ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់​ការ​សាកសួរ​លោក រ៉ុ​ង ឈុ​ន ចេញ​ដីកា​សម្រេច​ដាក់​ជន​ត្រូវ​ចោទ​នៅ​ក្រោមការ​ត្រួតពិនិត្យ​តាម​ផ្លូវ​​តុលាការ​​

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត ​លោក រ៉ុ​ង ឈុ​ន ទីប្រឹក្សា​របស់​គណបក្សកម្លាំង​ជាតិ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក ទិ​ត​សុ​ទ្ធី…

រាជធានី​ភ្នំពេញ ៖ ទីបំផុត ​លោក រ៉ុ​ង ឈុ​ន ទីប្រឹក្សា​របស់​គណបក្សកម្លាំង​ជាតិ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក ទិ​ត​សុ​ទ្ធី បូ​រ៉ា​ឆាត បាន​ចេញ​ដីកា​សម្រេច​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ «ប្រៀប​ដូច​វាស់ដី​ឲ្យ​ដើរ​» ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ។

អមដំណើរ​ដោយ​លោក ជួង ជូ​ងី មេធាវី​ការពារ​ក្តី លោក រ៉ុ​ង ឈុ​ន ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២ ៤ នេះ បាន​ចូល​បំភ្លឺ​ទៅ​បំភ្លឺ​នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ ពាក់ ពន្ធ​នឹង​ការ​ចោទប្រកាន់​ពី​បទ​«​ការ​មិន​រាងចាល​ក្នុង​បទមជ្ឈិម​បន្ទា ប់​ពី​ការ​ផ្ដន្ទាទោស​បទមជ្ឈិម​» និង​បទ​«​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វិក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០២៤ តាម​បញ្ញត្តិ​មាត្រា ៨៨ មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ។ ខណៈ​ពេល​លោក រ៉ុ​ង ឈុ​ន បាន​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​តុលាការ គេ​បាន​សង្កេត​ឃើញ​មាន​ថ្នាក់​ដឹក នាំ និង​សមាជិក​គណបក្ស​កម្លាំង​ជាតិ ប្រមាណ​៥០ នាក់​ទៅ​ហែរ ហម​គាំទ្រ និង​ឃ្លាំមើល​ខ្លាចក្រែង​មានការ​ឃាត់ខ្លួន​លោក រ៉ុ​ង ឈុ​ន ដែល​ក្នុង​នោះ​មាន ៖

១.​លោក ជា មុនី ប្រធាន​គណបក្ស​កម្លាំង​ជាតិ
២.​លោក សុខ គឹ​ម​សេង អនុប្រធាន​គ​បក្ស​កម្លាំង​ជាតិ
៣.​អ្នកស្រី ឡឹ​ក រ​ដ្ឋា សមាជិក​គណៈកម្មាធិការ​នាយក
៤.​លោក ផុ​ន សុភា សមាជិក​ណៈ​ក​ម្មា​ធិ​ការ​នាយក
៥.​លោក ឡេ​ង សេង​ហុង នាយករង​ខុទ្ទកាល័យ​គណបក្ស
៦.​លោក ហ៊ុយ ធី សមាជិក​គណៈ​ម្មា​ធិ​ការ​នាយក
៧.​លោក អឿ សំ​អុល សមាជិក​គណៈកម្មាធិការ​នាយក ។

អ្នកសង្កេតការ​បាន​ពិនិត្យ​ឃើញ​ទៀត​ថា ក្នុង​ពេល​នោះ​ដែរ​កម្លាំង​សមត្ត​កិច្ច​បាន​ដាក់​បា​រ៉ា​ស់ការ​ពារ​២ ជាន់​ជុំវិញ​បរិវេណ​សាលា​ដំ បូ​ង​រាជធានី​ភ្នំពេញ ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​លោក រ៉ុ​ង ឈុ ន ទាំង​អស់នោះ បាន​ចូល​ទៅ​ក្បែរ​របង​តុលាការ​ទេ រួម​ទាំង​អ្នកកា សែត​ផង​ដែរ ពោល​គឺ​បាន​ចូល​មេធាវី​ការពារ​ក្តី​ឲ្យ​លោក រ៉ុ​ង ឈុ​ន តែ​ប៉ុណ្ណោះ ។ នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា សមត្ត​កិច្ច​តម្រូវការ​ការ ពារ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ខ្លាច​កើត​មាន​ហេតុ​ការ​អ្វីមួយ​ប៉ះពាល់​ដល់​តុលាការ ជា​ស្ថាប័ន​ច្បាប់ ។

សូម​ជម្រាប​ថា ​លោក ទិ​ត​សុ​ទ្ធី បូ​រ៉ា​ឆាត ចៅក្រម​ស៊ើបសួរ​សា លា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ចេញ​ដីកា​បង្គា់ប់​ទៅ​លើ​បុគ្គល រ៉ុ​ង ឈុ​ន ឲ្យ​ចូល​ខ្ល​ន​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៩ ព្រឹក ដេ​ី​ម្បី​ឆ្លើយ​បំភ្លឺ​អំពី​ដំណើររឿង​ «ការ​មិន​រាង​ចា ល​ក្នុង​បទមជ្ឈិម​បន្ទាប់​ពី​ការ​ផ្តន្ទាទោស​បទមជ្ឈិម និង ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វិក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ។

តាម​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន លេខ​៧៣៨ ព្រ​.​ទ របស់​លោក ទិ​ត​សុ​ទ្ធី បូ​រ៉ា​ឆាត ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជាក់​ថា បានឃើញ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លេខ ៤១៦២ អ​.​យ​.​ន ចុះ​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២៤ ដែល​បាន​បើក​ការ​ស៊ើបសួរ​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ រ៉ុ​ង ឈុ​ន ភេទ​ប្រុស កើត​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​១៩៦៩ ជាតិខ្មែរ ពី​បទ​.​ការ​មិន​រាងចាល ក្នុង​បទ​ម​ជ្ឍឹ​ម​បន្ទាប់​ពី​ការ​ផ្តន្ទាទោស​បទ​ម​ជ្ឍឹ​ម និង ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០២៤ តាម​បញ្ញត្តិ​មាត្រា ៨៨ មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ។

​ដីកា​បង្គាប់​មក​ឈ្មោះ រ៉ុ​ង ឈុ​ន មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​៨៨ ផ្លូវ​លេខ​៩ ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ឲ្យ​ចូលខ្លួន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទប់​ស៊ើបសួរ​”​ន​” ជាន់​ទី​៣ នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៩ ព្រឹក ។

ដូច្នេះ ​ក្រុម​ឆ្លុះ​កង្កែប​រង់ចាំ​តាម​មើល តើ​លោក រ៉ុ​ង ឈុ​ន ជួប​វាសនា​អាក្រក់​ដូច​លើក​មុន​ៗ​ទៀត​ទេ នៅ​ពេល​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ ករណី​មិន​រាងចាល នោះ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ