អគ្គស្នងការនគបាលជាតិប្រាប់ពលរដ្ឋ កុំជឿ កុំលង់ទៅលើក្រុមប្រឆាំងដែលចង់ឲ្យប្រទេសជាតិខ្ទេ.ចខ្ទាំ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ប្រាប់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស កុំជឿ…
រាជធានីភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ប្រាប់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស កុំជឿ…
រាជធានីភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ប្រាប់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស កុំជឿ កុំលង់ តាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយមដែលចង់ឲ្យប្រទេសជាតិខ្ទេចខ្ទាំ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការងារគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សារធារណៈសង្គមនៅទីស្តីការក្រសួងមហាផ្ទៃ នារសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងឲ្យដឹងថា កម្ពុជា ទើបមានសន្ដិភាព ក្នុងរយៈពេល២៥ឆ្នាំ មកនេះទេ ហើយបានកសាងនូវសមិទ្ធផលនានាធំៗជាច្រើន ។
នាយឧត្តមសេនីយ៍ថា «តើអស់លោកបានមើលឃើញទេ? នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា ៖«ដូច្នេះកុំជឿ កុំលង់ ទៅលើពួកមួយក្ដាប់តូច ដែលចង់ឲ្យប្រទេសខ្ទេចខ្ទាំដែលចង់កម្ចាត់រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតដោយឆន្ទៈរាស្ដ្រឲ្យគេចុះចេញ ហើយខ្លួនឯងឡើងមកគ្រប់គ្រងអំណាច ដោយខុសពីគន្លងប្រជាធិបតេយ្យ» ។
នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ខ្លាំងៗថា «យើងខ្ញុំកម្លាំងនគរបាលជាតិទាំងមូល មិនអាចទទួលយកបានទេ ហើយនឹងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ ដូច្នេះត្រូវបញ្ឈប់ជាបន្ទាន់ក្នុងការចូលរួមណាមួយដែលវាមិនត្រឹមត្រូវតាមផ្លូវច្បាប់» ។
ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ស ថេត ក៏បានអំពាវនាវដល់ឪពុក-ម្តាយ អាណាព្យាបាលរបស់ក្រុមក្មេងៗ ឬក៏អ្នកដែលចូលរួម គឺសូមធ្វើការអប់រំណែនាំទៅដល់កូនចៅរបស់ខ្លួនឲ្យចាកចេញឆ្ងាយពីក្រុមនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ចូលរួមការគាំទ្រក្នុងការដឹកនាំក៏ដូចជា ការអភិវឌ្ឍប្រទេសជាតិព្រោះថា «យើងជាអ្នកបន្តវេន ដូច្នេះយើងត្រូវគិតពិចារណាឲ្យបានម៉ត់ចត់» ។
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានអំពាវនាវដល់អាណាព្យាបាលត្រូវធ្វើការអប់រំណែនាំ កូន-ក្មួយ របស់ខ្លួនចាកចេញឱ្យឆ្ងាយពីក្រុមជ្រុលនិយមជាបន្ទាន់ ព្រោះជាបញ្ហាគ្រោះថ្នាក់ ។
នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងថា គោលបំណងល្បិចកលរបស់ក្រុមជ្រុលនិយមមួយក្ដាប់តូច ដើម្បីប្រមូលកម្លាំងធ្វើបាតុកម្មនោះ គឺជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលជាកងកម្លាំងនគរបាលជាតិទាំងមូល គឺមិនអនុញ្ញាតជាដាច់ខាត ។
នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់បន្ថែមថា ៖«យើងត្រូវច្បាស់ទាំងអស់គ្នាមិនមែនគំរា.មទេ ក៏ប៉ុន្តែយើងត្រូវធ្វើការបញ្ជាក់ជូននូវអ្វីដែលបងប្អូនយើងមួយចំនួនធំមិនទាន់ច្បាស់ ឬក៏មិនទាន់បានគិតគ្រប់ជ្រុងជ្រោយសុំឱ្យមកចូលរួមជាមួយរាជរដ្ឋាភិបាលរបស់យើងក្នុងការអភិវឌ្ឍប្រទេសរបស់យើងនាពេលបច្ចុប្បន្នឲ្យកាន់តែមានការរីកចម្រើន ។ គោលបំណងល្បិចកលរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដើម្បីប្រមែប្រមូលកម្លាំងធ្វើកុបកម្មនោះជាអំពើខុសច្បាប់ធ្ងន់ធ្ងរ ដែលយើងជាកម្លាំងនគរបាលជាតិ មិនអនុញ្ញាតដាច់ខាត» ។
នាយឧត្តមសេនីយ៍ បានលើកឡើងបន្ដថា កងកម្លាំងប្រដាប់អាវុធ គឺជាឧបករណ៍របស់រដ្ឋ ដូច្នេះត្រូវការពាររដ្ឋជាដាច់ខាត មិនឲ្យអ្នកណាមកបំផ្លិចបំផ្លាញតាមបែបមិនប្រជាធិបតេយ្យឡើយ ។
ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានអំពាវនាវដល់ដល់ឪពុក-ម្តាយ អាណាព្យាបាល របស់ក្រុមក្មេងៗ ត្រូវធ្វើការអប់រំណែនាំដល់ កូន-ក្មួយ របស់ខ្លួនឱ្យចាកចេញឱ្យឆ្ងាយពីក្រុមជ្រុលនិយម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនបន្ថែមទៀត ។
នាយឧត្តមសេនីយ៍ ស ថេតសង្កត់ធ្ងន់ថា «ខ្ញុំអំពាវនាវហើយ អំពាវនាវទៀតទៅដល់អាណាព្យាបាល អ្នកពាក់ព័ន្ធទាំងអស់ណែនាំកូន ក្មួយ សាច់ញ្ញាត មិត្តភក្តិ ប្រសិនបើមានចូលទៅក្នុងក្រុមនេះ (ក្រុមជ្រុលនិយម) គឺសុំដកខ្លួនចេញថយជាបន្ទាន់ ព្រោះវាជាបញ្ហាគ្រោះថ្នាក់ ។ ប្រឹងរៀនសូត្រ ប្រឹងចូលរួមធ្វើការងារសង្គម ដើម្បីសង្គមជាតិយើងទាំងមូល កុំចេះតែជឿតាមការញុះញង់ បំបែក បំបាក់ តាមអ្នកវិភាគមួយក្ដាប់តូច ឬអ្នកនៅខាងក្រៅ អ្នកដែលជ្រុលនិយមទាំងក្នុង និងនៅខាងក្រៅនោះ គឺគ្មានបានស្អីនោះទេ» ។
សូមជម្រាបថា ការលើកឡើងរបស់នាយឧត្តមសេនីយ៍ ស ថេត បន្ទាប់ពីនាពេលថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច នៅក្រៅប្រទេសបានអំពាវនាវ និងបំផុសញុះញង់ឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុ.ធ ធ្វើការបះបោរប្រឆាំង នឹងរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសជាតិ ។
សូមរំលឹកថា តាមរយៈសារសំឡេង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ក្រៅពីពន្យល់បន្ថែមពាក់ព័ន្ធកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ហើយនោះបានបញ្ជាក់អំពីវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះជនទាំងឡាយណាដែលចង់បង្កអសន្ដិសុខបំផ្លាញសន្ដិភាព តាមរយៈការធ្វើកុបកម្មដោយខុសច្បាប់ ៕
ចែករំលែកព័តមាននេះ