ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ស សុខា ប្រកាសរកអ្នកមានអំណាចនៅពីក្រោយខ្នងការនាំចូលគ្រឿងញៀ.នជាង២០គីឡូមកដាក់ទោសឲ្យបាន

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​គូសបញ្ជាក់​ថា ស្វែងរក​អ្នកមាន​អំណាច​នៅ​ពីក្រោយ​ខ្នង នៃ​ការ​នាំ​ចូល​គ្រឿង​ញៀ​.​ន​ជាង​២០​គីឡូក្រាម ដោយ​ជនជាតិ​ស្បែក​ខ្មៅ ដូច្នេះ​ត្រូវ​តែ​ស្វែងរក​ចាប់ខ្លួន ដើម្បី​មក​អនុវត្ត​តាម​ច្បាប់​ឲ្យ​បាន ។ ឯកឧត្តម…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​គូសបញ្ជាក់​ថា ស្វែងរក​អ្នកមាន​អំណាច​នៅ​ពីក្រោយ​ខ្នង នៃ​ការ​នាំ​ចូល​គ្រឿង​ញៀ​.​ន​ជាង​២០​គីឡូក្រាម ដោយ​ជនជាតិ​ស្បែក​ខ្មៅ ដូច្នេះ​ត្រូវ​តែ​ស្វែងរក​ចាប់ខ្លួន ដើម្បី​មក​អនុវត្ត​តាម​ច្បាប់​ឲ្យ​បាន ។

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ឱ្យ​ដឹង​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ បុគ្គលិក ជន​រង​គ្រោះ ដោយសារ​គ្រឿង​ញៀ​.​ន និង​បិទ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ផ្នែក​ទ្រឹស្តី និង​អនុវត្ត​ផ្ទាល់ ដល់​អ្នក​ញៀ​.​ន​គ្រឿង​ញៀ​.​ន​លើក​ទី​៤ នៅ​មជ្ឈមណ្ឌល បន្សាប​ព្យាបាល និង​ស្តារ​នីតិសម្បទា អ្នក​ញៀ​.​ន​គ្រឿង​ញៀ​.​ន កែ ស៊ីនួន ស្ថិត​ក្នុងភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង ។

កាលពី​ពេល​ថ្មី​ៗ​នេះ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម មាន​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ បាន​នាំ​ចូល​គ្រឿង​ញៀ​.​ន​ជាង​២០​គីឡូ​ចូល​មក​កម្ពុជា ។ ឯកឧត្តម រដ្ឋមន្ត្រី​មហាផ្ទៃ បានឱ្យ​ទៀត​ថា បើ​តាម​ការ​ស្រាវជ្រាវ គឺ​ជនជាតិ​ស្បែក​ខ្មៅ​នេះ មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ភ្នំពេញ និង​មាន​ថ្នាក់ដឹកនាំ​មួយ​ចំនួន​នៅ​ពីក្រោយ ក៏​ដូច​ជា មានការ​បញ្ជា​ទិញ​ពី​តាម​ក្លិប​កម្សាន្ត​មួយ​ចំនួន ។

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រកាស​ថា ត្រូវ​តែ​រក​ឱ្យ​ឃើញ​អ្នក​នៅ​ពីក្រោយ​ដែល​លូក​លា​.​ន់​រឿង​គ្រឿង​ញៀ​.​ន​នេះ ។

ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖«​យើង​បាន​ស្រាវជ្រាវ​ករណី​ជនជាតិ​នេ​ស៊ី​រី​យ៉ា ដែល​នាំ​យក​គ្រឿង​ញៀ​.​ន​ជាង​២០​គីឡូក្រាម ចូល​មក​កម្ពុជា​ឃើញ​ថា មាន​ជាប់​ទាក់ទង​ជាមួយ​អ្នក​នៅ​ភ្នំពេញ​ហើយ មានការ​កុម្ម​ង់​ទិញ តាម​បណ្តា​ក្លិប​កម្សាន្ត​សប្បាយ​ៗ​មួយ​ចំនួន ហើយ​មួយទៀត មាន​ថ្នាក់ដឹកនាំ​មួយ​ចំនួន​នៅ​ពីក្រោយ​ខ្នង ។ អី​ញ្ចឹ​ង​ទេ ត្រូវធ្វើ​ការងារ​នេះ បញ្ច្រាស់ទិស​វិញ​ថា ត្រូវ​ឲ្យ​ឃើញ​ថា អ្នក​ណា​នៅ​ពីក្រោយ​ហើយ​ត្រូវ​ចាប់​ដាក់​ទោសទណ្ឌ​តាម​ច្បាប់ ហើយ​កន្លែង​កម្សាន្ត និង​កា​រ៉ា​អូ​ខេ​ណាខ្លះ​ពាក់ព័ន្ធ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ