សំណល់នាវាចម្បាំង ដែលលិចក្រោមទន្លេរាប់ឆ្នាំតាំងពីសង្គ្រាម នៅទស្សវត្សរ៍នៃឆ្នាំ១៩៧០ ដែលស្រង់ចេញពីទន្លេកាលពីប៉ុន្មានឆ្នាំមុន ត្រូវបានស៊ីម៉ាកដឹកយកទៅដាក់តាំងនៅសារមន្ទីរសង្គ្រាមថ្មី ដែលកំពុងសាងសង់នៅស្រុកបាគង ខេត្តសៀមរាប ។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា នាវាដឹកជញ្ជូនគ្រាប់ក្នុងសម័យសង្គ្រាមដែលបានបា.ញ់លិចនៅបាតទន្លេមេគង្គ ដែលបានរកឃើញ និងស្រង់មកលើគោកវិញ ឥឡូវនេះបានដឹកពីកំពង់ផែភ្នំពេញ មកដាក់តាំងបង្ហាញនៅសារមន្ទីរតេជោសន្តិភាព ស្ថិតនៅស្រុកបាគង ខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែកញ្ញា កន្លងទៅថ្មីៗនេះ។
លោកបានបន្តថា នាវានេះ អាចត្រូវបានពួនស្ទាក់បា.ញ់ពន្លិច ឬបា.ញ់ប្រយុទ្ធដណ្តើមយកគ្រាប់នៅអំឡុងសង្គ្រាមនៅទសវត្ស១៩៧០ និងបានលិចនៅបាតទន្លេ ប្រមាណជាង៥០ឆ្នាំ កន្លងមកហើយ។
នាវានេះ ត្រូវបានគេជឿថា បានស្រង់ចេញទន្លេមេគង្គ នៅម្តុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីអំឡុងឆ្នាំ២០២១ ក្រោយពេលដែលបានប្រើប្រាស់ ដោយកងកម្លាំងជើងទឹក នៃរបបសាធារណរៈខ្មែរ សម័យសង្គ្រាមស៊ីវិល។
នៅក្នុងពេលប្រតិបត្តិការ នាវានេះត្រូវបានគេដឹងថា អាចមានសមត្ថភាពដឹកជញ្ជូនទម្ងន់ ៨០០ តោន ដែលអ្នកស្រុកនិយមហៅថា «ប្លង់តុង» ។
នៅមុនពេលដែលស្រង់នាវានេះបាន ជំនាញបោសសំអាតគ្រាប់មិនទាន់ផ្ទុះកម្ពុជា គឺបានចំណាយពេលប្រមាណជា១ឆ្នាំ ទម្រាំស្រាវជ្រាវរកឃើញទីតាំងពិតប្រាកដ និងបានស្រង់ប្រមូលអា.វុ.ធនៅមាននៅលើនាវានោះ ។
ដោយ ៖ ស ផាន់
ចែករំលែកព័តមាននេះ