ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហ្សង់​ទីន​ ៖ ផ្ទុះ​ខ្ទះ​ចំហាយ​ក្នុង​អគារ​មួយ​ស្លា.ប់​9​នាក់​របួស​63​នាក់​

10 ឆ្នាំ មុន

អាជ្ញា​ធរ​មូល​ដ្ឋាន​គូស​បញ្ជាក់​ថា​ មនុស្ស​យ៉ាង​តិច​៩​នាក់​ បាន​ត្រូវ​ស្លា.ប់​ ហើយ​៦៣​នាក់​ទៀត​ត្រូវ​របួស​ដោយ​សា​រ​ការ​ផ្ទុះ​ខ្ទះ​ចំហាយ​ក្នុង​អគារ​មួយ​ ស្ថិត​​នៅ​ទី​ក្រុង​រ៉ូ​សា​រី​យ៉ូ​ ប្រទេស​អា​ហ្សង់​ទីន​ ។យោង​តាម​ប៉ូលិស​ថា​ មនុស្ស​ប្រមាណ​ជា​២៤​នាក់​នៅ​តែ​បាត់​ខ្លួន​ ។ ការ​ផ្ទុះ​កើត​មាន​នា​វេលា​ម៉ោង​៩​ និង​៣០​នាទី​ព្រឹក​ម៉ោង​ក្នុង​ស្រុក​ ថ្ងៃ​ទី​៦​ សី​ហា​ ក្នុង​អគារ​មួយ​ស្ថិត​នៅ​ត្រង់​ផ្លូវ​បំបែក​រវាង​មហា​វិថី​ អូ​រ៉ូ​

អាជ្ញា​ធរ​មូល​ដ្ឋាន​គូស​បញ្ជាក់​ថា​ មនុស្ស​យ៉ាង​តិច​៩​នាក់​ បាន​ត្រូវ​ស្លាប់​ ហើយ​៦៣​នាក់​ទៀត​ត្រូវ​របួស​ដោយ​សា​រ​ការ​ផ្ទុះ​ខ្ទះ​ចំហាយ​ក្នុង​អគារ​មួយ​ ស្ថិត​​នៅ​ទី​ក្រុង​រ៉ូ​សា​រី​យ៉ូ​ ប្រទេស​អា​ហ្សង់​ទីន​ ។យោង​តាម​ប៉ូលិស​ថា​ មនុស្ស​ប្រមាណ​ជា​២៤​នាក់​នៅ​តែ​បាត់​ខ្លួន​ ។ ការ​ផ្ទុះ​កើត​មាន​នា​វេលា​ម៉ោង​៩​ និង​៣០​នាទី​ព្រឹក​ម៉ោង​ក្នុង​ស្រុក​ ថ្ងៃ​ទី​៦​ សី​ហា​ ក្នុង​អគារ​មួយ​ស្ថិត​នៅ​ត្រង់​ផ្លូវ​បំបែក​រវាង​មហា​វិថី​ អូ​រ៉ូ​ណូ​ និង​វិថី​សាល​តា​ ។

ខ្ទះ​ផ្តល់​ចំហាយ​របស់​អគារ​នេះ​បាន​ផ្ទុះ​ញាំុង​ឱ្យ​បាក់​ជញ្ជាំង​អគារ​ ហើយ​បណ្តាល​ឱ្យ​មាន​ភ្លើង​ឆាប​ឆេះ​យា៉ង​ខ្លាំង​ ។ ខាង​ផ្នែក​ការ​ពារ​សីុវិល​នៃ​ទី​ក្រុង​ រ៉ូ​សារី​យ៉ូ​ អះ​អាង​ថា​ ភ្លើង​អាច​ពន្លត់​នា​វេលា​ម៉ោង​១៤​និង​៤៥​នាទី​ម៉ោង​ក្នុង​ស្រុក​ ។ តុល្យ​ការ​ជន​រង​គ្រោះ​អាច​មាន​ខ្ពស់​ថែម​ទៀត​ ហើយ​ការ​តាម​រុក​រក​មនុស្ស​បាត់​ខ្លួន​នៅ​បន្ត​ ៕