ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញជំនឿលើក្រុមមាន់គកបារាំង លើកពានទ្វីបអឺរ៉ុបឆ្នាំ២០២៤​

3 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុង​កម្ម​វី​ធី​បើក​វេទិកា​ធុរកិច្ច​កម្ពុជា​-​បារាំង លើក​ទី​២ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែកក្កដា

រាជធានីភ្នំពេញ ៖ ក្នុង​កម្ម​វី​ធី​បើក​វេទិកា​ធុរកិច្ច​កម្ពុជា​-​បារាំង លើក​ទី​២ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែកក្កដា សម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​និយាយ​ជា​ភាសា​បារាំង​ទៅ​កាន់​មន្ត្រី​អ្នកចូលរួម​ទាំងអស់ ដោយ​បង្ហាញ​ថា ស​ម្តេច​ពិតជា​ចូល​ចិត្ត​កីឡាបាល់ទាត់​ ខណៈការប្រកួតជើងឯកទ្វីបអឺរ៉ុបឆ្នាំ២០២៤ បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឬវគ្គ៤ក្រុមចុងក្រោយ ។

សម្តេច ហ៊ុន ម៉ា​ណែ​ត បានជូនពរ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​បារាំងឱ្យ​ឆ្លង​ផុត​វគ្គ​នេះ និង​ជឿជាក់​ថា​ក្រុម​មាន់គកបារាំង​នឹង​ឈ្នះ​ជើងឯក​ទ្វីបអឺរ៉ុប​នេះ​ជា​លើក​ទី​២ នៅ​ទឹកដី​អា​ល្លឺ​ម៉​ង់​។

បារាំង ដែល​ជា​ម្ចាស់​ជើងឯក​ទ្វីបអឺរ៉ុប​ឆ្នាំ២០០០ បាន​ទម្លាក់​ព័រ​ទុ​យ​ហ្កា​ល់​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ដោយ​បាល់​កាត់ក្តី​១១​ម៉ែត្រ ដើម្បី​បន្ត​ទៅ​ជួប​អេ​ស្ប៉ា​ញ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ។ ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​ដណ្តើម​យក​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​ជើងឯក​ទ្វីបអឺរ៉ុប​ឆ្នាំ ២០២៤ នៅ​អា​ល្លឺ​ម៉​ង់ នៅ​វេលា​ម៉ោង២​រំលងអធ្រា​ត្រថ្ងៃ​ទី​៩ ខែកក្កដា​។

គួរឱ្យដឹងផងដែរថា ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​ជើងឯក​ទ្វីប​អឺរ៉ុបឆ្នាំ២០២៤ ដែល​មាន​ប្រទេស​អា​ល្លឺ​ម៉​ង់ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​ជំនាន់​ទី​១៧ បាន​ឈាន​ដល់​វគ្គ៤​ក្រុម​ចុងក្រោយជា​ផ្លូវការ​ហើយ ដោយ​ក្នុង​នោះ​អង់គ្លេសជា​ក្រុម​តែ១​គត់​ដែល​មិន​ទាន់​បាន​ស្គាល់​ការ​ឈ្នះ​ពាន​នេះ ខណៈ៣​ក្រុម​ទៀតន​អេ​ស្ប៉ា​ញ ហូ​ឡង់ និង​បារាំង សុទ្ធតែ​ធ្លាប់​បាន​ស្គាល់​រសជាតិ​ពាន​នេះ​រួច​ទៅ​ហើយ​។

ក្រុម​តោ​កំណាច​អង់គ្លេស ធ្លាប់​ស្គាល់​តែ​ការ​រង​ជើងឯក១​លើក​កាល​ឆ្នាំ​២០២០ ក្រោយ​ចាញ់​ក្រុម​អុី​តា​លី ខណៈ​ដែល​ក្នុង​ចំណោម៣​ក្រុម​ផ្សេង​ទៀត នៃ​ការ​ឈាន​មក​ដល់វគ្គ៤​ក្រុម​រដូវ​កាល​២០២៤ នេះ​មាន​តែ​ក្រុម​អេ​ស្ប៉ា​ញ ធ្លាប់​ឈ្នះ​ដល់​ទៅ៣​លើក​ច្រើន​ជាងគេ និង​ក្រុម​បារាំង ធ្លាប់​ធ្វើ​បាន២​លើក​នៅ​ឆ្នាំ​១៩៨៤ និង​ឆ្នាំ​២០០០ ចំណែក​ហូ​ឡង់​វិញ​ធ្លាប់​ឈ្នះ១​លើក​នៅ​ឆ្នាំ​១៩៨៨​។

សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដណ្ដើមពានរង្វាន់ជើងឯកទ្វីបអឺរ៉ុបឆ្នាំ២០២៤ នេះ គឺ​អេ​ស្ប៉ា​ញ ប៉ះ​ក្រុម​បារាំង នៅ​ថ្ងៃ​ទី​១០ ខែកក្កដា នា​វេលា​ម៉ោង២រំលង​អធ្រា​ត្រ នា​កីឡដ្ឋាន Allianz Arena និង​ក្រុម​អង់គ្លេស ប៉ះ​ហូ​ឡង់ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ដូច​គ្នា​នា​យប់​រំលង​អធ្រា​ត្រ​ថ្ងៃ​ទី​១១ ខែ​កក្កដា ​នៅ​កីឡដ្ឋាន Signal Iduna Park (​ម៉ោង​នៅ​កម្ពុជា​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ