ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រក់​ទឹក​ភ្នែក​នៅ​កន្លែង​កើតហេតុ​ មនុស្សមួយភូមិត្រូវទឹក​ជំនន់​វា.យប្រហារ ត្រឹមតែមួយប៉ប្រិចភ្នែក នៅខេត្ត LÀO CAI

3 ខែ មុន

វៀតណាម ៖ ស្ត្រី​ឈ្មោះ ឡៃ បាន​យំ​ស្រែក​រៀបរាប់​ថា «​ភូមិ​ទាំងមូល​ត្រូវ​រលាយ​សូន្យ ភូមិ​ទាំងមូល​គ្មាន​សល់​ផ្ទះ​សូ​ម្បី​តែ​មួយ​ខ្នង ខ្ញុំ​ឃើញ​តែ​ដី ចុះ​ឯណា​ទៅ​ប្តី​ខ្ញុំ ព្រះ​អើយ​»…

វៀតណាម ៖ ស្ត្រី​ឈ្មោះ ឡៃ បាន​យំ​ស្រែក​រៀបរាប់​ថា «​ភូមិ​ទាំងមូល​ត្រូវ​រលាយ​សូន្យ ភូមិ​ទាំងមូល​គ្មាន​សល់​ផ្ទះ​សូ​ម្បី​តែ​មួយ​ខ្នង ខ្ញុំ​ឃើញ​តែ​ដី ចុះ​ឯណា​ទៅ​ប្តី​ខ្ញុំ ព្រះ​អើយ​» ។

ស្ត្រី​ដដែល​បន្ត​ទាំង​សោកសៅ​ថា​«​នៅ​ម៉ោង​ប្រហែល​៥​កន្លះ​ព្រឹក ថ្ងៃ​ទី​១០ ខែកញ្ញា បន្ទាប់​ពី​លឺ​សំឡេង​ផ្ទុះ​យ៉ាង​ខ្លាំង​នៅ​លើ​ភ្នំ ទាំង​ថ្ម និង​ដី បាន​ចាប់ផ្ដើម​បាក់ និង​ហូរ​បុក​ចុះ​មក​យ៉ាង​រហ័ស ក្នុង​រយៈពេល​ប្រហែល​តែ​២​នាទី​ប៉ុណ្ណោះ វា​បាន​ហូរ​មក​ដល់​ភូមិ ដែល​នៅ​ជាប់ជើង​ភ្នំ Con Voi បណ្តាល​អោយ​ផ្ទះ​ទាំង​៣៥ ខ្នង ដួល​រលំ​រាប​ដល់​ដី ស្ទើរតែ​ទាំងស្រុង ។​» អ្នកស្រី​ឡៃ បន្ត​រៀបរាប់​ទាំង​ទឹកភ្នែក​ថា ៖ «​វា​ជា​រឿង​ឈឺចាប់​ជាទី​បំផុត នៅ​ក្នុង​ជីវិត សមា​ជិ​គ្រួសារ​ជាទី​ស្រលាញ់​របស់ខ្ញុំ ទាំង​១២​នាក់​បាន​ស្លា​.​ប់​ទាំងអស់​» ។

ចាប់តាំងពី​ព្រលឹម ថ្ងៃ​ទី​១១ ខែកញ្ញា គ្រួសារ​សាច់ញាតិ​របស់​អ្នក​ភូមិ រង​គ្រោះ​បាន​នាំ​គ្នា​មក​រង់ចាំ​នៅ​ឃុំ Phuc Khanh ដើម្បី​ចាំ​ស្តាប់​ដំណឹង​អំពី​សាច់ញាតិ​របស់​ពួក​គេ ដែល​បន្ត​បាត់​ខ្លួន​៦៥​នាក់ ខណៈ​ដែល​កងកម្លាំង​ចម្រុះ និង​អ្នក​ស្ម័គ្រចិត្ត​រាប់រយ​នាក់ កំពុង​ព្យាយាម​រុករក​ជន​រង​គ្រោះ ។ ស្របគ្នា​នឹង​ភាព​សោកសង្រេង​នេះ សាកស​.​ព​អ្ម​កភូមិ​ដែល​បាន​រក​ឃើញ​ត្រូវ​បាន​រៀបចំ​ពិធី​បញ្ចុះ​រួម​គ្នា​ជា​បន្តបន្ទាប់ ដោយ​អ្នក​ភូមិ ​និង​ទាហាន​នាំ​គ្នា​សែង​ម្ឈូស​ទាំង​មេឃ​កំពុង​បន្ត​ធ្លាក់​ភ្លៀង ។

ប្រភព​ពី​សារព័ត៌មាន VTC News គិត​ត្រឹម​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១១ ខែកញ្ញា អាជ្ញាធរ​រក​ឃើញ​សា​.​កស​.​ព​៣៥​នាក់​ហើយ ខណៈ​៦១​នាក់ បន្ត​បាត់​ខ្លួន ។ ក្រៅពី​នោះ​មនុស្ស​៤៦​នាក់ បាន​រួច​ផុត​គ្រោះថ្នាក់ និង​១៧​នាក់​រង​របួសធ្ងន់​ស្រាល ហើយ​ជន​រង​គ្រោះ​៥​នាក់ កំពុង​ស្ថិត​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ ជាមួយ​ស្ថានភាព​ធ្ងន់ធ្ងរ ។

គួរ​រំលឹក​ថា ដោយសារ​ឥទ្ធិពល​ព្យូះ​សង្ឃរា Yagi បណ្តាល​អោយ​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ​ច្រើន​ថ្ងៃ​ជាប់​គ្នា បណ្តាល​អោយ​កើតជា​ទឹកជំនន់ និង​រអិល​បាក់​ដី ហើយ កាលពី​ព្រឹម​ព្រលឹម​ទៀប​ភ្លឺ ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៤ ទឹកជំនន់​បាន​បង្ក​ឱ្យ​មានការ​បាក់​ដី​នាំ​យក​ទាំង​ផ្ទាំង​ថ្ម និង​ភក់​ហូរ​ចុះ​ពី​ភ្នំ Con Voi យ៉ាង​រហ័ស កប់​ទៅ​លើ​ភូមិ​អ្នកស្រុក កំឡុង​ពេល​ដែល​ពួក​គេ​ភាគច្រើន​មិន​ទាន់​ភ្ញាក់​ពី​ដំណេក​នៅឡើយ​ទើប​បណ្តាល​ឲ្យ​មាន​អ្នក​ស្លា​.​ប់ និង​របួស​ជា​ច្រើន​នាក់​បែប​នេះ ។

អាជ្ញាធរ​បាន​ព្យាករណ៍​ថា ប្រតិបត្តិការ​រុករក​អាច​អូស​បន្លាយ ពេល​ជា​ច្រើន​ថ្ងៃ ព្រោះ​ទំហំ​ដី ដែល​បាក់​ធំ​ខ្លាំង​ពេក ហើយ​ផ្ទះសម្បែង និង​របស់របរ​បាន​ហូរ​ទៅ​ឆ្ងាយ​ជា​ច្រើន​គីឡូម៉ែត្រ ដូចនេះ​សា​.​កស​.​ព​ជន​រង​គ្រោះ ដែល​នៅ​ក្នុងផ្ទះ​ក៏​អាច​រសាត់​បែកខ្ញែក​ពាសពេញ​តំបន់​រង​គ្រោះ ។

ជា​ពិសេស​ប្រតិបត្តិការ​រុករក​ពោរពេញ​ដោយ​ឧបសគ្គ និង​ប្រឈម​ហានិភ័យ ព្រោះតែ​បារម្ភ​ថា អាច​នឹង​មាន​ឧ​បទ្ទ​ហេតុ​ទឹកជំនន់ និង​បាក់​ដី​កើត​មាន​សារ​ជា​ថ្មី ។ ជាក់ស្តែង នៅ​វេលា​ម៉ោង​៤​និង​៥០​នាទី ទឹកជំនន់​បាន​ហូរ​ចុះ​ពី​ភ្នំ​តម្រូវ​អោយ​ក្រុម​ជួយ​សង្គ្រោះ​បាន​ចាក​ចេញពី​កន្លែង​កើតហេតុ​ភ្លាម​ៗ និង​ផ្អាក​ប្រតិបត្តិការ​រុករក ដើម្បី​ធានា​សុវត្ថិភាព ។

គួរ​បញ្ជាក់​ថា ភូមិ​កើតហេតុ​ស្ថិត​ក្នុង​តំបន់​ដាច់​ស្រយាល​ឆ្ងាយ​ពី​ទីប្រជុំជន ក្នុង​ឃុំ Phuc Khanh មាន​ចម្ងាយ​៤០​គីឡូម៉ែត្រ​ពី​ស្រុក Bao Yen និង​មាន​ចម្ងាយ​ប្រហែល​១២០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត Lao Cai ។

សូម​ជម្រាប​ផង​ដែរ​ថា គិត​ត្រឹម​ម៉ោង​០២​និង​៣០​នាទី​រសៀល ថ្ងៃ​ពុធ ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៤ យោង​តាម​សារព័ត៌មាន VN Express គ្រោះ​មហន្តរាយ​ធម្មជាតិ ដែល​បង្ក​ឡើង​ពី​ព្យុះសង្ឃរា​Yagi នៅ​ភាគ​ខាងជើង ប្រទេស​វៀតណាម បាន​ស​ម្លា​.​ប់​មនុស្ស​ច្រើន​ជាង​១៧៩​នាក់ និង​១៤៥​នាក់​បន្ត​បាត់​ខ្លួន និង​របួស​ប្រមាណ​ជា ៧៦៤​នាក់ ៕

កែសម្រួលដោយ