បច្ចុប្បន្ននេះ ថៃដែលជាប្រទេសទាក់ទាញភ្ញៀវទេសចរបរទេសបានប្រហែលជាជិត២៧លាននាក់ គឺបានបើកទ្វារចំហប្រទេសទទួលភ្ញៀវទេសចរ ដោយលើកលែងទិដ្ឋាការជិត១០០ប្រទេស ខណៈដែលវៀតណាមទទួលភ្ញៀវទេសចរបរទេសជិត១៣លាននាក់លើកលែងទិដ្ឋាការ២៦សញ្ជាតិ ។ ចំណែកកម្ពុជាលើកទិដ្ឋាការជិត១០ប្រទេស គឺទទួលបានភ្ញៀវទេសចរបរទេសត្រឹមតែជិត៥លាននាក់ ។ មកដល់ពេលនេះ…
បច្ចុប្បន្ននេះ ថៃដែលជាប្រទេសទាក់ទាញភ្ញៀវទេសចរបរទេសបានប្រហែលជាជិត២៧លាននាក់ គឺបានបើកទ្វារចំហប្រទេសទទួលភ្ញៀវទេសចរ ដោយលើកលែងទិដ្ឋាការជិត១០០ប្រទេស ខណៈដែលវៀតណាមទទួលភ្ញៀវទេសចរបរទេសជិត១៣លាននាក់លើកលែងទិដ្ឋាការ២៦សញ្ជាតិ ។ ចំណែកកម្ពុជាលើកទិដ្ឋាការជិត១០ប្រទេស គឺទទួលបានភ្ញៀវទេសចរបរទេសត្រឹមតែជិត៥លាននាក់ ។
មកដល់ពេលនេះ ប្រទេសដែលកម្ពុជាលើកលែងទិដ្ឋាការ គឺជាប្រជាជាតិអាស៊ាន ដូច្នេះហើយនៅក្នុងចំណោមទីផ្សារទេសចរណ៍បរទេសធំៗដែលមកកម្ពុជាទាំង១០ទីផ្សារលំដាប់កំពូល គឺមានសុទ្ធតែមកពីប្រទេសដែលលើកលែងទិដ្ឋាការ ។
នៅក្នុងរយៈពេល ៩ខែនៃឆ្នាំ២០២៤ កម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេស សរុប៤,៨ លាននាក់កើនឡើង២២ភាគរយនៅក្នុងនោះគ្រាន់តែភ្ញៀវទេសចរមកពីថៃ វៀតណាម ឡាវ ឥណ្ឌូនេស៊ី ដែលជាទីផ្សារធំៗបូកផ្សំ និងប្រជាជនផ្សេងៗទៀត នៅក្នុងតំបន់មានចំនួនជាងពាក់កណ្តាលទៅហើយ ។
សម្រាប់វៀតណាម ដែលបានកំពុងតែអនុវត្តការលើកលែងទិដ្ឋាការ២៦សញ្ជាតិ គឺពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤ គឺបានទាក់ទាញភ្ញៀវទេសចរបរទេសសរុប១២,៧ លាននាក់ ជាមួយនឹងកំណើនកើនឡើងប្រមាណជា៤៣ភាគរយ ។ ដោយឡែកថៃវិញពីខែមករា មកដល់ដើមខែតុលា ឆ្នាំ២០២៤ គឺបានទាក់ទាញភ្ញៀវទេសចរបរទេសសរុប២៦,៦ លាននាក់ កើនឡើងប្រមាណជា៣០ ភាគរយ ។
ផ្អែកតាមកំណើននេះ រដ្ឋាភិបាលថៃនៅបន្តការជំរុញការបើកទីផ្សារបន្ថែមទៀតដោយបបួលប្រទេសនៅក្នុងតំបន់ដែលរួមមាន វៀតណាម កម្ពុជា ម៉ាឡេស៊ី សិង្ហបុរី និងឡាវ អនុវត្តយកតាមគំរូទិដ្ឋាការ Schengen របស់អឺរ៉ុប ។ ថៃបានលើកឡើងគំនិតផ្តួចផ្តើម «ប្រទេសទាំងប្រាំមួយ ទិសដៅតែមួយ» នេះដើម្បីផ្លាស់ប្តូរវិស័យទេសចរណ៍នៅក្នុងតំបន់ ហើយនៅពេលនេះវៀតណាមក៏បានបង្ហាញពីការគាំទ្រផងដែរ ។
តាមការចុះផ្សាយរបស់កាសែត Vietnam News បានឲ្យដឹងថា តំបន់ទិដ្ឋាការរួមគ្នានេះមានគោលបំណងធ្វើឱ្យការធ្វើដំណើរឆ្លងកាត់ប្រទេសអាស៊ីអាគ្នេយ៍ចំនួនប្រាំមួយមានភាពសាមញ្ញ បង្កើនភាពងាយស្រួល និងជំរុញទេសចរណ៍ក្នុងតំបន់ ។
លោក ឃ្វៀន កុក គី ( Nguyen Quoc Ky) ប្រធានសាជីវកម្ម Vietravel បានលើកឡើងថា ដំបូងគោលគំនិតបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើសកម្មភាពយ៉ាងឆាប់រហ័សក្នុងទិដ្ឋភាពទេសចរណ៍បច្ចុប្បន្ន ។ បន្ទាប់ពីជំងឺរាតត្បាតទីផ្សារទេសចរណ៍បានបើក ហើយប្រទេសដែលធ្វើសកម្មភាពលឿនអាចចាប់យកតម្រូវការដែលកំពុងកើនឡើង ។ លោកបានចង្អុលបង្ហាញថា ប្រទេសដូចជា ប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី បានអនុវត្តគោលនយោបាយបើកចំហយ៉ាងរហ័ស ។ ខណៈពេលដែលប្រទេសវៀតណាមបានបើកដំណើរការឡើងវិញ នៅដើមដំបូងបន្ទាប់ពីជំងឺរាតត្បាតរាតត្បាត គោលនយោបាយទេសចរណ៍របស់ខ្លួនបានវិវត្តន៍បន្តិចម្តងៗ ។
លោកបាននិយាយថា ប្រសិនបើគំនិតផ្តួចផ្តើមរបស់ប្រទេសទាំងប្រាំមួយត្រូវបានអនុវត្តយ៉ាងឆាប់រហ័សនោះ វៀតណាមអាចប្រើប្រាស់គោលនយោបាយបើកចំហរបស់ប្រទេសជិតខាង ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើន ។ សម្រាប់កម្ពុជានៅមិនទាន់មានការព្រមព្រៀងគ្នាណាមួយនៅឡើយទេ ដោយរង់ចាំឱ្យភាគីថៃផ្តល់ឯកសារទស្សនទាន និងឯកសារពាក់ព័ន្ធតាមផ្លូវការទូតសិន ។
តែទោះបីជាយ៉ាងណាក៏ដោយ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមន៍ទេសចរណ៍កម្ពុជា បានលើកឡើងថា ការផ្សព្វផ្សាយយន្តការនេះមិនមែនទើបតែនិយាយគ្នាក្នុងឆ្នាំ២០២៤នេះទេ យន្តការនេះបានពិភាក្សាគ្នាជាង១០ឆ្នាំមកហើយ ប៉ុន្តែគ្រាន់តែជាការជំរុញបន្ថែមលើវិស័យទេសចរណ៍របស់ប្រទេសទាំង៦ក្នុងតំបន់អាស៊ាន ។
លោក ហូ វណ្ឌី បានអោយកម្មវិធីលុយនៃសារព័ត៌មានកោះសន្តិភាព ដឹងកាលពីពេលថ្មីៗនេះ វាមានកត្តាជាច្រើនដែលកម្ពុជាត្រូវចូលរួម ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ទន្ទឹមនិងនេះកិច្ចការផ្ទៃក្នុងមួយចំនួនក៏ត្រូវគិតគូរផងដែរ ។ យើងឃើញមានប្រតិបត្តិការហោះហើរពីប្រទេសឆ្ងាយៗចូលមកក្នុងប្រទេសថៃ ហើយបន្តបែងចែកទៅកាន់ភូមា និងប្រទេសម៉ាឡេស៊ី ។ លោក ហូ វណ្ឌី បន្ថែមថា កម្ពុជាត្រូវតែបើកចំហដូចបណ្តាប្រទេសផ្សេងៗដែរ គឺការបើកទ្វារទទួលទេសចរណ៍ទាំងនោះ ព្រោះការបើកទ្វារទទួលភ្ញៀវទេសចរទាំងនោះមានន័យថាបើកផ្តល់ទិដ្ឋាការចូលមកកាន់ក្នុងប្រទេសដោយមិនមានរបាំង ។
លោក ហូ វណ្ឌី បន្តថា ភ្ញៀវទេសចរទាល់តែមានភាពទាក់ទាញទើបគាត់មកលេង យើងត្រូវប្រៀបធៀបថា យើងមានអ្វីខ្លះ0x017d7 គេមានអ្វីខ្លះ? ទាល់តែយើងចេះប្រៀបធៀបអោយច្បាស់ ទើបយើងអាចទាក់ទាញទីផ្សារបាន ជាពិសេសគោលដៅដែលយើងហៅថាទីផ្សារស្រុកចិននោះ ។
ដោយឡែក អ្នកធ្វើប្រតិបត្តិការលើវិស័យទេសចរណ៍មួយរូបទៀតសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា ប្រទេសជាសមាជិកគួរតែពិនិត្យមើលឲ្យបានច្បាស់លើគោលនយោបាយរបស់ថៃអំពីតម្លាភាពនៃការទទួលបានផលប្រយោជន៍ផងដែរ ។
ទោះយ៉ាងណា សម្រាប់អ្នកជំនាញរូបនេះ ការផ្តល់ទិដ្ឋាការរួមគ្នារវាងប្រទេសទាំង៦ ក្នុងគោលដៅទេសចរណ៍តែមួយនេះហាក់មិនមានហានិភ័យគួរឱ្យព្រួយបារម្ភឡើយ ដោយសារតែកម្ពុជាមានច្បាប់អន្តោប្រវេសន៍ និងប្រព័ន្ធដឹកនាំល្អ ៕
ចែករំលែកព័តមាននេះ