រាជធានីភ្នំពេញ ៖ រថយន្តធន់ធំមួយគ្រឿងសង្ស័យកិនចំគម្របលូមានសភាពចាស់ទ្រុឌទ្រោម បណ្តាលអោយរថយន្តជាប់ផុង ផ្អៀងមួយចំហៀងទៅមុខលែងរួច ។
ហេតុការណ៍នេះ បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ នឹង ៤០នាទីថ្ងៃត្រង់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅត្រង់ចំណុចកែងស្តុបបឹងកេងកង៣ តាមបណ្តោយផ្លូវលេខ១៦៣ កែងផ្លូវ ៣៦០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី០២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានប្រាប់អោយដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តធន់ធំមួយគ្រឿង ម៉ាក ហ៊ីណូ ពណ៍បៃតងចាស់ ពាក់ស្លាកលេខ ខេមរភូមិន្ទ 3-0900 បើកបរតាមបណ្តោយផ្លូវលេខ ៣៦០ ក្នុងទិសដៅពីកើតទៅលិច ខណៈបើកមកដល់ចំណុចស្តុបបឹងកេងកង៣ រថយន្តធន់ធំខាងលើបានបត់ឆ្វេង គោលដៅឡើងតាមបណ្តោយផ្លូវ ១៦៣ ស្របពេលនោះរថយន្តបានបួងចង្កួតបត់ នឹងដោយសារតែរថយន្តធន់ធំខាងលើវែងផង ក៍ស្រាប់តែបួងជ្រុលទៅកិនគម្របលូ ដែលមានសភាពចាស់ទ្រុឌទ្រោម បណ្តាលអោយរថយន្តកិនគម្របលូបផុងបាក់ផ្លូវ កល់ទៅមុខលែងរួចតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចយករថយន្តខាងលើ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេង រងចាំដោះស្រាយពេលក្រោយ ៕
ចែករំលែកព័តមាននេះ