ្ឋាន​ក្នុង​នោះ​មាន​ដូច​ជា​ក្បាលហុង​ទឹកឆា ភ្នំ​ប្រុស​ភ្នំ​ស្រី ប្រាសាទ​នគរ​បា​ជ័យ ភ្នំ​ហាន់ជ័យ ព្រមទាំង​តំបន់​មួយ​ចំនួន​ទៀត ធ្វើ​យ៉ាងណា​ឱ្យ​ពួក​គាត់​មាន​សុវត្ថិភាព​ទាំង​មក​និង​ការ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មាន​ប្រសាសន៍​បន្ត​ថា ក្នុង​រយៈពេល​ពីរ​ថ្ងៃ​គឺ​បិណ្ឌ​ទី​១៤​និង​ថ្ងៃ​ភ្ជុំបិណ្ឌ​គឺ​មនុស្ស​ម្នា​ក្មេង​ចាស់​ប្រុស​ស្រី​បាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ រថយន្ត​មក​លេង​រមណីយដ្ឋាន​ក្បាលហុង​ទឹកឆា​ស្ថិត​នៅ​ក្នុងស្រុក​ព្រៃឈរ​គឺ​មាន​រហូត​ដល់​រាប់​ម៉ឺន​នាក់​ឯណោះ​។ និយាយ​រួម​ក្បាលហុង​ទឹកឆា ត្រូវ​បាន​ចាត់ទុកជា​រមណីយដ្ឋាន​គំរូ​លេខ​មួយ​ក្នុង​ខេត្តកំពង់ចាម ដែល​មនុស្ស​មក​លេង​កំសាន្ត​ច្រើន​ជាងគេ​។

​បន្ទាប់​មក​មាន​ភ្នំ​ហាន់ជ័យ ភ្នំ​ប្រុស​ភ្នំ​ស្រីប្រាសាទ​នគរ​បា​ជ័យ​ក្នុងស្រុក​កំពង់សៀម សម្រាប់​គោលដៅ​ទេសចរណ៍​ទាំងអស់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ព្រមទាំង​ប្រជា​ការពារ​ជួយ​រក្សា​ពង្រឹង​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​បាន​ល្អ​តាម​ការ​ណែនាំ​ពី​សំណាក់​ឯកឧត្តម​អភិបាលខេត្ត​។

សូម​បញ្ជាក់​ថា​រមណីយដ្ឋាន​ក្បាលហុង​ទឹកឆា ត្រូវ​បាន​វិនិយោគទុន​ឲ្យ​ឯកជន​ជាមួយ​នោះ​ការ​យក​តម្លៃ​លើ​មុខម្ហូប​អាហារ​គឺ​ត្រូវ​បាន​កំណត់​ក្នុង​សៀវភៅ​បន្ទុក ដោយ​មិន​អនុញ្ញាត​ឱ្យ​យក​តម្លៃលើស​ពី​ហ្នឹង​នោះ​ទេ​។​ហើយ​ភ្ញៀវ​ដែល​មក​កំសាន្ត​លេង​នៅ​ក្បាលហុង​ទឹកឆា គឺ​ពលរដ្ឋ​ម្នាក់​ៗ​មានការ​យល់​ដឹង​ច្រើន​ក្រោយ​ពី​ទទួលទាន​អាហារ​គឺ​បាន​ប្រមូល​សំរាម​ទុកដាក់​ត្រឹមត្រូវ​ក្នុង​ធុងសំរាម​ត្រឹមត្រូវ ទាំងនេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ពលរដ្ឋ​ស្រឡាញ់​បរិស្ថាន​ស្អាត​។

​តាំងពី​វេន​ដាក់​បិណ្ឌ​មួយ​រហូត​ដល់​ថ្ងៃ​ភ្ជុំបិណ្ឌ គឺ​មិន​មាន​ពលរដ្ឋ​ណា​ម្នាក់​ប្ដឹង​មក​មន្ទីរ​ទេសចរណ៍​ខេត្ត​រឿង​តម្លៃ​ម្ហូបអាហារ​នោះ​ទេ​។​បាន​ន័យ​ថា​តាម​រមណីយដ្ឋាន​នីមួយ​ៗ គឺ​អនុវត្ត​តាម​ការ​ណែនាំ​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​។ បើ​តាម​តួលេខ​ដែល​ទទួល​បាន​ក្នុង​រយៈពេល​ពី​ថ្ងៃនេះ​ភ្ញៀវ​មក​លេង​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តកំពង់ចាម​មាន​រហូត​ដល់​ជាង​៦​ម៉ឺន​នាក់ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០២៣​កន្លង​ទៅ​ឆ្នាំ​នេះ​គឺ​មានការ​កើនឡើង​ជាង​។

ចំណែក​លោកយាយ​សយ អាយុ​៧៦​ឆ្នាំ​អ្នក​រស់នៅ​ភូមិ​ថ្មី ឃុំ​ក្រូច ស្រុក​ព្រៃឈរ​វិញ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា គាត់​ត្រូវ​បានកូន​ឌុ​ប​តាម​ម៉ូតូ​មាន​ចម្ងាយ​ប្រមាណ​ប្រាំ​គីឡូម៉ែត្រ មក​កាន់​រមណីយដ្ឋាន​ក្បាលហុង​ទឹកឆា ដើម្បី​ធ្វើ​កម្រងផ្កា​សម្រាប់​លក់​ឲ្យ​ភ្ញៀវ​ដែល​មក​លេង​ក្នុង​នោះ​កម្រងផ្កា​ពាក់​នៅ​លើ​ក្បាល​លក់​បាន​មួយ​តម្លៃ​៤០០០​រៀល​។​ចំពោះ​លុយ​ដែល​លក់​បាន​គឺ​គាត់​សម្រាប់​ចាយវាយ​ដោះស្រាយ​ជីវភាព​គ្រួសារ​និង​មួយ​ផ្នែក​ទៀត​សម្រាប់​យក​ធ្វើបុណ្យ​នៅ​ឯ​វត្ត​។ លោកយាយ​លើក​ឡើង​ថា​កាលពី​គាត់​នៅ​វ័យ​កុមារ​ក្បាលហុង​នេះ មាន​ប្រភព​ទឹក​ចេញ​មក​ពី​ក្នុង​ដី​គឺ​ច្រើន​ជាង​សព្វ​ថ្ងៃនេះ​ទៅ​ទៀត​ព្រោះ​គ្រានោះ​សម្បូរ​ទៅ​ដោយ​ធនធានធម្មជាតិ​ព្រៃឈើ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ