ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ក្មេង​ទំនើង​៤​នាក់ ករណី​វា​.​យ​គ្នា​នៅ​ក្បែរ​របង​ព្រ​លាន​យន្តហោះ​ភ្នំពេញ

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៤ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន ០៤​នាក់ ក្នុង​ចំណោម​០៦​នាក់…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៤ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន ០៤​នាក់ ក្នុង​ចំណោម​០៦​នាក់ ពាក់ព័ន្ធ​ករណី​ហិ​.​ង្សា (​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ផ្លូវ​សាធារណៈ​) នៅ​ចំណុច​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ជាប់​របង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ភូមិ​ព្រៃ​ទា​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្មេង​ទំនើង​ទាំង​០៤​នាក់ រួម​មាន ៖
១. ឈ្មោះ យ៉ា​ត ស៊ី​ហ្វា ភេទ​ប្រុស មុខរបរ​បុគ្គលិក​ក្លឹ​ប មាន​ទីលំនៅ​បន្ទប់​ជួល ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
២. ឈ្មោះ ស៊ុំ សុខ​អាន ភេទ​ប្រុស មុខរបរ រត់​តុ មាន​ទីលំនៅ បន្ទប់​ជួល ខណ្ឌដង្កោ​។
៣. ឈ្មោះ ហេង លី​ហ្សា ភេទ​ស្រី មុខរបរ បុគ្គលិក​ក្លឹ​ប បន្ទប់​ជួល ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
៤. ឈ្មោះ ផល ឧត្ដម​ស័​ក្ត ភេទ​ប្រុស មុខរបរ រត់​តុ មាន​ទីលំនៅ បន្ទប់​ជួល ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

វត្ថុ​តាង​ចាប់​យក ៖ ម៉ូតូ Suzuki Nex ពណ៌​ទឹកប្រាក់ ផលិត​ឆ្នាំ​២០២២ ពាក់​ផ្លា​ក​លេខ ឧត្ដរមានជ័យ 1F-5533 ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ