ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UNផ្ទុះ​កំ.ហឹង​បន្ទាប់​ពី​អ៊ីស្រាអែល​វា​.យ​ប្រហារ​ស្លា.​ប់​បុគ្គលិក​ខ្លួន​៦​នាក់​

1 អាទិត្យ មុន

ទី​ក្រុង​យេរូសាឡឹម​៖ ថ្ងៃ​នេះ អ៊ីស្រាអែល​បើក​ឆាក​វាយ​ប្រហារ​ដ៏​ខ្លាំង​ក្លា​មួយ​ទៅ​លើ​សាលា​រៀន​ដែល​មាន​ជន​ភៀស​ខ្លួន​រស់​នៅ​​នៅ​តំបន់​ហ្កាហ្សា​​​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​១៨​នាក់​។ ​​ក្នុង​​នោះ​ក៏​មាន​បុគ្គ​លិក​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​២​នាក់​ផង​ដែរ​។ យោធា​អ៊ីស្រាអែល​ចាត់​ទុក​ថា​នេះ​ជា​ការ​វាយ​ប្រហារ​ចំ​គោល​ដៅ​​​ល្អ​ណាស់​​ព្រោះ​​ជា​ទី​ជម្រក​របស់​ក្រុម​ភេរវកម្ម​បង្កប់​ខ្លួន​នៅ​ក្នុង​ចំណោម​ជន​ស៊ីវិល​។ តាម​ពិត​នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​សាលា​រៀន​១​កន្លែង​នេះ​រង​ការ​វាយ​ប្រហារ​ពី​អ៊ីស្រាអែល​។ ទី​នេះ​ធ្លាប់​​រង​ការ​វាយ​ប្រហារ​ច្រើន​ដង​មក​ហើយ​។ ប៉ុន្តែ​លើក​នេះ​វាយ​ប្រហារ​ខ្លាំង​ជាង​ពេល​មុន​ៗ​ ហើយ​​ធ្វើ​​ឱ្យ​ទី​ស្នាក់​ការ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​​​ខូច​ខាត​យ៉ាង​ដំណំ​។ អង្គ​ការ​អ៊ូនរ៉ា​…

ទី​ក្រុង​យេរូសាឡឹម​៖ ថ្ងៃ​នេះ អ៊ីស្រាអែល​បើក​ឆាក​វាយ​ប្រហារ​ដ៏​ខ្លាំង​ក្លា​មួយ​ទៅ​លើ​សាលា​រៀន​ដែល​មាន​ជន​ភៀស​ខ្លួន​រស់​នៅ​​នៅ​តំបន់​ហ្កាហ្សា​​​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​១៨​នាក់​។ ​​ក្នុង​​នោះ​ក៏​មាន​បុគ្គ​លិក​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​២​នាក់​ផង​ដែរ​។ យោធា​អ៊ីស្រាអែល​ចាត់​ទុក​ថា​នេះ​ជា​ការ​វាយ​ប្រហារ​ចំ​គោល​ដៅ​​​ល្អ​ណាស់​​ព្រោះ​​ជា​ទី​ជម្រក​របស់​ក្រុម​ភេរវកម្ម​បង្កប់​ខ្លួន​នៅ​ក្នុង​ចំណោម​ជន​ស៊ីវិល​។ តាម​ពិត​នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​សាលា​រៀន​១​កន្លែង​នេះ​រង​ការ​វាយ​ប្រហារ​ពី​អ៊ីស្រាអែល​។

ទី​នេះ​ធ្លាប់​​រង​ការ​វាយ​ប្រហារ​ច្រើន​ដង​មក​ហើយ​។ ប៉ុន្តែ​លើក​នេះ​វាយ​ប្រហារ​ខ្លាំង​ជាង​ពេល​មុន​ៗ​ ហើយ​​ធ្វើ​​ឱ្យ​ទី​ស្នាក់​ការ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​​​ខូច​ខាត​យ៉ាង​ដំណំ​។ អង្គ​ការ​អ៊ូនរ៉ា​ (UNRWA) ដែល​ជា​សាខា​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ប្រចាំ​នៅ​ហ្កា​ហ្សា​ថ្លែង​ថា​ក្រៅ​ពី​អ្នក​ស្លាប់ដូច​រៀប​រាប់​ខាង​លើ​នេះ​នៅ​មាន​មនុស្ស​ជាង​១៨​នាក់​ទៀត​រង​របួស​។

ឥឡូវ​នេះ អ៊ីស្រាអែល​​​​រង​ការ​រិះ​គន់ និង​ថ្កោលទោស​យ៉ាង​ខ្លាំង​ពី​អន្តរ​ជាតិ​​​។ អ្នក​នាំ​ពាក្យ​កង​ប្រជា​ការ​ពារ​ប៉ាឡេស្ទីន​ថ្លែង​ថា​នេះ​ជា​លើក​ទី​៥​ដែល​អ៊ីស្រាអែល​វាយ​ប្រហារ​​​សាលា​រៀន​១​កន្លែង​នេះ​។ អង្គ​ការ​អ៊ូន​រ៉ា (UNRWA) ថ្លែង​ថា​បុគ្គលិក​របស់​ខ្លួន​ស្លាប់​អស់​៦​នាក់​ដោយ​សារ​ស្នា​ដៃ​របស់​អ៊ីស្រាអែល​ទៅ​លើ​សាលា​រៀន​ដដែល​នេះ​ និង​ទី​បរិវេណ​ជុំ​វិញ​សាលា​រៀន។​

អ៊ូន​រ៉ា​ចាត់​ទុក​ថា​នេះ​ជា​ការ​ស្លាប់​បុគ្គ​លិក​របស់​ខ្លួន​ច្រើន​មិន​ធ្លាប់​មាន​នៅ​ក្នុង​ហេតុ​ការណ៍​តែ១​​។ ស្លាប់​លើក​នេះ​គឺ​ស្លាប់​សុទ្ធ​តែ​មេ​​ធំ​ៗ​របស់​អ៊ូន​រ៉ា​​ទៅ​​​ទៀត​។ ម្នាក់​ជា​អ្នក​គ្រប់​គ្រង​ទូ​ទៅ​ និង​​១​ចំនួន​ទៀត​ជា​អ្នក​ក្រោម​បង្គាប់​របស់​គាត់​ដែល​​ផ្ដល់​ជំនួយ​សម្រាប់​ជន​ភៀស​ខ្លួន​​​។ សាលា​រៀន និងទីតាំង​រស់​នៅ​របស់​ជន​ស៊ីវិល​គួរ​ណាស់​ទទួ​លបាន​ការ​ការ​ពារ​គ្រប់​ពេល​វេលា​។ ពួក​គេ​មិន​មែន​ជា​គោល​ដៅ​យោធា​ដែល​ត្រូវ​វាយ​ប្រហារ​នោះ​ទេ​។ នេះ​ជា​អ្វី​ដែល​អ៊ូន​រ៉ា​សរ​សេរ​រៀប​រាប់​នៅ​លើ​បណ្ដាញ​អ៊ិច​។​

ដំណឹង​នេះ​បាន​លេច​ឮ​ដល់​អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ លោក​អង់​តូនីញ៉ូ ហ្គូតេរ៉េ​ស​ហើយ​ (Antonio Guterres)។ លោក​ចាត់​ទុក​ថា​នេះ​ជា​ករណី​ដែល​មិន​អាច​ទទួល​យក​បាន​ទាល់​តែ​សោះ​។ ការ​​ដែល​លោក​​​ថ្កោល​ទោស​​ចំពោះ​​ទង្វើ​នេះ​ក៏​ធ្វើ​​​ឡើង​ស្រប​ពេល​ដែល​ប្រទេស​អាល្លឺម៉ង់​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​អ៊ី​ស្រាអែល​​​ចេញ​មុខ​ប្រកាស​ប្រឆាំង​នឹង​ទង្វើ​នេះ​ផង​ដែរ​។

​​អាល្លឺម៉ង់​ថ្លែង​ថា​បុគ្គ​លិកដែល​ធ្វើ​ការផ្នែក​មនុស្ស​ធម៌​មិន​គួរ​ក្លាយ​ជា​ជន​រង​គ្រោះ​ដែល​រង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក​កែត​ទាល់​តែ​សោះ​។ ​​​ប្រទេស​ហ្សក​ដង់​ និង​សហ​ភាព​អឺរ៉ុប​ក៏​​​​ប្រកាស​រិះ​គន់​ការ​វាយ​ប្រហារ​នេះ​​ដែរ​​ ខណៈ​ដែល​​ ប្រទេស​អាមេរិក​ដែល​ជា​សម្ព័ន្ធ​មិត្ត​ធំ​ជាង​គេ​របស់​អ៊ីស្រាអែល​ក៏​អំពាវ​នាវ​ឱ្យ​អ៊ីស្រាអែល​ខិត​ខំ​ការ​ពារ​ទី​តាំង​ស្នាក់​អាស្រ័យ​របស់​ជន​ស៊ី​វិល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ