ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ​ ដឹកនាំ​ប្រជុំ​ផ្សព្វផ្សាយ​អន្តរក្រសួងស្តី​ពី «គោលការណ៍​ប្រតិបត្តិ​ស្ដង់ដា​នៃ​ការ​ធ្វើអធិការកិច្ច​អន្ដរក្រសួង​ក្នុង​វិស័យ​កម្មន្ដសាល​» នៅ​តាម​សហគ្រាស គ្រឹះស្ថាន

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៧ ខែកញ្ញា ឆ្នាំ ​២០២៤ ​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ…

រាជធានី​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៧ ខែកញ្ញា ឆ្នាំ ​២០២៤ ​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ “​គោលការណ៍​ប្រតិបត្តិ​ស្ដង់ដា​នៃ​ការ​ធ្វើ​អធិការកិច្ច​អន្ដរក្រសួង​ក្នុង​វិស័យ​កម្មន្ដសាល​” នៅ​តាម​សហគ្រាស គ្រឹះស្ថាន ដែល​មាន​វត្តមាន​ចូលរួម​ពី ឯកឧត្តម អ៊ិ​ន ខេមរា រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តំណាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមការងារ​រៀបចំ​ក្រុម​អធិការកិច្ច​អន្តរក្រសួង​ ។

កិច្ចប្រជុំ​នេះ​ក៏​មាន​វត្តមាន​ចូលរួម​ពី ឯកឧត្តម ចាន់ បូ​រិ​ន្ទ អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង ឯកឧត្តម កែវ សុភ​គ៌ អគ្គាធិការ​នៃ​ក្រសួងបរិស្ថាន និង​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជា​ជា​ច្រើន​នាក់​ផង​ដែរ ​។

កិច្ចប្រជុំ​ផ្សព្វផ្សាយ​អន្តរក្រសួង​នេះ​ផ្តោត​លើ ការ​ចុះ​ធ្វើ​អធិការកិច្ច​អន្តរក្រសួង​ក្នុង​វិស័យ​កម្មន្តសាល នៅ​ក្នុង​ឆមាស​ទី​២ ឆ្នាំ​២០២៤ ដោយ​ផ្តោត​លើ​រោងចក្រ សហគ្រាស​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ។

គួរ​បញ្ជាក់​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សម្រេច​នូវ​សមិទ្ធផល​ជា​ច្រើន​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍ និង​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ឲ្យ​កាន់តែ​ប្រសើរ​។ ជាក់ស្តែង​ក្រសួង​បាន​បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការងារ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នានា​តាម​រយៈ​ការ​ចុះ​ធ្វើ​អធិការកិច្ច​ការងារ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​។ ប្រការ​នេះ គឺជា​គន្លឹះ​ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​មក​ពី​ក្រៅប្រទេស​ជា​ច្រើន​បាន​មក​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ ​៕ អត្ថបទសហការ