ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ ៖ ភ្ញៀវ​ឥណ្ឌា​គឺជា​អណ្តូងរ៉ែ​មាស​ថ្មី​មួយ សម្រាប់​ទេសចរណ៍​ពិភពលោក

3 អាទិត្យ មុន

បរទេស ៖ អ្នកជំនាញ​បាន​លើក​ឡើង​ថា បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ កំពុង​ព្យាយាម​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​ឥណ្ឌា ដែល​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ហើយ​ត្រូវ​បាន​ចាត់​ទុក​ថា អណ្តូងរ៉ែ​មាស​ថ្មី​មួយ សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​ពិភពលោក​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន…

បរទេស ៖ អ្នកជំនាញ​បាន​លើក​ឡើង​ថា បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ កំពុង​ព្យាយាម​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​ឥណ្ឌា ដែល​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ហើយ​ត្រូវ​បាន​ចាត់​ទុក​ថា អណ្តូងរ៉ែ​មាស​ថ្មី​មួយ សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​ពិភពលោក​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន VnExpress ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៤​។

ចំនួន​ប្រជាជន​ឥណ្ឌា​ដែល​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​បាន​កើនឡើង​ដល់ ២៧ លាន​នាក់​កាលពី​ឆ្នាំ ២០១៩ ដែល​ជា​ចំនួន​ទ្វេ​ដង​នៃ​ចំនួន​ប្រចាំឆ្នាំ កាលពី​មួយ​ទសវត្សរ៍​មុន​។ ហើយ​យោង​តាម​ទស្សនាវដ្ដី​អង់គ្លេស The Economist បានឱ្យ​ដឹង​ថា ការ​ចំណាយ​របស់​ភ្ញៀវ​ទេសចរ​ឥណ្ឌា កាលពី​ឆ្នាំ​មុន​មាន​តម្លៃ​រហូត​ដល់ ៣៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​កើនឡើង​បី​ដង​ធៀប​នឹង​មួយ​ទសវត្សរ៍​មុន ហើយ​ការ​ព្យាករណ៍​បង្ហាញ​ថា​នឹង​កើនឡើង​ដល់ ៤៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ឆ្នាំ ២០២៥​។

លោក Sudhir Upadhyay នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន TravB2B ដែល​ផ្តល់​សេវាកម្ម​ទេសចរណ៍​អាស៊ី​ដល់​ភ្នាក់ងារទេសចរណ៍​ជាង​៧​ពាន់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា បាន​ប្រាប់​សារព័ត៌ VnExpress ថា «​នេះ​គឺជា​ប្រភព​សក្តានុពល​ដ៏​ធំ នៃ​អតិថិជន​ដែល​មានការ​ចំណាយ​ខ្ពស់ ហើយ​វា​មិន​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទេ ដែល​បណ្តា​ប្រទេស​នានា​កំពុង​ព្យាយាម​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឥណ្ឌា​»​។

លោក​ថា ប្រទេស​ឥណ្ឌា គឺជា​ទីផ្សារ​ប្រភព​ដែល​ត្រូវ​បាន​ស្វែងរក​ច្រើន​បំផុត​នា​ពេល​បច្ចុប្បន្ន ហើយ​បាន​វ៉ា​ដាច់​ប្រទេស​ចិន ដោយ​លោក​បាន​ព្យាករណ៍​ថា ទីផ្សារ​ទេសចរណ៍​អន្តរជាតិ​របស់​ឥណ្ឌា​នឹង​កើនឡើង​ដល់ ៥ ឬ ៦​ដង​នៃ​ទំហំ​បច្ចុប្បន្ន​នៅ​ក្នុង​រយៈពេល ៨ ទៅ ១០​ឆ្នាំ​ខាង​មុខ​។

ប្រទេស​ចិន​គឺជា​ប្រភព​នៃ​អ្នកទេសចរ​ដ៏​ធំ​បំផុត​របស់​ពិភពលោក ហើយ​ប្រទេស​នានា​បាន​កែសម្រួល​គោលនយោបាយ​ពួក​គេ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ចិន ប៉ុន្តែ​នៅ​បណ្តា​ប្រទេស​មជ្ឈិមបូព៌ា និង​អាស៊ី​អាគ្នេយ៍ ភ្ញៀវ​ទេសចរ​ឥណ្ឌា​កំពុង​ផ្តល់​ឱ្យ​ពួក​គេ​យ៉ាង​សម្បើម​។ តួយ៉ាង ប្រទេស​ថៃ និង​ម៉ា​ឡេ​ស៊ី​បាន​លើកលែង​ទិដ្ឋាការ​សម្រាប់​ពលរដ្ឋ​ឥណ្ឌា​រួច​ទៅ​ហើយ ហើយ​ប្រទេស​មជ្ឈិមបូព៌ា​មួយ​ចំនួន​បាន​ជ្រើសរើស​តារាភាពយន្ត​ឥណ្ឌា​ជា​ឯកអគ្គរដ្ឋទូត​ម៉ាក​ល្បី​របស់​ពួក​គេ​ថែម​ទៀត​ផង​។

លោក Upadhyay ក៏​បាន​បន្ថែម​ទៀត​ថា ម្ហូបអាហារ​ក៏​ដើរតួ​សំខាន់​ផង​ដែរ ដោយសារ​អ្នកទេសចរ​ឥណ្ឌា​ក៏​ផ្តោត​យ៉ាង​ខ្លាំង​អំពី​ម្ហូបអាហារ​ផង​ដែរ​។ ប្រជាជន​ឥណ្ឌា​ជា​ច្រើន​មិន​ត្រឹមតែ​ជា​អ្នកបួស​ប៉ុណ្ណោះ​ទេ​។ ពួក​គេ​ក៏​មិន​បរិភោគ​អាហារ​ដែល​ចម្អិន​ដែល​ប្រើ​សាច់ ឬ​អាហារ​សមុទ្រ​ផង​ដែរ​។

ហើយ​បន្ទាប់​មក​មាន​កត្តា​សាសនា​ដូច​ជា អ្នក​កាន់សាសនា​ឥ​ស្លា​ម​មិន​បរិភោគ​សាច់​ជ្រូក និង​អាហារ​មិនមែន​ជា​ហា​ឡា​ល (Halal) ជា​សកម្មភាព អាកប្បកិរិយា ឬ​វត្ថុ​ដែល​ត្រូវ​បាន​អនុញ្ញាត​ក្រោម​ការ​បង្រៀន​របស់​សាសនា​ឥ​ស្លា​ម​។ រីឯ​អ្នក​កាន់សាសនា​ហិណ្ឌូ និង​ពុទ្ធសាសនិក​ក៏​ជៀសវាង​សាច់​គោ​ផង​ដែរ​។ ដូច្នេះ​ការ​រៀបចំ​ផែនការ​ដោយ​ប្រុង​ប្រយ័ត្ន​នៃ​ការ​រៀបចំ​ម្ហូបអាហារ​គឺ​ចាំបាច់ សម្រាប់​ក្រុម​ភ្ញៀវ​ទេសចរ​ឥណ្ឌា​៕ (​ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ