ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​អ្នកកាសែត​កម្ពុជា និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន រៀបចំ​វេទិកា​ពិភាក្សា គោលនយោបាយ និង​យុទ្ធសាស្ត្រ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន

6 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្លិប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​) សហការ​ជាមួយ អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន រៀបចំ​វេទិកា​មួយ​ក្រោម​ប្រធានបទ «​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្លិប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​) សហការ​ជាមួយ អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន រៀបចំ​វេទិកា​មួយ​ក្រោម​ប្រធានបទ «​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​»​។

វេទិកា​ពិភាក្សា​នេះ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ដោយ​មានការ​ចូលរួម​ពី នាយ​ឧត្តមសេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​លោក ពុ​យ គា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​) ព្រមទាំង មានការ​ចូលរួម​ពី​ពី​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មក​ពី​ច្រើន​ស្ថាប័ន​។

វេទិកា​នេះ ធ្វើ​ឡើង​ដើម្បី​ផ្ដល់​ឱកាស​ដល់​មន្ត្រី​ជំនាញ បាន​លើក​ឡើង នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ រួម​ទាំង​ស្ថានភាព​ទូទៅ នៃ​បញ្ហា​គ្រឿងញៀន​ជាស​កល ក៏​ដូច​ជា​នៅ​កម្ពុជា បញ្ហា​ប្រឈម និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​រួម​ទាំង​ស្ថាប័ន​ជំនាញ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា ។

ប្រធាន​ក្លិប​អ្នកការ​សែ​កម្ពុជា បាន​ចាត់​ទុក​វេទិកា​នេះ មាន​សារសំខាន់​ណាស់​សម្រាប់​អ្នក​សារព័ត៌មាន ដែល​មិន​គ្រាន់តែ​ស្វែង​យល់ អំពី​ស្ថានភាព នៃ​បញ្ហា​គ្រឿងញៀន នោះ​ទេ ប៉ុន្តែ​ក៏​នឹង​ទទួល​បាន​នូវ​ចំណេះដឹង​ទាក់ទង​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​សំខាន់​និ​តិ​វិធី នៃ​ការ​ផ្តន្ទាទោស​អ្នក​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ