ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​តាក់ស៊ីមួយចំនួន​ នៅ​បន្តទម្លាក់​អីវ៉ាន់​គ្មាន​សណ្តាប់ធ្នាប់ ក្បែរចំណតឡាន​ផ្សារ​សូ​រិ​យា​បង្ក​ការ​កកស្ទះ​ដល់​អ្នកធ្វើ​ដំណើរ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈ​គ្រប់គ្រង​ចំណត​បេន​ឡាន​ផ្សារ​ធំ​ថ្មី តែងតែ​មានការ​យកចិត្តទុកដាក់ ចុះ​អប់រំ​ណែនាំ​ទៅ​ដល់​អ្នក​រត់​តាក់ស៊ី ដែល​ទម្លាក់​អីវ៉ាន់​គ្មាន​សណ្តាប់ធ្នាប់ នៅ​ចំណុច​ផ្លូវ​២១៧ ក្បែរ​នឹង​ចំណតរថយន្ត​ក្រុង​ផ្សារ​សូ​រិ​យា ដែល​បង្ក​អោយ​មានការ​កកស្ទះ​ចរាចរណ៍ ពិបាក​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ…

រាជធានី​ភ្នំពេញ ៖ គណៈ​គ្រប់គ្រង​ចំណត​បេន​ឡាន​ផ្សារ​ធំ​ថ្មី តែងតែ​មានការ​យកចិត្តទុកដាក់ ចុះ​អប់រំ​ណែនាំ​ទៅ​ដល់​អ្នក​រត់​តាក់ស៊ី ដែល​ទម្លាក់​អីវ៉ាន់​គ្មាន​សណ្តាប់ធ្នាប់ នៅ​ចំណុច​ផ្លូវ​២១៧ ក្បែរ​នឹង​ចំណតរថយន្ត​ក្រុង​ផ្សារ​សូ​រិ​យា ដែល​បង្ក​អោយ​មានការ​កកស្ទះ​ចរាចរណ៍ ពិបាក​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ ។

បើ​តាម​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​គាត់​បាន​លើក​ឡើង​ថា ក្រុម​អ្នក​រត់​តាក់ស៊ី គឺ​ចត​រថយន្ត​គ្មាន​សណ្ដាប់ធ្នាប់​នោះ​ឡើយ ហើយ​មួយ​ចំនួន​ដេញចាប់​ម៉ូយ​ទម្លាក់​អីវ៉ាន់​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ពេញ​ផ្លូវ មិន​ខ្វល់​ពី​គ្រោះថ្នាក់ ដល់​អ្នក​ធើ្វ​ដំណើរ​សោះឡើយ ។

ពាក់ព័ន្ធ​បញ្ហា​ចំណត​ខាងលើ​នេះ​ដែរ ភ្នាក់ងារ​សារព័ត៌មាន​កោះសន្តិភាព​របស់​យើង​ក៏​បាន​ទំនាក់ទំនង​ទៅ​ប្រធាន​គ្រប់គ្រង​ចំណតរថយន្ត​តាក់ស៊ី​ផ្សារ​ធំ​ថ្មី លោក​បានអោយ​ដឹង​ថា ចំពោះ​បញ្ហា​នេះ​គណៈ​គ្រប់គ្រង​បាន​យកចិត្តទុកដាក់​អោយ​កម្លាំង​ចុះ​ទៅ​ណែនាំ​អប់​រំជា​ប្រចាំ និង​បាន​ដាក់​កម្លាំង​ប្រចាំការ​ក្នុង​ការ​ជួយ​បញ្ចៀស​ទៅ​ដល់​អ្នក​រត់​តាក់ស៊ី ដែល​ឈប់​រថយន្ត​ទម្លាក់​អីវ៉ាន់​រយៈពេល​យូរ គឺ​ខាង​កម្លាំង​របស់​គណៈ​គ្រប់គ្រង គឺ​មិន​អនុញ្ញាត​នោះ​ទេ សម្រាប់​រថយន្ត​ដែល​ទម្លាក់​ទំនិញ​មក​ពី​តាម​បណ្ដា​ខេត្ត រយៈពេល​ខ្លី​ខាង​កម្លាំង​លោក​តែងតែ​បញ្ចៀស​ទៅ​កន្លែង​ដែល​មិន​មានការ​កកស្ទះ​ដល់​អ្នក​ធើ្វ​ដំណើរ ដើម្បី​អោយ​ចត​ទម្លាក់​នូវ​អីវ៉ាន់ ។

ជា​ចុង​ក្រោយ ប្រធាន​គ្រប់គ្រង​បែន​ឡាន​ផ្សារ​ធំ​ថ្មី លោក​ក៏​បាន​សំណូមពរ​ទៅ​ដល់​ប្រជាពលរដ្ឋ មេត្តា​យោគយល់​ទៅ​ដល់​អ្នក​រត់​តាក់ស៊ី រកស៊ី​ចិញ្ចឹម​ក្រពះ ព្រោះថា ដោយ​មានការ​យោគយល់​ដល់​បងប្អូន​អ្នក​រត់​តាក់ស៊ី ទើប​លោក​តែងតែ​មានការ​ចុះ​ណែនាំ​ជា​ប្រចាំ​ថ្ងៃ តែ​ម្តង ដើម្បី​កុំអោយ​មាន​ភាព​អ​សណ្តាប់ធ្នាប់​ប៉ះពាល់​ទៅ​ដល់​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ឆ្លងកាត់​រួម​នឹង​ប្រជាពលរដ្ឋ​ប្រកប​អាជីវកម្ម​នៅ​ក្បែរ​នោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ