ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញបន្ត​ជួសជុល​ជញ្ជាំង​រួត​ទី​២ ប្រា​សាទភ្នំបាខែង ទិស​ខាងត្បូង​ឆៀង​ខាងលិច ដើម្បី​ដំណើរការ​ឡើង​វិញ​

3 ខែ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ អាជ្ញាធរ​ជាតិ​អប្សរា ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ​មូល និ​ធិ​ប្រាសាទ​ពិភពលោក (World Monument Fund) របស់​សហរដ្ឋ អា​មេ​រិ​ក…

ខេត្ត​សៀម​រា​ប ៖ អាជ្ញាធរ​ជាតិ​អប្សរា ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ​មូល និ​ធិ​ប្រាសាទ​ពិភពលោក (World Monument Fund) របស់​សហរដ្ឋ អា​មេ​រិ​ក បន្តការងារ​ជួសជុល ពង្រឹង​ជញ្ជាំង​រួត​ទី​២ ប្រាសាទភ្នំបាខែង ទិស ខាងត្បូង​ឆៀង​ខាងលិច​ប្រវែង​៣៦​ម៉ែត្រ​ជា​បន្ត​ទៀត​។

លោក ជីវ ភារ​ម្យ ស្ថាបត្យករ​នៅ​ការដ្ឋាន​ជួសជុល​ប្រាសាទភ្នំបាខែង ឱ្យ​ដឹង​ថា ជញ្ជាំង​រួត​ទី​២​ប្រាសាទភ្នំបាខែង រង​ការ​ខូចខាត​ស្ទើរតែ​៩០​ភាគរយ​។ ពិសេស នៅ​ត្រង់​ចំណុច​កាច់ជ្រុង ធ្វើ​ឱ្យ​ប្រាសាទ​រណប​បាត់បង់​ថ្ម​ស្ទើរតែ​ទាំង ស្រុង ហើយ​កម្រាល និង​ជញ្ជាំង​បាន​ខូចខាត​បាត់បង់​ថ្ម​មួយ​ផ្នែក​ធំ​។ ការ​ខូចខាត​បណ្តាល​មក​ពី​អាយុកាល និង​ធម្មជាតិ បណ្ដាល​ឱ្យ​ឬ​ស​ឈើ​ដុះ​ចាក់​តាម​កន្លៀត​ថ្មភ្នំ​និង​ថ្ម​ជញ្ជាំង ទឹកភ្លៀង​ហូរ ច្រោះ ថ្មភ្នំ​ពុក​ផុយ ព្រមទាំង​ថ្ម​ជញ្ជាំង​ចល័ត​ខុស​ពី​ទីតាំង​ជាដើម​។ ការងារ​ជួសជុល​ផ្នែក​រួត​ទី​២​នេះ គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២៤​ខាង​មុខ​។

លោក ជីវ ភារ​ម្យ បញ្ជាក់​ទៀត​ថា ការងារ​ជួសជុល​រចនា​សម្ពន្ធ​ប្រាសាទភ្នំ បាខែង ជ្រុង​ខាងត្បូង​ឆៀង​ខាងលិច គឺ​ចាប់ផ្ដើម​តាំងពី​ខែសីហា ឆ្នាំ​២០១៩ ដែល​ជួសជុល​សម្រេច​នូវ​ប្រាសាទ​រណប​ចំនួន ៤​និង​ជួសជុល​ជណ្តើ​រទាំង​៥​ថ្នាក់ សម្រេច បាន​៩០​ភាគរយ​។

ជាមួយ​គ្នា​នោះ​ដែរ​  ក៏​បាន​ជួសជុល​កម្រាល​នៅ​តាម​រួត​ទី​៣ និង​ទី​៤ សម្រេច​បាន​៣០​ភាគរយ​។ ដោយឡែក ក៏​បាន​ជួសជុល​ជញ្ជាំង​រួត​ទី​១ រួត​ទី​៣ និង​រួត​ទី​៤ សម្រេច​បាន​៨០​ភាគ រយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ