ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហជីព​ដ៏​ធំ​មួយ​របស់​អា​មេ​រិ​ក​ប្រកាស​មិន​គាំទ្រ​ទាំង​លោកស្រី ហារី​ស និង​លោក ត្រាំ

14 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ សហជីព​មួយ​ក្នុង​ចំណោម​សហជីព​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​សហរដ្ឋអាមេរិក ដែល​មានឈ្មោះ​ថា International Brotherhood of Teamsters បាន​ប្រកាស​បដិសេធ​ធ្វើ​ប​ដ្ឋិ​លេខ ឬ​ចារ​លើ​កិច្ចព្រមព្រៀង​ណាមួយ​ពី​ប្រធានាធិបតី​អា​មេ​រិ​ក​ជា​លើក​ដំបូង…

សហរដ្ឋអាមេរិក ៖ សហជីព​មួយ​ក្នុង​ចំណោម​សហជីព​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​សហរដ្ឋអាមេរិក ដែល​មានឈ្មោះ​ថា International Brotherhood of Teamsters បាន​ប្រកាស​បដិសេធ​ធ្វើ​ប​ដ្ឋិ​លេខ ឬ​ចារ​លើ​កិច្ចព្រមព្រៀង​ណាមួយ​ពី​ប្រធានាធិបតី​អា​មេ​រិ​ក​ជា​លើក​ដំបូង ចាប់តាំងពី​ឆ្នាំ ១៩៩៦ មក​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC និង Reuters បាន​ចេញផ្សាយ​។

សហជីព​ដែល​មាន​សមាជិក​ប្រហែល​១.៣​លាន​នាក់ ទូ​ទាំង​សហរដ្ឋអាមេរិក និង​ប្រទេស​កា​ណា​ដា ដែល​មាន​លោក Sean O’Brien ជា​ប្រធាន បាន​ប្រកាស​ថា សហជីព​បាន​ទទួល​ការ​ប្តេជ្ញា​ចិត្ត​មួយ​ចំនួន​លើ​បញ្ហា​ធំ​ៗ​ពី​បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ លោកស្រី កា​ម៉ា​ឡា ហារី​ស (Kamala Harris) និង​បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់ ត្រាំ (Donald Trump)​។

សហជីព​ក៏​បាន​អះអាង​ថា ការ​ស្ទង់​មតិ​ពី​សមាជិក​បានឃើញ​ថា មិន​មានការ​គាំទ្រ​ច្បាស់លាស់​សម្រាប់​ទាំង​លោកស្រី ហារី​ស និង​លោក ត្រាំ នៅ​ក្នុង​ការ​ប្រជែង​តំណែង​ប្រធានាធិបតី​អា​មេ​រិ​ក បើ​ទោះបីជា​ការ​ស្ទង់​មតិ​២​លើក​នា​ពេល​ថ្មី​ៗ​នេះ​បង្ហាញ​ពី​ការ​គាំទ្រ​ចំពោះ​លោក ត្រាំ យ៉ាងណា​ក៏​ដោយ​។

ការ​ផ្លាស់​ប្តូរ​នេះ គឺជា​ការ​វាយប្រហារ​ដ៏​ធំ​មួយ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យុទ្ធនាការ​បោះ​ឆ្នោត​របស់​លោក ហារី​ស ដើម្បី​ទាក់ទាញ​ម្ចាស់​ឆ្នោត​ដែល​មាន​វណ្ណៈ​ការងារ ពោល​គឺ​តិច​ជាង​៥០​ថ្ងៃ មុន​ការ​បោះ​ឆ្នោត​។ ហើយ​ការ​ផ្លាស់​ប្តូរ​ទៀត​សោត​មាន​សក្តានុពល​ក្នុង​ការ​ប្រមូលផ្តុំ​ក្រុម​សហជីព Teamsters រាប់​ពាន់​នាក់​ដែល​រស់នៅ ធ្វើការ និង​បោះ​ឆ្នោត​នៅ​ក្នុង​រដ្ឋ​ដ៏​សំខាន់​ៗ​ដូច​ជា រដ្ឋ​ផេ​ន​ស៊ី​ល​វ៉ា​នី (Pennsylvania) រដ្ឋ​មី​ឈី​ហ្គេ​ន (Michigan) និង​រដ្ឋ​វី​ន​ស្កុន​ស៊ី​ន (Wisconsin)​។ ប៉ុន្តែ​ទោះ​យ៉ាងណា ភ្លាម​ៗ​បន្ទាប់​ពី​ការ​ប្រកាស​នេះ ក្រុមប្រឹក្សា​ប្រចាំ​តំបន់​របស់​សហជីព Teamsters មួយ​ចំនួន​តំណាង​ឱ្យ​សមាជិក​ជាង​កន្លះ​លាន​នាក់​នៅ​ក្នុង​រដ្ឋ​មី​ឈី​ហ្គេ​ន រដ្ឋ​វី​ន​ស្កុន​ស៊ី​ន រដ្ឋ​ណេ​វ៉ា​ដា (Nevada) និង​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា (California) បាន​ប្រកាស​ថា ពួក​គេ​នឹង​គាំទ្រ​លោកស្រី ហារី​ស​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​បង្ហាញ​ថា យុទ្ធនាការ​លោកស្រី ហារី​ស បាន​បង្ហាញ​ពី​ការ​គាំទ្រ​ភាគច្រើន​លើសលប់​លើ​ការ​រៀបចំ​ប្រព័ន្ធ​ការងារ ហើយ​បាន​កត់​សម្គាល់ថា​ពលរដ្ឋ​នៃ​សមាជិក​សហជីព Teamsters ជា​ច្រើន​នាក់​បាន​ទទួល​អត្ថប្រយោជន៍ ផ្ទុយ​ពី​លោក ត្រាំ ធ្លាប់​និយាយ​ថា កម្មករ​ដែល​ធ្វើ​កូដកម្ម​គួរតែ​ត្រូវ​បាន​បណ្តេញចេញ​ការងារ​។

FILE PHOTO: Teamsters union members march in the annual Labor Day Parade in Detroit, Michigan, U.S., September 2, 2024. REUTERS/Rebecca Cook/File Photo

សមាជិក​សហជីព និង​សម្ព័ន្ធ​សមាជិក​សហជីព​នៅ​សហរដ្ឋអាមេរិក ដែល​រួម​មាន បើកបរ​ឡាន​ដឹក​ទំនិញ កម្មករ​ឃ្លាំង និង​អ្នក​បើក​យន្តហោះ​ជាដើម ត្រូវ​បាន​ចាត់​ទុក​ថា​មាន​ភាព​ចម្រុះ​ផ្នែក​នយោបាយ​ជា​យូរ​មក​ហើយ ដែល​ជា​ហេតុ​នាំ​ឱ្យ​បេក្ខជន​ប្រធានាធិបតី​អា​មេ​រិ​ក រិះរក​គ​ន្លឺះ​នៅ​ក្នុង​ការ​ទាក់ទាញ​ពួក​គេ​សម្រាប់​សំឡេង​ឆ្នោត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ