ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហ្ស៊ីម​បាវេ​ចង់​ស.ម្លា.ប់​ដំរី​២០០​ក្បា.​ល​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អត់​-ឃ្លាន

2 ថ្ងៃ មុន

ទី​ក្រុង​ហារ៉ា​រេ៖ ថ្មី​ៗ​នេះ អាជ្ញា​ធរ​ហ្ស៊ីម​បាវេ​បង្ហើប​ឱ្យ​ដឹង​ថា​ពួក​គេ​គ្រោង​សម្លាប់​សត្វ​ដំរី​២០០​ក្បាល​ដើម្បីភ្លះ​យក​សាច់​ធ្វើ​ម្ហូប​អាហារ​ចែក​ជូន​​ប្រជា​ជន​ដែល​កំពុង​តែ​ស្រេក​ឃ្លាន​យ៉ាង​ខ្លាំង​ស្ទើរ​តែ​ដាច់​ពោះ​ស្លាប់​ទៅ​ហើយ​ដោយ​សារ​តែ​ពួក​គេ​ជួប​នឹង​គ្រោះ​ទុរ​ភិក្ស​ធ្ងន់​ធ្ងរ​​​ជា​ច្រើន​ទស​វត្ស​មក​ហើយ​​។ អ្នក​នាំ​ពាក្យ​​​ហ្ស៊ីម​បាវេ​ លោក​​ហ្វារ៉ាវ៉ូ​(Tinashe Farawo) ប្រាប់​ថា​​​​​ដោយសារ​​​​​ហ្ស៊ីម​បាវេ​ប្រឈម​នឹង​គ្រោះ​ទុរ​ភិក្ស​​ធ្ងន់​ធ្ងរ​ ដូច​នេះ​មាន​តែ​កាប់​​​ដំរី​២០០​ក្បាលដើម្បី​​ដោះ​ស្រាយ​បញ្ហា​អត់​-​ឃ្លាន​​​១​​គ្រា​សិន​។ ចំណាត់​ការ​​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ណាមីបៀ​(Namibia)​ ដែល​ស្ថិត​នៅ​ទ្វីប​អាហ្វ្រិក​ដូច​គ្នា​សម្រេច​ចិត្ត​ថា​ត្រូវ​តែ​សម្លាប់​​ដំរី​…

ទី​ក្រុង​ហារ៉ា​រេ៖ ថ្មី​ៗ​នេះ អាជ្ញា​ធរ​ហ្ស៊ីម​បាវេ​បង្ហើប​ឱ្យ​ដឹង​ថា​ពួក​គេ​គ្រោង​សម្លាប់​សត្វ​ដំរី​២០០​ក្បាល​ដើម្បីភ្លះ​យក​សាច់​ធ្វើ​ម្ហូប​អាហារ​ចែក​ជូន​​ប្រជា​ជន​ដែល​កំពុង​តែ​ស្រេក​ឃ្លាន​យ៉ាង​ខ្លាំង​ស្ទើរ​តែ​ដាច់​ពោះ​ស្លាប់​ទៅ​ហើយ​ដោយ​សារ​តែ​ពួក​គេ​ជួប​នឹង​គ្រោះ​ទុរ​ភិក្ស​ធ្ងន់​ធ្ងរ​​​ជា​ច្រើន​ទស​វត្ស​មក​ហើយ​​។ អ្នក​នាំ​ពាក្យ​​​ហ្ស៊ីម​បាវេ​ លោក​​ហ្វារ៉ាវ៉ូ​(Tinashe Farawo) ប្រាប់​ថា​​​​​ដោយសារ​​​​​ហ្ស៊ីម​បាវេ​ប្រឈម​នឹង​គ្រោះ​ទុរ​ភិក្ស​​ធ្ងន់​ធ្ងរ​ ដូច​នេះ​មាន​តែ​កាប់​​​ដំរី​២០០​ក្បាលដើម្បី​​ដោះ​ស្រាយ​បញ្ហា​អត់​-​ឃ្លាន​​​១​​គ្រា​សិន​។

ចំណាត់​ការ​​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ណាមីបៀ​(Namibia)​ ដែល​ស្ថិត​នៅ​ទ្វីប​អាហ្វ្រិក​ដូច​គ្នា​សម្រេច​ចិត្ត​ថា​ត្រូវ​តែ​សម្លាប់​​ដំរី​ ​និង​សត្វ​ព្រៃ​ដទៃ​ទៀតដើម្បី​​​ដោះ​ស្រាយ​បញ្ហា​​អត់​-​ឃ្លាន​​​ដែល​បង្ក​ឡើង​ដោយ​គ្រោះ​រាំង​ស្ងួត​រយៈ​ពេល​វែង​​​។​ ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​សម្លាប់​សត្វ​ព្រៃ​យក​សាច់​ធ្វើ​ម្ហូប​ដូច្នេះ​​ត្រូវ​ក្រុម​អ្នក​ការ​ពារ​សិទ្ធិ​របស់​សត្វ​ និង​អ្នក​អភិរក្ស​សត្វ​រិះ​គន់​ជា​ហូរ​ហែ​។​

សព្វ​ថ្ងៃ​នេះ សត្វ​ដំរី​នៅ​ហ្ស៊ីម​បាវេ​មានច្រើន​គួរ​សម​ដែរ​រហូត​ដល់​ជាង​៨៤០០០​ក្បាល។​ ដូច្នេះ សម្លាប់​ដំរី​​​២០០​ក្បាល​សង្ឃឹម​ថា​​មិន​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ពេក​ទេ​​។ ម៉្យាង​ទៀត​ ប្រធាន​សួន​សត្វ​ហ្ស៊ីម​បាវេ​ លោក​ហ្វារ៉ា​វ៉ូ​ និយាយ​របៀប​ចង់​មាន​ន័យ​ថា​សត្វ​ដំរី​ទាំង​នេះ​ «ទុក​ក៏​មិន​ចំណេញ​ ដក​ចេញ​ក៏​មិន​ខាត​»។ គាត់​ថា​​​ហ្ស៊ី​ម​បាវេ​អាច​​ចិញ្ចឹម​ដំរី​បាន​ត្រឹម​៤៥០០០​ក្បាល​តែ​ប៉ុណ្ណោះ​​។

ប៉ុន្តែ​ជាក់​ស្ដែង​ដំរី​កើន​ឡើង​ដល់​ជាង​៨ម៉ឺន​ក្បាល​​នៅ​ហ្ស៊ីម​បាវេ​ ដូច្នេះ​ច្រើន​លើស​កំណត់​សឹង​តែ​មួយជា​ពីរ​ទៅ​ហើយ​។ ​​ហ្ស៊ី​ម​បាវេ​សម្បូរ​សត្វ​ដំរី​ច្រើន​លំដាប់​ទី​២​ពិភព​លោក​បន្ទាប់​ពី​ប្រទេស​បត់​ស្វាណា​​(Botswana)។ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ហ្ស៊ីម​បា​វេ​​ថ្លែង​​ថ្លែង​នៅ​ក្នុង​រដ្ឋ​សភា​​ថា​ប្រទេស​នេះ​ហាក់​ដូច​ជា​មាន​សត្វ​ដំរី​ច្រើន​លើស​ពី​តម្រូវ​ការ​ជាក់​ស្ដែង​​​ ហើយ​លើស​ពី​សមត្ថ​ភាព​ដែល​ព្រៃ​ឈើ​របស់​ហ្ស៊ីម​បាវេ​អាច​រ៉ាប់​រង​ធ្វើ​ជា​លំនៅ​ដ្ឋាន​របស់​ពួក​វា។​

រដ្ឋ​មន្ត្រី​រូប​នេះ​ប្រាប់​ថា​នៅ​ពេល​សត្វ​ដំរី​សម្បូរ​ហូរ​ហៀរ​ច្រើន​ដល់​ថ្នាក់​នេះ​​វា​ធ្វើ​ឱ្យ​ប្រទេស​របស់​យើង​ខ្វះ​ខាត​ធន​ធាន​សម្រាប់​បម្រើ​ឱ្យ​សេច​ក្ដី​ត្រូវ​ការ​របស់​ពួក​វា​។ ដូច្នេះ​យូរ​ៗ​ទៅ សត្វ និង​មនុស្ស​អាច​នឹង​​ផ្ទុះ​សង្គ្រាម​ដណ្ដើម​ទឹក​ដី និង​ធន​ធាន​សម្រាប់​ចិញ្ចឹម​ជីវិត​​។ រដ្ឋ​មន្ត្រី​រូប​នេះ​ថ្លែង​ថា​ហ្ស៊ីម​បាវេ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ចំណាត់​ការ​របស់​ណាមីបៀ​ដែល​កាប់​ដំរី​យក​សាច់​ចែក​ជូន​អ្នក​អត់​-ឃ្លាន​។

​គេ​អាច​ធ្វើ​ងៀត​សាច់​ដំរី​ និង​វេច​ខ្ចប់​ឱ្យ​បាន​ស្រួល​ដើម្បី​បញ្ជូន​ទៅ​ឱ្យ​អ្នក​រស់​នៅ​តាម​សហគមន៍​ដែល​ត្រូវ​ការ​ប្រូ​តេអ៊ីន​ដើម្បី​បំប៉ន​សុខ​ភាព​ឡើង​វិញ​។​ នៅ​ប្រទេស​ណាមីបៀ​កាល​ពី​ខែ​សីហា​ អាជ្ញា​ធរ​អនុម័ត​ឱ្យ​សម្លាប់សត្វ​ព្រៃ​៧​រយ​ក្បាល​ រួម​ទាំ​ង​សត្វ​ដំរី​មួយ​ចំនួន​ផង​ដែរ​ដើម្បី​ចែក​ជូន​ប្រជា​ជន​អត់​-ឃ្លាន​។​ ក្រសួង​បរិស្ថាន, ​ព្រៃ​ឈើ និង​ទេស​ចរណ៍​ណាមីបៀ​ប្រាប់​ថា​​រហូត​មក​ដល់​ពេល​នេះ ​ខ្លួន​​បាន​សម្លាប់​សត្វ​ព្រៃ​​​១៥០​ក្បាល​​ ផលិត​ជា​​សាច់​បានជាង​៥៦​តោន​​​ដើម្បី​ចែក​ជូន​អ្នក​អត់​-​ឃ្លា​ន​។

​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ហ្ស៊ីមបាវេ​ប្រាប់​ថា​ការ​សម្លាប់​សត្វ​ដំរី​យក​សាច់​នឹង​ចាប់​ផ្ដើម​ធ្វើ​ឡើង​នៅ​ក្នុង​តំបន់​ដែល​សម្បូរហូរ​ហៀរ​នៃ​សត្វ​ដំ​រី​។ ​ទោះ​បី​ជា​ក្រោម​ហេតុ​ផល​អ្វី​ក៏ដោយ ការ​សម្លាប់​សត្វ​ដំរី​យក​សាច់​​ត្រូវ​ក្រុម​ការ​ពារ​សិទ្ធិ​របស់​សត្វ​រិះ​គន់​យ៉ាង​ចាស់​ដៃ​។ ពួក​គេ​យល់ថា​សត្វ​ដំរី​មាន​សិទ្ធិ​រស់​រាន​មាន​ជីវិត​ពី​កំណើត​។ ម៉្យាង​ទៀត​ ក្មេង​ៗ​ជំនាន់​ក្រោយ​​មាន​សិទ្ធិ​ទស្សនា​សត្វ​ដំរី​រស់​នៅ​ក្នុង​ទី​ជម្រក​ធម្ម​ជាតិ​របស់​ពួក​វា​។ ដូច្នេះ ផែន​ការ​សម្លាប់​សត្វ​ដំរី​យក​សាច់​ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ