ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុរស​ម្នាក់​សង្ស័យ​ពាក់ព័ន្ធករណី​រំលោ.ភ​សម្លា.ប់​សិស្ស​ម្នាក់​

10 ម៉ោង មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​ ៖ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ជា​បណ្ដោះអាសន្ន សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​រំលោ.ភ​សម្លា.ប់​សិស្ស​វិទ្យាល័យ​អន្លង់​ត្នោត​ស្រុក​ក្រគរ​ម្នាក់ ។ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ សេ​ប យ៉ា អាយុ​៣៦​ឆ្នាំ…

ខេត្តពោធិ៍សាត់​ ៖ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ជា​បណ្ដោះអាសន្ន សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​រំលោ.ភ​សម្លា.ប់​សិស្ស​វិទ្យាល័យ​អន្លង់​ត្នោត​ស្រុក​ក្រគរ​ម្នាក់ ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ សេ​ប យ៉ា អាយុ​៣៦​ឆ្នាំ មុខរបរ​ធ្វើស្រែ ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្នុង​រោង​មើល​ក្របី ក្បែរ​កន្លែង​កើតហេតុ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទន្សាយគល់ ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៣ ៩ ២០២៤ វេលា​ម៉ោង​១២និង៥​នាទី​ចំណុច​ត្រពាំង​សម្រែ​ ស្ថិត​ភូមិ​ខ្លា​ក្រពើ ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ខេត្ត​ពោ​ធ៍​សាត់ មាន​ករណី​រំលោភ​សម្លាប់ក្មេង​ស្រី​ម្នាក់​ ។

​ជន​រង​គ្រោះ​ មាន​អាយុ​១៦​ឆ្នាំ ​ជា​សិស្ស​រៀន​ថ្នាក់​ទី​៩D នៃ​វិឡា​ល័យ​អន្លង​ត្នោត​ស្រុក​ក្រគរ​។

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ផេ​ម ផា​ន អាយុ​៦៦​ឆ្នាំ ត្រូវជា​ឪពុក​បាន​ប្រាប់​អោយ​ដឹង​ថា កូន​របស់​បាន​ដេញគោ​ទៅ​ឃ្វាល​នៅ​ចំណុច​ខាងលើ​ដូច​សព្វមួយដង នៅ​ក្នុង​ចំការ​ស្វាយចន្ទី​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​។ វេលា​ម៉ោង​៥​ល្ងាច​ពុំ​ឃើញ​កូន​ដេញគោ​ត្រឡប់​មក​វិញ​ទេ មានការ​សង្ស័យ​ក៏​នាំ​គ្នា​ទៅ​រក​មើល​។ រហូត​ដល់​ម៉ោង​១២​នឹង​៥​នាទី ស្រាប់តែ​ប្រទះឃើញ​សព​កូន​បាន​ស្លាប់​បាត់​ហើយ នៅ​ចំណុច​ចំការ​ស្វាយចន្ទី​ហើយ​ក៏​ផ្ដល់​ដំណឹង​ដល់​អាជ្ញាធរ​តែ​ម្ដង​។

តាម​ការ​ពិនិត្យ​សាកសព​របស់​គ្រូពេទ្យ​កោសល្យ​វិ​ច្ឆ័​យ និង នគរបាល​បច្ចេកទេស​ខេត្ត ឃើញ​ផ្នែក​ប្រដាប់​ភេទ​មាន​ដាច់​រលាត់​មាន​ទឹកកាម ហើយ​នៅ​ផ្នែក​ក​មាន​ស្នាម​របួស​ជាំ​។

តាម​ការ​សន្និដ្ឋាន​របស់​ជំនាញ សាកសព​ស្លាប់​ដោយ​អំពើ​រំលោភ​សម្លាប់ ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​២២. ៩. ២០២៤ វេលា​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់​។

បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​បណ្ដោះអាសន្ន ដើម្បី​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ