រាជធានីភ្នំពេញ៖សម្តេចតេជោហ៊ុន សែនប្រធានព្រឹទ្ធសភា និងជាអតីតនាយក រដ្ឋមន្ត្រី បានរម្លឹកពីកាល២៤ឆ្នាំមុននៃការប៉ុនប៉ងសម្លាប់សម្តេចពីក្រុមភារវករលាក់មុខនិងប្រកាសថាមិនឲ្យ មានឱកាសបែបនេះនៅលើទឹកដីកម្ពុជាទៀតឡើយ។
ការរម្លឹករបស់សម្តេចតេជោចំថ្ងៃកម្ពុជាបានប្រារព្ធពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។
សម្តេចតេជោហ៊ុន សែនបានសរសេលើកបណ្តាញសង្គមយ៉ាងដូច្នេះថា៖« ថ្ងៃ២៤កញ្ញា ២០២៤នេះជាខួបលើកទី២៦ឆ្នាំនៃការរួចរស់ជីវិតនៃការប៉ុនប៉ងធ្វើឃាត មកលើរូបខ្ញុំនៅទីក្រុងសៀមរាប(24កញ្ញា1998.24កញ្ញា2024)»។

សម្តេចតេជោបានលើកឡើងថាពិនិត្យមើលត្រឡប់ទៅក្រោយវិញកាលពី២៤ឆ្នាំមុនខ្ញុំមិនគួរមានជិវិតរស់នៅដល់សព្វថ្ងៃនេះទេព្រោះគ្រាប់រ៉ុកែ្កតបេ៤០មួយគ្រាប់ក្នុងចំណោម៤គ្រាប់បានហោះសំដៅរថយន្តខ្ញុំតែវាខុសត្រឹមតែមួយចំអាមពីមុខកញ្ចក់រថយន្តតែប៉ុណ្ណោះ។
សម្តេចតេជោបានលើកឡើងថា៖សូមអរព្រះគុណគ្រប់អង្គបារមីដែលតាមការពារខ្ញុំ អរព្រះគុណព្រះពិរុណដែលបានបង្អុរធ្លាក់មកស្ទើរបាក់មេឃតាំងពីម៉ោង៣ទៀបភ្លឺរហូតម៉ោង៨ព្រឹកដែលធ្វើឱ្យខ្សែភ្លើងបញ្ជាគ្រាប់ត្រូវឆ្លងមិនអាចផ្ទុះទាំង៤គ្រាប់បាននៅពេលដែលគេបញ្ជាបាញ់ខ្ញុំនៅម៉ោង8.55នាទីតាមខ្សែភ្លើងពីចម្ងាយ។
ជាមួយគ្នានោះដែសម្តេចតេជោក៏បានលើកឡើងទៀតថាពួកគេចោទខ្ញុំថាជាអ្នកដឹកនាំផ្តាច់ការក្នុងពេលដែលពួកជា ឃាតករលាក់មុខជ្រកក្រោមផ្លាកសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
សម្តេចតេជោបានគូសបញ្ជាក់ថា៖«ខ្ញុំមិនផ្តល់ឱកាសឲ្យក្រុមឃាតករលាក់មុខដែលជាប្រភេទភេរវករមានឱកាសបំផ្លាញជាតិបំផ្លាញជីវិតខ្ញុំនិងក្រុមគ្រួសារខ្ញុំក៏ដូចជាប្រជាជនកម្ពុជាតទៅទៀតទេ។
ខ្ញុំអាចនៅសល់ពេល១០ឆ្នាំ២ឬ៣ដងទៀតដើម្បីរារាំងនិងដាក់ទោសពួកភេរវករទាំងនេះ។អាយុមិនអស់មិនស្លាប់ដែលដូនតាបាននិយាយពិតជាត្រឹមត្រូវ»៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ