ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​​​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញត្រូវ​​ម្ចាស់​ក្លិប​បាល់ទាត់​មួយ​បង្ហោះ​ថា អាប់​​លុយ​ដុល្លារ​ក្លែងក្លាយ​ឱ្យ​មិត្ត​របស់​ខ្លួន​

2 ខែ មុន
  • ភ្នំពេញ

រាធានី​ភ្នំពេញ​ ៖ ចំ​ពេល​ដែល​មហាជន​លើ​បណ្តាញ​សង្គម​នៅ​កម្ពុជា​កំពុង​ផ្ទុះ​ការ​ចាប់អារម្មណ៍​លើ​ប្រធានបទ Low season​នោះ គេ​ឃើញ​លោក Akihiro Kato ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា និង​ជា​ម្ចាស់​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ​នៅ​កម្ពុជាចេញ​មក​បង្ហោះ​សារ​មួយ…

រាធានី​ភ្នំពេញ​ ៖ ចំ​ពេល​ដែល​មហាជន​លើ​បណ្តាញ​សង្គម​នៅ​កម្ពុជា​កំពុង​ផ្ទុះ​ការ​ចាប់អារម្មណ៍​លើ​ប្រធានបទ Low season​នោះ គេ​ឃើញ​លោក Akihiro Kato ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា និង​ជា​ម្ចាស់​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ​នៅ​កម្ពុជាចេញ​មក​បង្ហោះ​សារ​មួយ តាម​ហ្វេ​ស​បុក​បង្ហាញ​ពី​រឿង​ហួស​ចិត្ត​មួយ​ដែល​មិត្ត​ភក្តិ​​របស់​លោក​ជា​ជនបរទេស បាន​ជួប​ប្រទះ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ហើយ​ដែល​រឿង​មួយ​នេះ​ ត្រូវ​បាន​មហាជន​ចាត់​ទុក​ថា ជា​រឿង​អវិជ្ជមាន​ដែល​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​ជាតិ​ជា​ខ្លាំង​។

តាម​រយៈ​ការ​បង្ហោះ​លើ​គណនី​ហ្វេ​ស​បុក កាលពី​ថ្ងៃ​ទី​០៥ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៤ វិនិយោគិន​ជនជាតិ​ជប៉ុន​វ័យ៤៣​ឆ្នាំ​រូប​នេះ បាន​រៀបរាប់​ទាំង​ជា ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​យ៉ាង​ដូច្នេះ​ថា​៖
« មិត្ត​​ភ័ក្តិ​របស់ខ្ញុំ​ម្នាក់​បាន​ទទួល​វិក្កយបត្រ​ក្លែងក្លាយ​សម្រាប់​ការ​ទូទាត់​វី​សា​នៅ​អាកាសយានដ្ឋាន​ភ្នំពេញ​។ ខ្ញុំ​តែងតែ​ប្រាប់​មិត្តភក្តិ​របស់ខ្ញុំ​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​មួយ​ដ៏​ស្រស់​ស្អាត​។ ប៉ុន្តែ​វា​ពិតជា​សោកស្ដាយ​ណាស់​ដែល​មិត្ត​ខ្ញុំ​ត្រូវ​ឆ្លងកាត់​បទ​ពិសោធន៍​បែប​នេះ​។បើ​គេ​ចង់​បង្កើន​វិស័យ​ទេសចរណ៍​រឿង​បែប​នេះ​គួរតែ​ត្រូវ​បាន​កែ​លម្អ​ឥឡូវនេះ​។​»

សារ​ខ្លី តែ​មាន​ខ្លឹមសារ​ជ្រៅ ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​អាម៉ាស់​មួយ​នេះ Akihiro ចង់​សំដៅ​ថា ផ្ទុយ​ពី​អ្វី​ដែល​លោក​ខំ​អួត​ប្រាប់ មិត្ត​បរទេស​អំពី​រឿង​ល្អ​នៅ​កម្ពុជា ប៉ុន្តែ​គ្រាន់តែ​គេ​ឈាន​ចូល​ដល់​ទឹកដី​កម្ពុជា​ភ្លាម បែ​ជា​លក់​មុខ​គាត់​ភ្លែត​។

រឿងរ៉ាវ​មួយ​នេះ ជំរុញ​ឱ្យ​មហាជន​ខ្មែរ​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ចូល​ទៅ​ខម​មិន​សូម​អភ័យទោស​ចំពោះ​បញ្ហា​ខាងលើ ហើយ​បាន​ស្នើ​សុំ​ទៅ​កាន់ ក្រសួងទេសចរណ៍ ក្រសួងមហាផ្ទៃ ជា​ពិសេស អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឱ្យ​ស៊ើបអង្កេត​និង​ដោះស្រាយ​រឿង​មួយ​នេះ​បន្ទាន់ ព្រោះ​វា​ពិតជា​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​មុខមាត់​កម្ពុជា ជា​ពិសេស​វិស័យ​ទេសចរណ៍ ដែល​កំពុង​តែ​ត្រដាបត្រដួស​ស្រាប់​ផង​។

ឆ្លើយ​តប​នឹង​សំណួរ​របស់​កម្មវិធី 60 Buzz នៃ​សារព័ត៌មាន​កោះសន្តិភាព លោក​បណ្ឌិត ទូច សុខៈ បាន​អះអាង​នៅ​រសៀល​ថ្ងៃ​ទី​៦ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៤​ថា «​ខាង​ជំនាញ​កំពុង​តែ​ត្រួតពិនិត្យ​រឿង​នេះ​។ អាច​សួរ​បន្ថែម​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​ជា​អាណាព្យាបាល​ផ្ទាល់​។ »

គិត​ត្រឹម​ម៉ោង​៤​និង​៣០​ល្ងាច​ថ្ងៃ​ទី​៦ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៤ គេ​នៅ​មិន​ទាន់​ឃើញ​ប្រិត​កម្ម​តប​ណា​មួយ​ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅឡើយ​ទេ ខណៈ​ដែល​លេខ​hot line របស់​អគ្គនាយកដ្ឋាន​តេ​ចូល​តែ​គ្មាន​អ្នក​លើក​។

យ៉ាងណា​ក៏​ដោយ​យោង​តាម​ប្រភព​ដដែល​ពី​ម្ចាស់​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ លោក Akihiro Kato បាន​បន្ថែម​បច្ចុប្បន្នភាព​ចំពោះ​រឿងរ៉ាវ​ខាងលើ​ថា «​យើង​ត្រូវ​បាន​ប៉ូលិស​អន្តោប្រវេសន៍​ប្រាប់​ថា ពួក​គេ​នឹង​ធ្វើការ​ស៊ើបអង្កេត​និង​កែ​លម្អ​បញ្ហា​នេះ​។ គ្មាន​ប្រទេស​ណា​ដែល​គ្មាន​បញ្ហា​ទេ​។ អរគុណ​សម្រាប់​សកម្មភាព​រហ័ស​នេះ​។​»​។

គួរ​កត់​សម្គាល់ថា ជុំវិញ​បញ្ហា​ជនបរទេស ទទួល​បាន​លុយ​អាប់ ជា​លុយ​ដុល្លារ​ក្លែងក្លាយ​នេះ ត្រូវ​បាន​អ្នកលេង​បណ្តាញ​សង្គម ជា​ច្រើន​ចេញ​មក​និយាយ​ថា មិនមែន​តែ​កើត​មាននៅ​តាម​ព្រ​លាន​យន្តហោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​កើត​មាន​ទាំង​នៅ​តាម​ហាង​ម៉ាស្សា ភោ​ជនី​ដ្ឋា​ន សណ្ឋាគារ កន្លែង​លក់ដូរ​ជា​ច្រើន​ករណី ដែល​នាំ​ឱ្យ​មានការ​ខឹងសម្បារ​ជា​ខ្លាំង​ពី​សំណាក់​ជនបរទេស​ដែល​មក​ទស្សនា រកស៊ី ធ្វើការ និង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​៕


កែសម្រួលដោយ