ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងកា.ត់ដេរ​ចាប់​ក្រៀ.កផ្ដួល​រឹ.ត​ក​មន្ត្រី​នគរបាល​ម្នាក់​ប្ល.ន់​យក​កាបូប​លុយ

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​ម្នាក់​មានមុខរ​បរជា​ជាងកាត់ដេរ​សម្លៀក​បំពាក់ បាន​បែកគំនិត​ធ្វើ​ជា​ចោរប្លន់ ហើយ​បាន​ធ្វើ​សកម្មភាព​ចាប់​ក្រៀក​ផ្ដួល​រឹត​ក​មន្ត្រី​នគរបាល​មួយ​រូប ព្រមទាំង​វាយ​ហែក​ហោប៉ៅ​ខោ​ប្លន់​យក​កាបូប​លុយ​រួច​ព្យាយាម​រត់គេច​ខ្លួន ។ ប៉ុន្តែ​ពេល​នោះ​ជន​រង​គ្រោះ​ស្រែក​ឆោឡោ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្រាំង​ពង្រ ចេញ​អន្តរ​គម​ន៍​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នោះ​បាន​ភ្លាម​ៗ​តែ​ម្ដង…

រាជធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​ម្នាក់​មានមុខរ​បរជា​ជាងកាត់ដេរ​សម្លៀក​បំពាក់ បាន​បែកគំនិត​ធ្វើ​ជា​ចោរប្លន់ ហើយ​បាន​ធ្វើ​សកម្មភាព​ចាប់​ក្រៀក​ផ្ដួល​រឹត​ក​មន្ត្រី​នគរបាល​មួយ​រូប ព្រមទាំង​វាយ​ហែក​ហោប៉ៅ​ខោ​ប្លន់​យក​កាបូប​លុយ​រួច​ព្យាយាម​រត់គេច​ខ្លួន ។ ប៉ុន្តែ​ពេល​នោះ​ជន​រង​គ្រោះ​ស្រែក​ឆោឡោ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្រាំង​ពង្រ ចេញ​អន្តរ​គម​ន៍​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នោះ​បាន​ភ្លាម​ៗ​តែ​ម្ដង ។

ហេតុការណ៍​​ខាងលើនោះ​​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យ​ប​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវជាតិ​លេខ​៣ ក្រោម​ស្ពាន​អាកាស​មហាវិថី​សុ​ី​ជី​ន​ពីង ហៅ​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ស្ថិត​នៅ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ ជន បញ្ញា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាងកាត់ដេរ មាន​ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។ ចំណែក​បុរស​រង​គ្រោះ​ឈ្មោះ លឹ​ម ថេ​ង អាយុ​៥០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មន្ត្រី​នគរបាល​ជាតិ មាន​ទីលំនៅ​ភូមិ​សំបួរមាស សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​កម្លាំង​នគរបាល​ដកហូត​សម្ភារ​:​ដែល​ប្លន់​យក​ពី​រង​គ្រោះ​រួម​មាន​កាបូប​លុយ​១, អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក​, អត្តសញ្ញាណប័ណ្ណ​នគរបាល​ជាតិ​១​សន្លឹក​, ប័ណ្ណបើកបរ​១​សន្លឹក , កាត​ធនាគារ​ATM ១​សន្លឹក​, ប័ណ្ណ​សំគាល់​យានយន្ត​១​សន្លឹក , កាត​ចាក់​វ៉ាក់សាំង​១​សន្លឹក​, ប័ណ្ណ​ប ស ស ១​សន្លឹក​, មួក​សុវត្ថិភាព​១ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ​នោះ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី ណូ​វ៉ា ម្នាក់ឯង​ចេញពី​បន្ទាយ​ក្រាំងចេក ស្ថិត​នៅ​ភូមិ​ដើម​ឫស ឃុំ​ដើម​ឫស ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​ទៅ​ផ្ទះ ។ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣ ពី​ត្បូង​ទៅ​ជើង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក្រោម​ស្ពាន​អាកាស​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣​គាត់​បាន​ឈប់​ម៉ូតូ ក៏​ស្រាប់តែ​ជនសង្ស័យ​ខាងលើ​ដើរទៅ​ពីក្រោយ​រួច​ធ្វើ​សកម្មភាព​ចាប់​ក្រៀក ក ជន​រង​គ្រោះ​ជាប់ ។

នគរបាល​រូប​នោះ​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ពេល​នោះ​ជន​រង​គ្រោះ​បាន​រើបំរះ ក៏​ត្រូវ​ជនសង្ស័យ​បោក​ផ្តួល​ទៅ​ដី ហើយ​ឡើង​សង្កត់​លើ រួច​ទាញ​ខ្សែ​មួក​សុវត្ថិភាព​រឹត​ក ជន​រង​គ្រោះ ព្រមទាំង​វាយ​ហែក​ហោប៉ៅ​ខោ​ខាងស្តាំ​ជន​រង​គ្រោះ​រួច​យក​កាបូប​លុយ​រត់គេច​ខ្លួន​ចូល​វាលស្រែ ។

ពេល​នោះ​ជន​រង​គ្រោះ​បាន​ក្រោក​រត់​ដេញ​តាម​ពីក្រោយ និង​ស្រែក​ឆោឡោ​ថា​ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្រាំង​ពង្រ​ជួយ​អន្តរ​គម​ន៍​ឃាត់ខ្លួន​សង្ស័យ​បាន​ភ្លាម​ៗ រួម​និង​វត្ថុ​ខាងលើ ។ បន្ទាប់​មក​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ