ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​រាប់រយ​នាក់ ប្រតិកម្ម​លើ​វិទ្យុ​ខេមរភាសា ផ្សាយ​ចេញពី​បរទេស

4 ខែ មុន

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​រាប់រយ​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៤ បាន​បញ្ចេញ​មតិ​ប្រតិកម្ម​ខ្លាំង​ៗទៅ​លើ​វិទ្យុ​ខេមរភាសា​មួយ ដែល​ផ្សាយ​ចេញពី​ក្រៅ​ស្រុក ដោយ​ប្រឌិត និង​បំភាន់​ព័ត៌មាន​ខុស​ពី​ការ​ពិត…

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​រាប់រយ​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៤ បាន​បញ្ចេញ​មតិ​ប្រតិកម្ម​ខ្លាំង​ៗទៅ​លើ​វិទ្យុ​ខេមរភាសា​មួយ ដែល​ផ្សាយ​ចេញពី​ក្រៅ​ស្រុក ដោយ​ប្រឌិត និង​បំភាន់​ព័ត៌មាន​ខុស​ពី​ការ​ពិត ដែល​ថា ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឫទ្ធិ​សែន​ជ័យ​១ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ មាន​គម្រោង​ផែនការ លើកគ្នា​ទៅ​តវ៉ា​ធ្វើ​បាតុកម្ម នៅ​ឯ​ទីក្រុង​ភ្នំពេញ ។

ប្រជាពលរដ្ឋ ដែល​បាន​ប្រមូលផ្ដុំ​ជុំ​គ្នា​ទាំងនោះ បាន​លើក​ឡើង​ស្រ​ដៀង​ៗ​គ្នា​ថា ពួក​គាត់​ដែល​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ឫទ្ធិ​សែន​ជ័យ​១ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ពុំ​មានគំនិត​ចលនា​ប្រឆាំង នឹង​រដ្ឋាភិបាល​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ពួក​គាត់​ដែល​ជា​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ មាន​តែ​ការ​ចូលរួម​ប្រកាស​គាំទ្រ កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA ទៅ​វិញ​នោះ​ទេ ។

ពួក​គាត់​បាន​បន្ត​ទៀត​ថា បច្ចុប្បន្ន​មាន​ជនខិលខូច​មួយ​ចំនួន​តូច បាន​ឆ្លៀតឱកាស ប្រឌិត និង​បំភាន់​កាឡៃ សភាពការណ៍​ទៅ​ឲ្យ​វិទ្យុ​ផ្សាយ​ជា​ខេមរភាសា​មួយ ដែល​ធ្វើការ​ផ្សាយ​ចេញពី​ក្រៅ​ស្រុក ក្នុង​ន័យ​បង្កាច់បង្ខូច​ប្រជាពលរដ្ឋ ដើម្បី​កេង​ចំណេញ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​ស្នើ​អោយ​ដល់​វិទ្យុ​ខាងលើ បញ្ឈប់​ជា​បន្ទាន់ ក្នុង​ការ​យក​ប្រជាពលរដ្ឋ​ធ្វើ​ជា​ឈ្នាន់ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត​ញុះញង់ ឲ្យ​មានការ​ភាន់ច្រឡំ ក្នុង​ន័យ​បង្កាច់បង្ខូច ថា ប្រជាពលរដ្ឋ​មានគំនិត​ប្រឆាំង​រដ្ឋាភិបាល ។

លោក លី មី​ណា អភិបាលស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ឫទ្ធិ​សែន​ជ័យ​១ ពុំ​មាន​ចេតនា​ណាមួយ ដើម្បី​បង្កើត​ចលនា​តវ៉ា​រឿង​ដីធ្លី និង​ចលនា​ប្រឆាំង​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ពួក​គាត់​បាន​ប្រកាស​គាំទ្រ កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA ព្រម​គ្នា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ