សាច់ជ្រូកជាសាច់ងាយរក និងសម្បូរគេលក់ច្រើនជាងគេ អ្នកខ្លះអាចនឹងញ៉ាំរាល់ថ្ងៃក៏មាន។ ដោយសារតែតម្រូវការច្រើន អ្នកលក់ខ្លះលក់ឲ្យយើងលាយសាច់ជ្រូកឈឺ ឬងាប់ក៏មានដែរ យកទៅញ៉ាំមិនស្រួលអាចមានបញ្ហាសុខភាពទៀត។ ដើម្បីចៀសវាងទិញប៉ះសាច់មិនល្អ គួរតែមើលលើ ៣ ចំនុចនេះ៖
១-មើលស្បែកជ្រូក
ជាធម្មតាស្បែកជ្រូកដែលឆ្លងជំងឺ តែងមានស្នាមក្រហមអ៊ុចៗ ជាមួយនឹងរោមពណ៌ស្វាយលើជើង។ ស្នាមនេះដោយសារតែជ្រូកងាប់ ដោយមិនបានបាត់បង់ឈាម ឬមកពីវាឆ្លងជំងឺមួយចំនួន ដែលធ្វើឲ្យស្ទះរន្ធរោម ហើយខ្លាញ់ច្រើនតែមានពណ៌ក្រហម ឬលឿង។ ចំពោះសាច់ជ្រូកល្អវិញ ស្បែកវាពណ៌ស មានឈាមក្រោមរោមពណ៌ក្រហម ខ្លាញ់វាមានពណ៌ស ហើយភ្លឺ។
២-សភាពសាច់
សត្វដែលឈឺ និងងាប់ ងាយនឹងរលួយណាស់បន្ទាប់ពីងាប់ហើយ ដូចនេះសភាពសាច់គឺមិនល្អ។ ដូចនេះហើយពេលដែលទិញសាច់ជ្រូក យើងគួរតែយកដៃចុចលើសាច់ ហើយដកចេញវិញឲ្យលឿន បើវាជាសាច់ជ្រូកដែលងាប់ សាច់វាមិនរឹងទេ តែវាមានសភាពទន់ខ្លាំង និងមិនល្អ។ វានឹងទ្រុឌ ហើយមានស្នាម បន្ទាប់ពីយើងដកដៃចេញ។
៣-ក្លិន
អ្នកកាប់ជ្រូក និងអ្នកលក់សាច់ជ្រូក បានប្រាប់ថាមុនទិញសាច់ជ្រូក ពួកគាត់ត្រូវតែហិតសិន។ បើសាច់ជ្រូកនោះធំក្លិនផ្សារៗ នោះបញ្ជាក់ថាវាជាជ្រូកឈឺ បើវាមានក្លិនធម្មតា មានន័យថាវាជាសាច់ស្រស់ អាចទិញបាន ៕
ចែករំលែកព័តមាននេះ