ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ពជើងទឹក ត្រៀមកម្លាំង​១,២០០​នាក់ សម្រាប់​អន្តរាគមន៍​ជួយ​ពលរដ្ឋ​ជួប​គ្រោះ​ទឹកជំនន់

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការ​រង​កងទ័ពជើងទឹក និង​ជា​អគ្គលេខាធិការ​រង នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ បាន​ឲ្យ​ដឹង​ថា កងទ័ពជើងទឹក…

រាជធានី​ភ្នំពេញ ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការ​រង​កងទ័ពជើងទឹក និង​ជា​អគ្គលេខាធិការ​រង នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ បាន​ឲ្យ​ដឹង​ថា កងទ័ពជើងទឹក បាន​ត្រៀមកម្លាំង​១,២០០​នាក់ និង​មធ្យោបាយ​រួច​ជា​ស្រេច សម្រាប់​ចុះ​អន្តរាគមន៍ ជួយ​បងប្អូន​ប្រជាពលរដ្ឋ ជួប​ករណី​ទឹកជំនន់ នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត​នានា ។

ថ្លែងប្រាប់​កោះសន្តិភាព នា​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤​នេះ ឧត្តមនាវីឯក ទៀ សុខា បាន​លើក​ឡើង​ថា ខណៈ​គ្រោះ​ទឹកជំនន់​បាន​កំពុង គំរាមកំហែង នៅ​ប្រទេស​ជិតខាង​របស់​កម្ពុជា ហើយ​ក៏​ទទួល​បាន​បទបញ្ជារ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ឲ្យ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ត្រៀមខ្លួន ចុះ​អន្តរាគមន៍​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ទឹកជំនន់​នោះ បញ្ជ​ការដ្ឋាន​កងទ័ពជើងទឹក បាន​ត្រៀមកម្លាំង និង​សម្ភារៈ រួច​ជា​ស្រេច​សម្រាប់​ចុះ​ជួយ​អន្តរាគមន៍​គ្រប់ពេលវេលា​ទាំងអស់ ពោល​គឺ​២៤ ម៉ោង​លើ​២៤​ម៉ោង ។

ឧត្តមនាវីឯក ទៀ សុខា ថ្លែង​ថា ខណៈ​ពេល​ដែល​អាកាសធាតុ​មិនសូវ​ល្អ នា​ពេល​នេះ​កងទ័ពជើងទឹក បាន​ត្រៀមកម្លាំង​១,២០០​នាក់ ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅ តាម​តំបន់ ដែល​អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ជា​ពិសេស​តំបន់​ខ្លះ នៃ​ខេត្តកំពង់ស្ពឺ​, ស្ទឹង​ត្រែង កំពង់ឆ្នាំង​, រាជធានី​ភ្នំពេញ​, តំបន់​តាម​មាត់សមុទ្រ​, និង​តាម​បណ្តា​កោះ​នានា ជាដើម ។

ឯកឧត្តម​ឧត្តមនាវីឯក ទៀ សុខា បាន​បញ្ជាក់​ទៀត​ថា «​កងទ័ពជើងទឹក​បាន​ត្រៀម​ធ​ម្យោ​បាយ​សង្គ្រោះ ដែល​មាន​សម្ភារៈ ដូច​ជា នាវា អូ​ប័​រ ទូក និង​អាវ​ប៉ូង ជា​ពិសេស​ទៅ​ទៀត​នោះ គឺ​ថ្នាំ​ដង្កូវ គ្រូពេទ្យ កងទ័ពជើងទឹក ដើម្បី​ចល័ត​ចុះ​ជួយ​សង្គ្រោះ បងប្អូន​ប្រជាពលរដ្ឋ​ណា ដែល​ជួប​នូវ​គ្រោះ​ទឹកជំនន់​» ។

ក្រៅពី​ត្រៀម​នូវ​កម្លាំង និង​ធ​ម្យោ​បាយ​នានា កងទ័ពជើងទឹក​ក៏​បាន​ត្រៀម​នូវ​ស្បៀងអាហារ​មួយ ចំនួន សម្រាប់​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​នូវ​ទឹកជំនន់​ទាំងនោះ​ផង​ដែរ ដើម្បី​ជួយ សម្រាល់ទុក្ខ​លំបាក​របស់​ពួក​គាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ