ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡានពន្លះម៉ូតូ២គ្រឿង លើផ្លូវជាតិលេខ៣៣ កំពត-កែប ស្លា.ប់ និងរបួសធ្ងន់ស្រាលសរុប៦នាក់​

2 ខែ មុន
  • កំពត

ខេត្តកំពត​÷ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់​បាន​ស្លាប់​និង​រង​របួសធ្ងន់​និង​ស្រាល​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​ដែល​បង្ក​ឡើង​រវាង​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​បុក​រះ​ម៉ូតូ​២​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ប​ញ្ជ្រា​ស​គ្នា​ពី​កើត​ទៅ​លិច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​កំពត​- កែប ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ​១១-១២ ស្ថិត​ក្នុងភូមិ​កំពង់​ត្នោត ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ កាលពី​វេលា​ម៉ោង៤និង៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២៦ ​ខែសីហា​ ឆ្នាំ…

ខេត្តកំពត​÷ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់​បាន​ស្លាប់​និង​រង​របួសធ្ងន់​និង​ស្រាល​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​ដែល​បង្ក​ឡើង​រវាង​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​បុក​រះ​ម៉ូតូ​២​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ប​ញ្ជ្រា​ស​គ្នា​ពី​កើត​ទៅ​លិច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​កំពត​- កែប ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ​១១-១២ ស្ថិត​ក្នុងភូមិ​កំពង់​ត្នោត ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ កាលពី​វេលា​ម៉ោង៤និង៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២៦ ​ខែសីហា​ ឆ្នាំ ២០២៤​។

​តាមប្រភពពី​នគរបាល​ចរាចរ​ស្រុក​ទឹកឈូ​ ​​បាន​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ មាន​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​ពីរ​គ្រឿង​ដោយ​មាន​អ្នក​រួម​ដំណើរ​ទាំង​អ្នក​បើក​បួន​នាក់​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន ​ពណ៌​ខ្មៅ​ មួយ​គ្រឿង​បាន​បើកបរ​យ៉ាង​លឿន​មក​ពី​ទិស​ខាងកើត​ មិនដឹង​ជា​មាន​បញ្ហា​អ្វី ​ក៏​ស្រាប់តែ​រេ​ចង្កូត​មក​ឆ្វេង​ដៃ​ រួច​បុក​រះ​ម៉ូតូ​២​គ្រឿង​យ៉ាង​ពេញ​ទំ​ហឹង​​ដែល​កំពុង​បើកបរ បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​២​គ្រឿង​មាន​មនុស្ស​៤​នាក់​ខ្ទាត​រដូករណែល​រង​របួសធ្ងន់​និង​ស្រាល​នៅ​លើ​ចិញ្ចើម​ផ្លូវ​យ៉ាង​រន្ធត់​។​

តាម​ប្រភពដដែល​បាន​​ឲ្យ​ដឹង​ទៀត​ថា​ ក្នុង​ហេតុ​ការ​ណ៍​ខាងលើនេះ​ គឺ​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​បា​ឡែ​ន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-8019 អ្នក​បើកបរ​រថយន្ត​ឈ្មោះ ហ អៀង ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ (​រង​របួសស្រាល​) រស់នៅ​ក្នុងភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត ( រថយន្ត​មាន​ទិស​ដៅ​ពី​កើត​ទៅ​លិច​)​ដោយ មាន​អ្នក​រួម​ដំណេ​ី​រ​១​នាក់ ឈ្មោះ​ហុង ឡាយ​ហ៊ួ​យ ភេទ​ស្រី អាយុ​៤០​ឆ្នាំ (​រង​របួសស្រាល​)​ រស់​​នៅ​ភូមិ​សង្កាត់​ជាមួយ​គ្នា​ខាងលើ​។

រីឯ​ជន​រង​គ្រោះ​អ្នក​បេ​ី​កបរ​ម៉ូតូ​មានឈ្មោះ ពុក ប៊ុ​ន​នី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្តកំពត បេ​ី​កបរ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 1D 8069 រង​របួសធ្ងន់​រួច​(​បាន​ស្លាប់​បាត់បង់​ជីវិត​) ពេល​ប​ញ្ចូ​ន​ទៅ​ដល់​មន្ទីរពេទ្យ​។

អ្នក​រួម​ដំ​ដំណើរ​១​នាក់ ឈ្មោះ​ជី​ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា (​បាន​រង​របួសធ្ងន់​)​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត​។​ចំណែក​អ្នក​បើក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ឈ្មោះ ខិត ថៃ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ បេ​ី​កបរ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពត 1S 5293 (​រង​របួសធ្ងន់​) រស់នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្តកំពត មាន​ទិស​ដៅ​ពី​លិចទៅ​កើត អ្នក​រួម​ដំណើរ​១​នាក់ ឈ្មោះ​ម៉ូត ថៃ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ខាងលើ (​រង​របួសស្ស្រាល​ជន​រង​គ្រោះ​ទាំង​៤​នាក់ ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត​។

តាម​ប្រភព​ពី​សមត្ថកិច្ច​ចរាចរ​ស្រុក​ទឹកឈូ​ឲ្យ​ដឹង​ទៀត​ថា​ ក្នុង​ករណី​នេះ​បណ្តាល​ឲ្យ​មាន​មនុស្ស​ប្រុស​ស្រី​រង​របួសធ្ងន់​២​នាក់​ស្លាប់​១​នាក់​ប្រុស​និង​រង​របួសស្រាល​៣​នាក់​ស្រី​១​នាក់​។ ចំណែក​យានយន្ត​ទាំង​បី​គ្រឿង​: ម៉ូតូ​ខូចខាត​កម្រិត​ធ្ងន់​ចំនួន​០២​គ្រឿង -​រថយន្ត​ខូចខាត​កម្រិត​ស្រាល​ចំនួន​០១​គ្រឿង​។

វត្ថុ​តាង​រួម​មាន​ម៉ូតូ​០២​គ្រឿង និង​រថយន្ត​០១​គ្រឿង ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ​ជា​បណ្តោះអាសន្ន​។ រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ