ជួសជុលចម្លាក់តោថ្មនៅប្រាសាទភ្នំក្រោម ក្នុងសង្កាត់សៀមរាប
- សៀមរាប
ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា ជួស ជុលចម្លាក់តោថ្មចំនួនមួយមានកម្ពស់ ១.៣៧ ម៉ែត្រ ទទឹង៤៦សង់ទីម៉ែត្រ បែក បាក់បួនបំណែក…
ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា ជួស ជុលចម្លាក់តោថ្មចំនួនមួយមានកម្ពស់ ១.៣៧ ម៉ែត្រ ទទឹង៤៦សង់ទីម៉ែត្រ បែក បាក់បួនបំណែក…
ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា ជួស ជុលចម្លាក់តោថ្មចំនួនមួយមានកម្ពស់ ១.៣៧ ម៉ែត្រ ទទឹង៤៦សង់ទីម៉ែត្រ បែក បាក់បួនបំណែក និងបាត់បង់ជើងទាំង៤ ដែលចម្លាក់តោនេះមានទីតាំងនៅខាងស្តាំនៃជណ្តើរខាងលិចតួប៉មកណ្តាលប្រាសាទ ភ្នំក្រោម ដោយត្រូវប្រើពេលប្រមាណ៦ខែ។
លោក ទ្រី ប៊ុនលី អ្នកជំនាញអភិរក្សថ្ម បានឱ្យដឹងនៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា ចម្លាក់តោនេះត្រូវបានរងការខូចខាតអស់ពេលជាយូរមកហើយដោយកត្តាផ្សេងៗ។ បំណែកតោនៅសេសសល់បួនបំណែក មានក្បាលដង ខ្លួន និងភ្លៅមុខខាងស្តាំ រួមទាំងជើងទម្រផង។ ក្រុមការងារបានយកបំណែកចម្លាក់តោមកសម្អាតស្ងួត សម្អាតសើម និងសម្អាតបែបគីមី រួចហើយពង្រឹងថ្ម និងផ្គុំតភ្ជាប់ឡើងវិញនោះ។ ចំណែក ជើងទាំង ៤ ដែលបាត់បង់ត្រូវបន្ថែមថ្មថ្មី ដើម្បីឱ្យចម្លាក់តោមានជំហររឹងមាំឡើងវិញ។
ចំណែកលោក អៀន ធី និងលោក យក់ ក្រូច អ្នកអភិរក្សថ្មបានឱ្យដឹងថា ការងារជួសជុលចម្លាក់តោនេះ បានសហការគ្នាជាក្រុម តាំងពីចាប់ផ្តើមរហូតពេលដាប់ឆ្លាក់ថ្មថ្មីតភ្ជាប់ដងខ្លួនតោឡើងវិញ។ ឆ្លងកាត់ការសិក្សា និងមុនឈានដល់ការដាប់ថ្មថ្មីជំនួសជើងទាំងបួនដែលបាត់បង់ឱ្យត្រូវតាមទម្រង់ដើម អ្នកជំនាញបានធ្វើពុម្ពដីឥដ្ឋឱ្យចេញជារូបរាងតាមទម្រង់ និងកម្ពស់ដើម បន្ទាប់មកដាប់ឆ្លាក់ថ្មថ្មីជាទម្រង់ជើងតភ្ជាប់ឡើងវិញ។ ចម្លាក់តោនេះ នឹងត្រូវតម្កល់នៅទីតាំងដើម ក្រោយ ពេលបញ្ចប់ការជួសជុល៕
ចែករំលែកព័តមាននេះ