ប្តីឆ្នាំថោះ ឆ្នាំ ច ឆ្លូវ និង ម្សាញ់ ស្រឡាញ់ប្រពន្ធខ្លាំងគ្មានប្រៀប
- ភ្នំពេញ
តើបុរសកើតឆ្នាំណាខ្លះស្រឡាញ់ប្រពន្ធខ្លាំងជាងគេ? សូមអានអត្ថបទនេះដល់ចប់ ៖
តើបុរសកើតឆ្នាំណាខ្លះស្រឡាញ់ប្រពន្ធខ្លាំងជាងគេ? សូមអានអត្ថបទនេះដល់ចប់ ៖
តើបុរសកើតឆ្នាំណាខ្លះស្រឡាញ់ប្រពន្ធខ្លាំងជាងគេ? សូមអានអត្ថបទនេះដល់ចប់ ៖
ឆ្នាំថោះ
ប្តីដែលកើតក្នុងឆ្នាំថោះ មានចរិតដែលទន់ភ្លន់ ព្រមទាំងតែងតែគិតដល់ប្រពន្ធជានិច្ច។ ជាពិសេស គេមានចិត្តដែលម៉ត់ចត់ និងល្អិតល្អន់ ដោយមើលដឹងពីអារម្មណ៍របស់ភរិយាគ្រប់ពេល។ មិនត្រឹមតែប៉ុណ្ណោះ គេក៏មើលថែប្រពន្ធបានល្អផងដែរ មិនថាអ្នកហត់រឿងអ្វីទេគឺគេជួយសម្រាលបានទាំងអស់។ ដូចនេះ គេជាប្តីដែលស្រឡាញ់ប្រពន្ធខ្លាំងណាស់។
ឆ្នាំច
ស្វាមីដែលកើតក្នុងឆ្នាំច មានសេចក្តីស្មោះត្រង់ ដោយមិនចេះសាវ៉ានោះទេ។ ជាពិសេស មិនថាអ្នកប្រែជាយ៉ាងណាទេគឺគេនៅតែស្រឡាញ់អ្នកជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ មិនថាប្រពន្ធចង់បានអ្វី ឬចង់ធ្វើអ្វីទេ គឺគេស្របតាមទាំងអស់។ ដូចនេះ នរណាបានស្វាមីឆ្នាំចគឺជានារីដែលមានសំណាងជាទីបំផុត។
ឆ្នាំឆ្លូវ
ប្តីដែលកើតក្នុងឆ្នាំឆ្លូវ តែងតែលះបង់គ្រប់យ៉ាងដើម្បីឲ្យប្រពន្ធរស់ក្នុងជីវភាបសុខស្រួលជានិច្ច។ ថ្វីត្បិតតែគេមិនចេះនិយាយពាក្យផ្អែមល្ហែម ប៉ុន្តែគេប្រើសកម្មភាពដើម្បីបញ្ជាក់ពីចិត្តស្រឡាញ់របស់គេ។ ជាពិសេសគេអាចទ្រាំនឹងការលំបាកគ្រប់បែបយ៉ាង ដោយតស៊ូដើម្បីប្រពន្ធ។ ដូចនេះ នារីណាដែលអាចយកគេធ្វើជាស្វាមីបាន នឹងមានសំណាងជាទីបំផុត។
ឆ្នាំម្សាញ់
ស្វាមីដែលកើតក្នុងឆ្នាំម្សាញ់ គឺជាបុគ្គលដែលស្រឡាញ់ប្រពន្ធខ្លាំងណាស់ ដោយតែងតែលួងភរិយាឲ្យសប្បាយចិត្តជានិច្ច។ ជាពិសេស គេមើលថែប្រពន្ធបានយ៉ាងល្អ ដោយមិនឲ្យរស់ក្នុងស្ថានភាពលំបាកឡើយ។ មិនត្រឹមតែប៉ុណ្ណោះ មិនថាអ្នកចង់បានអ្វីទេ គឺគេនឹងបំពេញឲ្យទាំងអស់។ ជាហេតុដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាមានសុភមង្គលខ្លាំងជាទីបំផុត៕
ចែករំលែកព័តមាននេះ