ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​រថយន្តក្រុង ៦៥៣​គ្រឿង សម្រាប់​ដឹក​ពលរដ្ឋ​ទៅ​ស្រុក​កំណើត និង​ខេត្ត​ព្រំដែន​ភាគ​ឦសាន រយៈពេល​៥​ថ្ងៃ បុណ្យ​ភ្ជុំ ឥត​គិតថ្លៃ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា អនុវត្ត​តាម​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​មន្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៦…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា អនុវត្ត​តាម​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​មន្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​រថយន្តក្រុង​ចំនួន ៦៥៣​គ្រឿង សម្រាប់​បម្រើសេវា​ដឹក​ជញ្ជូន​សាធារណៈ ដែល​មាន​រយៈពេល ០៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ដល់​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៤ “​ដោយ​ជិះ​មិន​បង់ប្រាក់​” ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចំណាយ​ជូន​បងប្អូន​កម្មករ​-​ន​យោ​ជិត និង​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត ជួបជុំ​បងប្អូន​ក្រុម​គ្រួសារ ជា​ពិសេស​ទៅ​លេង​កម្សាន្ត​នៅ​តាម​បណ្តា​ខេត្ត​ភាគ​ឦសាន ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ ។

រថយន្តក្រុង​ចំនួន ៦៥៣​គ្រឿង​នោះ ត្រូវ​បាន​បែងចែក ដូច​ខាងក្រោម​៖
១-​សម្រាប់​សេវា​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ប្រើប្រាស់​រថយន្តក្រុង​ចំនួន ១០០​គ្រឿង​សម្រាប់​តម្រាយ​ផ្លូវ​រត់​ក្នុង​រាជធានី​ភ្នំពេញ​។
២-​សម្រាប់​សេវា​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ ដែល​នឹង​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត និង​ពី​បណ្ត​ខេត្ត​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ (​បណ្តា​ខេត្ត​នានា​ក្រៅពី​តំបន់​ភូមិភាគ​ឦសាន​) ប្រើប្រាស់​រថយន្តក្រុង​ចំនួន ៤៩៧​គ្រឿង ដែល​មាន​គោលដៅ និង​ទីតាំង ដូច​ខាងក្រោម ។
៣-​សម្រាប់​សេវា​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ ដែល​នឹង​ធ្វើ​ដំណើរ​ទៅ​លេង​កម្សាន្ត នៅ​តំបន់​ភូមិភាគ​ឦសាន​(​ខេត្តក្រចេះ​, ស្ទឹង​ត្រែង​, មណ្ឌលគិរី និង​ខេត្តរតនគិរី​) ដោយ​ប្រើប្រាស់​រថយន្តក្រុង​ចំនួន ៥៦​គ្រឿង ដែល​មាន​គោលដៅ និង​ទីតាំង ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ