ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានម្នាក់! ​មុខសញ្ញា​គ.ប់​កញ្ចក់​ឡាន​ពលរដ្ឋ​, ឧកញ៉ា​ និង​សមត្ថកិច្ច នៅផ្លូវជាតិលេខ៧

2 ខែ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ មុខសញ្ញា​សកម្ម​ខាង​គប់​កញ្ចក់​រថយន្ត​ពេល​រាត្រី​តាម​ដងផ្លូវ​ជាតិ​លេខ​៧ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​ត្បូងឃ្មុំ​ តែងតែ​គប់​ជា​ហូរហែ​​ទៅ​លើ​រថយន្ត​ប្រជាពលរដ្ឋ សូ​ម្បី​តែ​រថយន្ត​របស់​កម្លាំង​សមត្ថកិច្ច​ក៏​មិន​លើកលែង​។ ត្រូវ​បាន​ឧត្តមសេនីយ៍ទោ​ចិន នី ស្នងការ​នគរបាល​ខេត្ត បានឱ្យ​កម្លាំង​ជំនាញ​បើក​ប្រតិបត្តិការ​ស៊ើបអង្កេត…

ខេត្ត​ត្បូងឃ្មុំ ៖ មុខសញ្ញា​សកម្ម​ខាង​គប់​កញ្ចក់​រថយន្ត​ពេល​រាត្រី​តាម​ដងផ្លូវ​ជាតិ​លេខ​៧ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​ត្បូងឃ្មុំ​ តែងតែ​គប់​ជា​ហូរហែ​​ទៅ​លើ​រថយន្ត​ប្រជាពលរដ្ឋ សូ​ម្បី​តែ​រថយន្ត​របស់​កម្លាំង​សមត្ថកិច្ច​ក៏​មិន​លើកលែង​។ ត្រូវ​បាន​ឧត្តមសេនីយ៍ទោ​ចិន នី ស្នងការ​នគរបាល​ខេត្ត បានឱ្យ​កម្លាំង​ជំនាញ​បើក​ប្រតិបត្តិការ​ស៊ើបអង្កេត ដោយ​យកចិត្តទុកដាក់ ក្នុង​រយៈពេល​៤​ថ្ងៃ​ទីបំផុត​ជនពាល ត្រូវ​បាន​កម្លាំង​នគរបាល​ស្គាល់​តែ​សញ្ញាណ​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ម្នាក់​ក្នុង​ចំណោម​គ្នា​ពីរ​នាក់​។

លោក​វរសេនីយ៍​ឯក​សាំ ហេង អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៤​កញ្ញា ២០២៤​ ថា​ ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​រថយន្ត ជាមួយ​នោះ​ក៏​មាន​រថយន្ត​របស់​ឧកញ៉ា​ម្នាក់ ក៏​ត្រូវ​បាន​ក្រុម​ក្មេង​អន្ធពាល​ចំនួន​ពីរ​នាក់​បាន​គប់​កញ្ចក់​រថយន្ត​ផង​ដែរ​។
ហើយ​ថ្មី​ៗ​កន្លង​ទៅ ពេល​ដែល​លោក​អធិការ​នគរបាល​ស្រុក​តំបែរ​និង​អធិការ​នគរបាល​ស្រុក​ពញាក្រែក បាន​ត្រឡប់​មក​ពី​ប្រជុំ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ឆ្ពោះ​មក​កាន់​អង្គភាព​វិញ​ត្រូវ​បាន​ជន​ទាំងនេះ​គុប​លើ​រថយន្ត​បណ្ដាល​ឲ្យ​បែក​កញ្ចក់​។

អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា កាលពី​យប់​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រមាណ ១០​និង​៥០​នាទី​យប់ ចំណុច​លើ​ផ្លូវជាតិ​លេខ​៧ ត្រង់​ច្រកចូល​ផ្លូវ​បេតុង ភូមិ​វាល​កណ្ដៀង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ មាន​ជនល្មើស​ចំនួន ០២​នាក់​ជិះ​ម៉ូតូ​០១​គ្រឿង​មិន​ច្បាស់​ម៉ាក​ឈប់​ចាំ​គប់​លើ​រថយន្ត​ចំនួន ០២​គ្រឿង​ជា​បន្តបន្ទាប់ ០១​គ្រឿង​ម៉ាក​FORD RENGER ពណ៌​ស ស៊េរី​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ នគរបាល 2.3693 របស់​អង្គភាព​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​បើកបរ​ដោយ​ឈ្មោះ ថា​ញ់ សុខ​វ៉ា​ត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ​(​អធិការ​នគរបាល​ស្រុក​ពញាក្រែក​) មាន​ទីលំនៅ​ភូមិ​សង្គម​មាន​ជ័យ​ចាស់ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ខណៈ​ពេល​ធ្វើ​ដំណើរ​បំពេញភារកិច្ច​បណ្ដាល​ឲ្យ​បែក​កញ្ចក់​មុខ​អស់​មួយ​ផ្ទាំង និង​០១​គ្រឿង​ម៉ាក HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3E-6525 បើកបរ​ដោយ​ឈ្មោះ ស្រ៊​ន ខេ​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ប​ណ្កា​ល​ឲ្យ​បែក​កញ្ចក់​មុខ ០១​ផ្ទាំង ធ្វើ​សកម្មភាព​រួច​ជនល្មើស​ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ឡើង​តាម​ផ្លូវ​បេតុង​ទៅ​ទិស​ខាងត្បូង​បាត់​ទៅ​។

បន្ទាប់​ពី​ទទួល​បណ្ដឹង​ពី​ជន​រង​គ្រោះ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤ ដោយ​បានការ​ឯកភាព​ពី​លោក ឧត្តមសេនីយ៍​ស្នងការ និង​ការ​សម្របសម្រួល​ពី​លោក ឡាយ ឃាង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ អនុញ្ញាត​ឲ្យ​កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជប់ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មង់​រៀវ បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​រហូត​កំណត់​បាន​មុខសញ្ញា និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ អន ផានិត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ក្រពើ ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ចងក្រង​សំណុំរឿង​តាម​នីតិវិធី​។ ឆ្លង​តាម​ការ​ស្តាប់​ចំលើយ​ជនសង្ស័យ​ឈ្មោះ អន ផានិត បាន​សារភាព​ថា​ខ្លួន​រួម​នឹង​បក្ខពួក​ម្នាក់​ទៀត ពិតជា​បាន​ធ្វើ​សកម្មភាព​គប់​រថយន្ត​ដូច​បាន​រៀបរាប់​ខាងលើ​ពិតប្រាកដ​មែន​។

លោក​វរសេនីយ៍ឯក​សាំ ហេង អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​បញ្ជាក់​ថា តាម​រយៈ​តាម​រយ​:​​កាមេរ៉ា​សុវត្ថិភាព​បាន​បង្ហាញ​ពី​អត្តសញ្ញាណ​ក្រុម​ជនសង្ស័យ​ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​បាន​ម្នាក់​។​សូម​បញ្ជាក់​ថា​ជន​រូប​នេះ​កន្លង​មក​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​រយៈពេល​២​ទៅ​៣​ខែ​មិន​បាន​ប្រើប្រាស់​គ្រឿងញៀន​ទៀត​ទេ​។

សមត្ថកិច្ច​មូលដ្ឋាន​អំពាវនាវ​ដល់​អ្នកដំណើរ​ដែល​ជា​ម្ចាស់​រថយន្ត​បើសិនជា​មាន​ករណី​គប់​កញ្ចក់​រថយន្ត​ណាមួយ សូម​ប្រញាប់​រាយការណ៍​បន្ទាន់​មក​សមត្ថកិច្ច​ដែល​ស្ថិត​នៅ​ក្នុង​ក្បែរ​កន្លែង​កើតហេតុ ដើម្បី​មាន​វិធានការ​អន្តរាគមន៍​ជួយ​ទាន់​ពេលវេលា​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ