ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកទន្លេ​ហក់​ឡើង​ ធ្វើ​ឱ្យពលរដ្ឋ​ជាង៤០០​គ្រួសារត្រូវ​ជម្លៀសរក​ទីទួល​សុវត្ថិភាព​​

12 ម៉ោង មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ ដោយសារ​តែ​ទឹកទន្លេ​មេគង្គ​បន្ត​ហក់​ឡើង​ធ្វើ​ឱ្យ​លិច​ភូមិឋាន​នានា​ ដែល​នៅ​ប្រប​តាម​ដង​ទន្លេមេគង្គ​ ក្នុង​ឃុំ​ជី​រោ​ទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ​រាប់រយ​គ្រួសារ​ ត្រូវ​បាន​ចាក​ចេញពី​លំនៅ​ឋាន​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ ស្ថិត​នៅ​ក្នុង​ឃុំ​ទន្លេ​បិទ​ចំនួន​ពីរ​កន្លែង​ និង​ទួល​អង្ក្រង​មួយ​កន្លែង​ ។​…

ខេត្ត​ត្បូងឃ្មុំ​ ៖ ដោយសារ​តែ​ទឹកទន្លេ​មេគង្គ​បន្ត​ហក់​ឡើង​ធ្វើ​ឱ្យ​លិច​ភូមិឋាន​នានា​ ដែល​នៅ​ប្រប​តាម​ដង​ទន្លេមេគង្គ​ ក្នុង​ឃុំ​ជី​រោ​ទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ​រាប់រយ​គ្រួសារ​ ត្រូវ​បាន​ចាក​ចេញពី​លំនៅ​ឋាន​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ ស្ថិត​នៅ​ក្នុង​ឃុំ​ទន្លេ​បិទ​ចំនួន​ពីរ​កន្លែង​ និង​ទួល​អង្ក្រង​មួយ​កន្លែង​ ។​ ជា មួយគ្នា​នោះ ​ជំនាញ​មន្ទីរ​សុខាភិបាល​ខេត្ត​ក៏​បាន​ឲ្យ​គ្រូពេទ្យ​ប្រចាំការ​មើលថែ​ទាំ​សុខភាព​ពលរដ្ឋ រួម​ទាំង​សមត្ថ​កិច្ចធានា​សុវត្ថិភាព​ទាំង​យប់​ទាំង​ថ្ងៃ​ផង​ដែរ​ ។

លោក​ទូច ឆៃ​ងី​ម មេឃុំ​ជី​រោ​ទ៏​ទី​១ មាន​ប្រសាសន៍​ហើយ​ដឹង​នា​ល្ងាច​ថ្ងៃ​ទី ២៩​កញ្ញា​ថា​: បើ​គិត​ពី​ទឹកទន្លេ​បាន​ឡើង​មក​លិច​ផ្លូវ​បេតុង​នៅ​ចំណុច​ភូមិ​រកា​ធំ ព្រែក​តូច ជា​ហេតុ​ធ្វើ​ឲ្យ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ត្រូវ​បាន​បង្ខំចិត្ត​បិទទ្វារ​ទៅ​រស់នៅ​ទីទួល​សុវត្ថិភាព​នៅ​ក្នុង​ឃុំ​ទន្លេ​បិទ ។​បើ​គិត​ពី​ទឹក​ឡើង​មក​លិច​ផ្លូវ​រយៈពេល​មួ​យស​ប្តា​ហ៍​ហើយ​ ។

មេឃុំ​រូប​នេះ​មាន​ប្រសាសន៍​បន្ត​ថា រហូត​មក​ដល់​ថ្ងៃ​ទី​២៩ ​កញ្ញា ទឹកទន្លេ​មេគង្គ​បាន​ស្រក​ប្រហែល​៤​ទឹក ធ្វើ​ឲ្យ​ទឹកបាន​ស្រក​ពីលើ​ផ្លូវ​បេតុង​ក្នុងភូមិ​រកា​ធំ​ហើយ​បើ​នៅ​ថ្ងៃ​ទី​៣០​កញ្ញា ទឹកទន្លេ​បន្ត​ស្រក​ទៀត​នោះ នឹង​ធ្វើ​ឲ្យ​ផ្លូវ​បេតុង​ត​ភ្ជាប់​ពីមុខ​សាលាឃុំ​របស់​លោក​មក​ដល់​គោលដៅ​ប៉ម​ទន្លេ​បិទ និង​អាច​ជិះ​ម៉ូតូ​បាន​។ ជាមួយនឹង​គ្រោះ​ធម្មជាតិ​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ប្រមាណ​៤០០ គ្រួសារ​ត្រូវ​មក​រស់នៅ​លើ​ទីទួល​សុវត្ថិភាព​ក្នុង​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ​។

សូម​បញ្ជាក់​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ​កញ្ញា ​កាកបាទក្រហម​ខេត្ត ​​និង​រៀបចំ​ចែក​អំណោយ​ជូន​ដល់​ពលរដ្ឋ​រង​គ្រោះ​ទាំងនេះ​។ ដោយ​មានការ​គិតគូរ​ពី​បញ្ហា​សុខភាព​លោក​បញ្ជាក់​បណ្ឌិត​កែវ វណ្ណៈ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ចុះ​មក​ពិនិត្យ​មើល​ពី​ស្ថានភាព​របស់​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់ ជាមួយ​នោះ​ក៏​បាន​ឲ្យ​ក្រុម​គ្រូពេទ្យ​នៅ​ជា​ប្រចាំ​ដើម្បី​ត្រៀម​ផ្ដល់​ថ្នាំសង្កូវ​ជូន​ពលរដ្ឋ​ដែល​អាច​ឈឺ​ដោយ​ប្រការ​ណាមួយ ហើយ​ជំនាញ​បាន​ឲ្យ​ពលរដ្ឋ​ប្រកាន់​ខ្ជាប់ខ្ជួន​ «ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត​»។

ចំណែក​លោក​វរសេនីយ៍​ឯក ​សាំ ហេង ​អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​វិញ​បាន​ឲ្យ​ដឹង​ដែរ​ថា ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង​២​រសៀលកម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​គៀងគរ​ថវិកា​ពី​សប្បុរសជន​នានា ក្នុង​នោះ​ មានការ​ចូលរួម​ពី​សំណាក់​លោក​អភិ​បាលស្រុក​ត្បូងឃ្មុំ​ព្រមទាំង​មន្ត្រី​សាលាស្រុក​មួយ​ចំនួន បាន​នាំ​យក​អំណោយ​ផ្ទាល់ខ្លួន​រួម​មាន ៖


-​មី​ចំនួន ២២​កេស
-​ទឹក​សុទ្ធ​ចំនួន១១០​យួរ
-​នំ​បុ័ង​ចំនួន​២៥០ ដើម

ព្រមទាំង​ថវិកា​មួយ​ចំនួន ចែក​ជូន​ដល់​ក្រុម​គ្រួសារ​ដែល​រង​គ្រោះ​ដោយសារ​ទឹកជំនន់​និង​បាន​មក​ស្នាក់​នៅ​បណ្តោះអាសន្ន​នៅ​ទីទួល​សុវត្ថិភាព​របស់​ដី​ឧ​ញ៉ា អាន ម៉ារ​ឌី ស្ថិត​ក្នុង​ឃុំ​ទន្លេ​បិទ មាន​ចំនួន​០២​ឃុំ​(​ឃុំ​ជី​រោទ៍​១ និង​ឃុំ​ទន្លេ​បិទ ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន ១០៥​គ្រួសារ​)​។​

ក្រៅពី​កិច្ច​ការពារ​ពង្រឹង​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដែល​ឃើញ​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​ទើប​រូប​លោក​រៃ​អង្គាស​ថវិកា​ពី​សប្បុរសជន​មក​ចែក​ជូន​ដល់​បងប្អូន​ទោះបី​មិន​បាន​ច្រើន​ក៏​អាច​ដោះស្រាយ​ការ​លំបាក​បាន​មួយ​គ្រា​ផង​ដែរ​។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ