ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

នៅ​ពេល​ស្ម័គ្រចិត្ត ឬ​ព្រមព្រៀង​រៀប​ការ​ជា​ប្តី ឬ​ប្រពន្ធ​គ្នា កាលពី​ពេល​មុន​ៗ​បុរស និង​នារី ដែល​ចូល​ផ្ទឹម ច្រើន​ឆែក​សុខភាព ជា​ពិសេស​រក​មេរោគ​អេ​ដស៍ តែ​បរិបទ​សង្គម​ថ្មី បុរស…

នៅ​ពេល​ស្ម័គ្រចិត្ត ឬ​ព្រមព្រៀង​រៀប​ការ​ជា​ប្តី ឬ​ប្រពន្ធ​គ្នា កាលពី​ពេល​មុន​ៗ​បុរស និង​នារី ដែល​ចូល​ផ្ទឹម ច្រើន​ឆែក​សុខភាព ជា​ពិសេស​រក​មេរោគ​អេ​ដស៍ តែ​បរិបទ​សង្គម​ថ្មី បុរស ឬ​នារី ឪពុក​ម្តាយ អាណាព្យាបាល កូន​ក​ម្លោះ ឬ​ក្រមុំ ជា​ពិសេស​ដៃគូ​ស្វាមីភរិយា​នៅ​ពេល​អនាគត គួរ​រួម​គ្នា​ឆែក​ប្រវត្តិ​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន​នីមួយ​ៗ​ជៀសវាង​ហានិភ័យ ក្រោយ​ពេល​រៀប​អាពាហ៍ពិពាហ៍​ជុំវិញ​បញ្ហា​បំណុល​ច្រើន​វ័ណ្ឌ​.​ក​។

នេះ​មិនមែន​ជា​រឿង​លេងសើច​ឡើយ ហើយ​នៅ​សម័យ​បច្ចុប្បន្ន​នេះ នៅ​ក្នុង​សង្គម គឺ​មាន​គូស្វាមីភរិយា​ថ្មោងថ្មី​មួយ​ចំនួន ក្រោយ​ពេល​ដែល​រៀប​ការ​រួច​ហើយ​ក៏​បាន​បែកបាក់​គ្នា គឺ​ដោយសារ​តែ​បញ្ហា​បំណុល​នេះ​តែ​ម្តង ។

កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព មិន​អាច​រក​ស្ថិតិ​ពិតប្រាកដ​អំពី​បញ្ហា​នេះ​មក​សង្កត់ធ្ងន់​បាន​នៅ ឡើយ ប៉ុន្តែ​អ្នកជំនាញ​បាន​បញ្ជាក់​អំពី​រឿង​នេះ ។

លោក កាំ​ង តុង​ងី អ្នកនាំពាក្យ​សមាគម​មីក្រូ​ហិ​រញ្ញា​វត្ថុ​កម្ពុជា បានអោយ​ដឹង​ថា យើង​ឃើញ​បរិបទ​សង្គម​បច្ចុប្បន្ន​គួប​ផ្សំ​ទៅ​នឹង​បញ្ហា​ជីវភាព​មួយ​ចំនួន ក្រោយ​ពេល​រៀប​ការ នៅ​ពេល​ដែល​ដៃគូរ​រៀប​ការ​មួយ​ចំនួន មិន​បាន​ចែករំលែក​ព័ត៌មាន​ទាក់ទង និង​បំណុល និង​ប្រវត្តិ​ឥណទាន គឺ​អាច​បង្កើត​ជា​បញ្ហា ក្រោយ​ពេល​រៀប​ការ​ទើប​បានជា​មានការ​ជជែក និង​មានការ​លើក​ឡើង​អោយ​យោបល់​ពី​ការ​ឆែក​ប្រវត្តិ​ឥណទាន​នេះ​ឡើង ។

លោក កាំ​ង តុង​ងី បាន​ឲ្យ​ដឹង​ថា «​ប្រសិនបើ​គូ​ស្វាមីភរិយា​មុន​នឹង​រៀប​ការ​បង្ហាញ​នូវ​ប្រវត្តិ​ឥណទាន វា​ជា​រឿង​ល្អ​មួយ​ដែរ វា​បង្ហាញ​ពី​តម្លាភាព​រវាង​ស្វាមី និង​ភរិយា ដើម្បី​បាន​យល់​ពី​គ្នា​កាន់តែ​ច្បាស់ ជៀសវាង​ការ​កើត​បញ្ហា​ល្អក់កករ​ណាមួយ​នៅ​ពេល​អនាគត​»​។
លោក កាំ​ង តុង​ងី បន្ថែម​ថា «​យើង​គ្រាន់តែ​យក​ប្រតិបត្តិការ​ហ្នឹង​មក​អោយ​ភាគី​ដៃគូរ​របស់​យើង​ដែល​ជា​អ្នក​អនាគត​ស្វាមី និង​ភរិយា​បាន​មើលឃើញ ។ យើង​ធ្លាប់​ជំពាក់​គេ​ប៉ុន្មាន ឬ​ក៏​បច្ចុប្បន្ន​កំពុង​ជំពាក់​គេ​ប៉ុន្មាន អ្នក​ណាខ្លះ​អ៊ីចឹង​ទៅ​» ។ លោក កាំ​ង តុង​ងី បន្ត​ថា ទាំងនេះ​ជា​យន្តការ​មួយ ដែល​បង្ហាញ​ពី​ភាព​ស្មោះត្រង់ និង​តម្លាភាព​រវាង​អនាគត​ស្វាមី និង​ភរិយា ។

អ្នកវិភាគ​សេដ្ឋកិច្ច​ម្នាក់ បាន​និយាយ​ថា ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន និង​តាម​របា​ការណ៍​ធនាគារ យើង​ឃើញ​ថា មនុស្ស​ជា​ច្រើន​ជំពាក់​លុយ​ធនាគារ ។ ដូច្នេះ​ដើម្បី​រៀប​ការ​ហើយ ជាប់បំណុល​នោះ​វា​ក៏​ជា​រឿង​ល្អ​មួយ​ដែរ ដែល​ត្រូវ​យល់​ដឹង​អំពី​ស្ថានភាព​សេដ្ឋកិច្ច របស់​អនាគត​ប្តី ឬ​ប្រពន្ធ ។ ចំណែក​អ្នកមាន​បំណុល​ជាប់​ខ្លួន​ក៏​ត្រូវ​មាន​ភាព​ក្លាហាន​និយាយ​ត្រង់​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន ដើម្បី​កុំអោយ​មានការ​អាក់អន់ចិត្ត​ក្រោយ​ការ​រៀប​ការ​រួច ។ វា​ក៏​មិនមែន​ជា​ជម្រើស​ដ៏​ល្អ​ដែរ ដែល​ធ្វើការ​សម្រេចចិត្ត​យកប្តី ឬ​ប្រពន្ធ​ក្នុង​ស្ថានភាព​បំណុល ។ មានគ្រួសារ គឺ​មាន​ន័យ​ថា មាន​បន្ទុក​កាន់តែ​ធំ​នៅ​លើ​ជីវភាព​រស់នៅ ។ ដូច្នេះ បើ​លុយ​ចែក​ដាក់​ខែ ស្ទើរ​ដាច់ខ្យល់​នោះ វា​មិនមែន​ជម្រើស​ល្អ​ឡើយ​ដែល​ត្រូវ​យកប្តី ឬ​ប្រពន្ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ