ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ញញើតនឹង​​​ជនបង្កអសន្តិសុខក្នុងមូលដ្ឋាន អភិបាល​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ផ្ទាល់

3 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖​ ក្នុង​ប្រតិបត្តិការ​រក្សា​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​លោក​អភិបាល​ខេត្តស្ទឹងត្រែង​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ផ្ទាល់​នៅ​ករណី​ជួញដូរ​គ្រឿងញៀន ការ​ប្រើប្រាស់​គ្រឿង​ញៀន​ដែល​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ស្មារតី​រហូត​ឈាន​ដល់​ការ​កាប់​បំផ្លាញ​ទ្រព្យសម្បត្តិ​និង​ធ្វើទុក្ខបុកម្នេញ​គំរាមកំហែង​អ្នក​ជិតខាង​គួរ​ឲ្យ​ភ័យ​ខ្លាច ។ ក្រោយ​កើត​មាន​ករណី​ខាងលើ​ន​អភិបាលខេត្ត​លោក សរ សុ​ពុ​ត្រា នា​រសៀល​ថ្ងៃ​សៅរ៍​ទី​១៤ ខែកញ្ញា…

ខេត្តស្ទឹងត្រែង ​៖​ ក្នុង​ប្រតិបត្តិការ​រក្សា​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​លោក​អភិបាល​ខេត្តស្ទឹងត្រែង​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ផ្ទាល់​នៅ​ករណី​ជួញដូរ​គ្រឿងញៀន ការ​ប្រើប្រាស់​គ្រឿង​ញៀន​ដែល​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ស្មារតី​រហូត​ឈាន​ដល់​ការ​កាប់​បំផ្លាញ​ទ្រព្យសម្បត្តិ​និង​ធ្វើទុក្ខបុកម្នេញ​គំរាមកំហែង​អ្នក​ជិតខាង​គួរ​ឲ្យ​ភ័យ​ខ្លាច ។

ក្រោយ​កើត​មាន​ករណី​ខាងលើ​ន​អភិបាលខេត្ត​លោក សរ សុ​ពុ​ត្រា នា​រសៀល​ថ្ងៃ​សៅរ៍​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ដឹកនាំ​មក្លាំ​ង​រួម​មាន​លោក​សេង សុភាព មេបញ្ជាការ​កង​រាជ​អាវុ​ធ​ហត្ថ​ខេត្ត លោក សាយ កុសល​អភិបាល​ក្រុង​ស្ទឹង​ត្រែង លោក​ចៅសង្កាត់​ស្ទឹង​ត្រែង បាន​ដឹកនាំ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជន​បែក​ថ្នាំ​ប្រើប្រាស់​កាំបិត​កាប់​បំផ្លាញ​ទ្រព្យសម្បត្តិ និង​គំរាមកំហែង​អ្នក​ជិតខាង​។

ក្រោយ​ប្រតិបត្តិការ​បង្ក្រាប​និង​គ្រប់គ្រង់​សភាព​ការ​ខាងលើ​នេះ​​ដោយ​ជោគជ័យ លោក​អភិ បាលខេត្ត​បាន​បន្ត​ឈាន​ទៅ​បង្ក្រាប​ករណី​ជួញដូរប្រើប្រាស់​គ្រឿងញៀន និង​ទីតាំង​ទទួល​បញ្ចាំ​ដោយ​គ្មាន​លិខិត​ស្នាម​ច្បាស់លាស់ ស្ថិត​នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ផង​ដែរ​។

លោក​ឧត្តមសេនីយ៍ត្រី សេង​សុភាព មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ១៥ កញ្ញា ២០២៤​នេះ​ថា​ករណី​ខាងលើ​ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ​ក្រោយ​បោសសម្អាត​ក្រុម​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​និង​ជន​បែក​ថ្នាំ​បន្ត​អសន្តិសុខ​ក្នុង​មូលដ្ឋាន​។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង បាន​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កង​រាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ