ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណាតូ​ថា​ខ្លួន​នឹង​បន្ត​ជួយ​អ៊ុយ​ក្រែន​ដោយ​មិន​កោត​ខ្លាច​អំណាច​រុស្ស៊ី​ទេ

3 ខែ មុន

ទី​ក្រុង​ប្រ៊ុច​សែល៖ រដ្ឋ​ជា​សមាជិក​អង្គ​ការ​ណាតូ​មិន​គួរ​ចាញ់​ច្រាប​ភាសា​សម្លុត​របស់​លោក​ពូទីន​បាក់​ស្បាត​លែង​ហ៊ាន​ផ្ដល់​​អាវុធ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​​​។ ខាង​លើ​នេះ​ជា​សារ​ដាស់​តឿន​របស់​អគ្គ​លេខា​ធិការ​អង្គ​ការ​ណាតូ​​ លោក​ជេន​ ស្តុល​​ថឹន​បឺក (Jens Stoltenberg) ​បន្ទាប់​ពី​លោក​ពូទីន​ព្រមាន​ជា​ថ្មី​ម្ដង​​ថា​នឹង​​ប្រើ​ប្រាស់​អាវុធ​នុយ​ក្លេអ៊ែរ​។ អគ្គ​លេខា​ធិការ​អង្គ​ការ​ណាតូ​​ចង់​​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​​នឹង​ការ​លើក​ឡើង​របស់​​លោក​ពូទីន​​ដែល​ចង់​​ផ្លាស់​ប្ដូរ​នយោ​បាយ​នុយ​ក្លេអ៊ែរ​របស់​ប្រទេស​រុស្ស៊ី​។ ​រុស្ស៊ី​ធ្លាប់​មាន​គោល​ការណ៍​​ប្រើ​អាវុធ​នុយ​ក្លេអ៊ែរ​បើ​​ប្រទេស​ដទៃ​បាញ់​នុយ​ក្លេអ៊ែរ​ទៅ​លើ​ទឹក​ដី​ខ្លួន​ជា​មុន…

ទី​ក្រុង​ប្រ៊ុច​សែល៖ រដ្ឋ​ជា​សមាជិក​អង្គ​ការ​ណាតូ​មិន​គួរ​ចាញ់​ច្រាប​ភាសា​សម្លុត​របស់​លោក​ពូទីន​បាក់​ស្បាត​លែង​ហ៊ាន​ផ្ដល់​​អាវុធ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​​​។ ខាង​លើ​នេះ​ជា​សារ​ដាស់​តឿន​របស់​អគ្គ​លេខា​ធិការ​អង្គ​ការ​ណាតូ​​ លោក​ជេន​ ស្តុល​​ថឹន​បឺក (Jens Stoltenberg) ​បន្ទាប់​ពី​លោក​ពូទីន​ព្រមាន​ជា​ថ្មី​ម្ដង​​ថា​នឹង​​ប្រើ​ប្រាស់​អាវុធ​នុយ​ក្លេអ៊ែរ​។

អគ្គ​លេខា​ធិការ​អង្គ​ការ​ណាតូ​​ចង់​​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​​នឹង​ការ​លើក​ឡើង​របស់​​លោក​ពូទីន​​ដែល​ចង់​​ផ្លាស់​ប្ដូរ​នយោ​បាយ​នុយ​ក្លេអ៊ែរ​របស់​ប្រទេស​រុស្ស៊ី​។ ​រុស្ស៊ី​ធ្លាប់​មាន​គោល​ការណ៍​​ប្រើ​អាវុធ​នុយ​ក្លេអ៊ែរ​បើ​​ប្រទេស​ដទៃ​បាញ់​នុយ​ក្លេអ៊ែរ​ទៅ​លើ​ទឹក​ដី​ខ្លួន​ជា​មុន ​​ និង​​បើ​​រុស្ស៊ី​រង​ការ​គំរាម​កំហែង​ធ្ងន់​ធ្ងរ​ចំពោះ​ជោគ​វាសនា​-​អនាគត​របស់​ខ្លួន​ (សិទ្ធិ​រស់​រាន​មាន​ជីវិត​-existence)​។

ប៉ុន្តែរុស្ស៊ី​នឹង​ប្រកាន់​គោល​នយោបាយ​ថ្មី​​។ ទី១-​ទោះ​បី​រុស្ស៊ី​រង​ការ​វាយ​ប្រហារ​ពី​រដ្ឋ​មិន​មែន​នុយ​ក្លេអ៊ែរ​ក៏​ដោយ​ សំខាន់​ឱ្យ​តែ​​មាន​រដ្ឋ​នុយ​ក្លេ​អ៊ែរនៅ​ពី​ក្រោយ​ខ្នង​​ រុស្ស៊ី​នឹង​ប្រើ​​​នុយ​ក្លេអ៊ែរ​។ ទី​២-​បើ​រុស្ស៊ី​រង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​ក្ដី,​ យន្ត​ហោះ​​ក្ដី​ ឬ​ដ្រូន​ក្ដី​ សំខាន់​ឱ្យ​តែ​ទ្រង់​ទ្រាយ​ធំ​​ រុស្ស៊ី​នឹង​ប្រើ​​​នុយ​ក្លេអ៊ែរ​។ ទី​៣-រុស្ស៊ី​នឹង​ប្រើ​នុយ​ក្លេអ៊ែរ​ដើម្បី​ការ​ពារ​បេឡា​រូស​​។​

ការ​​ព្រមាន​របស់​លោក​ពូទីន​ធ្វើ​ឡើង​នៅ​ពេល​ប្រទេស​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​កំពុង​ពិគ្រោះ​គ្នា​ថា​​តើ​ត្រូវ​អនុញ្ញាត​ឱ្យ​អ៊ុយ​ក្រែ​ន​បាញ់​មីស៊ីល​ចូល​ជ្រៅ​ៗ​ទៅ​ក្នុង​ទឹក​ដី​រុស្ស៊ី​​ឬ​យ៉ាង​ណា​។ នេះ​ជា​អ្វី​ដែល​រដ្ឋា​ភិ​បា​ល​ទីក្រុង​កៀវ​​ស្នើ​សុំ​ជា​យូរ​មក​ហើយ​។​​ អគ្គ​លេខា​ធិការ​អង្គ​ការ​ណាតូ​ថ្លែង​ថា​អ្វី​ដែល​យើង​បាន​ឃើញ​ថ្មី​ៗ​នេះ​ជា​ការ​បំផ្លោង​វោហារ​សាស្ត្រ​ដែល​​គ្មាន​ការ​ទទួ​លខុស​ត្រូវ​។

​យើង​ចំណាំ​មើល​ទៅ, លើក​ណា​ដែល​យើង​​ផ្ដល់​​​អាវុធ​ឱ្យ​អ៊ុយ​ក្រែន​ជា​​រថ​ក្រោះ, មីស៊ីល​រយៈ​ចម្ងាយឆ្ងាយ ឬ​យន្ត​ហោះ​អែហ្វ​១៦ (F-16) រុស្ស៊ី​នឹង​ប្រកាស​​ថា​ខ្លួន​នឹង​ធ្វើ​បែប​នេះ ឬ​បែប​នោះ​​។ ប៉ុន្តែ​ពួកគេ​បាន​ត្រឹម​តែ​និយាយ​។ ​ចាំ​មើល​​​យើង​​ជួយ​អ៊ុយ​ក្រែន​លើក​ហ្នឹង​ទៀត​​​ ​​រុស្ស៊ី​គ្មាន​ហ៊ាន​ធ្វើ​អ្វី​ទេ។​ ​អង្គ​ការ​ណាតូ​មិន​ទាន់​ឃើញ​សញ្ញា​ណា​មួយ​ថា​រុស្ស៊ី​ធ្វើ​សកម្ម​ភាព​ថ្មី​នៅ​ក្នុង​ឃ្លាំង​អាវុធ​របស់​ខ្លួន​ទេ​។ ដូច្នេះ​យើង​ (ណាតូ) ក៏​មិន​ទាន់​ចេញ​សកម្ម​ភាព​អ្វី​ដែរ​។​


គ្រប់​ជម្រើស​ទាំង​អស់​សុទ្ធ​តែ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​
លោក​ស្តុល​ថឹន​បឺក​ថ្លែង​ថា​ចំណុច​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​អង្គ​ការ​ណាតូ​គឺ​ការ​បណ្ដោយ​ឱ្យ​លោក​ពូទីន​ឈ្នះ​សង្គ្រាម​អ៊ុយ​ក្រែន​។ ​សារ​នយោបាយ​នៅ​ពេល​នេះ​គឺ​ថា «នៅ​ពេល​​​គាត់​ប្រើ​កម្លាំង​ទ័ព​ និង​នៅ​ពេល​គាត់​អាច​សម្លុត​គំរាម​កំហែង​សមាជិក​អង្គ​ការ​ណាតូ​បាន​ហើយ​ ពេល​នោះ​គាត់​អាច​នឹង​ទទួល​បាន​នូវ​អ្វី​ដែលគាត់​ចង់​បាន​។​ ​ពេល​នោះ​យើង​​នឹង​​រង​គ្រោះ​កាន់​តែ​ខ្លាំង​។ នៅ​ក្នុង​សង្គ្រាម​គ្មាន​ជម្រើស​មួយ​​ណា​ល្អ​ជាង​មួយ​ណា​ទេ​។ ​គ្រប់​ជម្រើស​ទាំង​អស់​សុទ្ធ​តែ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​​​»៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ