ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹមចាប់​ប្រុស-ស្រី​​០៥​នាក់​ពី​បទ​ជួញដូរ​គ្រឿ.ង.​ញៀ.ន

2 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ជនសង្ស័យ​ប្រុស-ស្រី​ចំនួន​០៥​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ថែម​ទាំង​ដកហូត​គ្រឿងញៀន​ និង​វត្ថុតាង​មួយ​ចំនួន​ទៀត​ផង កាលពី​រសៀល​ថ្ងៃ​ទី ០៦ ក​ក្ដ​ដា នៅ​ចំណុច​ភូមិ​ចម្ការប្ញ​ស្សី…

ខេត្តបាត់ដំបង ​៖ ជនសង្ស័យ​ប្រុស-ស្រី​ចំនួន​០៥​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ថែម​ទាំង​ដកហូត​គ្រឿងញៀន​ និង​វត្ថុតាង​មួយ​ចំនួន​ទៀត​ផង កាលពី​រសៀល​ថ្ងៃ​ទី ០៦ ក​ក្ដ​ដា នៅ​ចំណុច​ភូមិ​ចម្ការប្ញ​ស្សី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង​។

យោង​តាម​របាយ​ការ​ណ៍​កងរាជអាវុធហត្ថបាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០៥​នាក់ ​រួម​មាន ១-ឈ្មោះ ហូ ឌឿ​ត ហៅដូង ភេទប្រុស ​អាយុ​៤៥​ឆ្នាំ ២-​ឈ្មោះ ហេង ដា​លី​ន ភេទស្រី ​អាយុ​៣៥​ឆ្នាំ ៣-ឈ្មោះ ហុ​ក វណ្ណៈ ភេទប្រុស​ អាយុ​៣០​ឆ្នាំ ៤-​ឈ្មោះ សុខ រស្មី ភេទប្រុស អាយុ​៣៤​ឆ្នាំ និង៥-​ឈ្មោះ អ៊ុ​ន អយ ភេទប្រុស​ អាយុ​៥៣​ឆ្នាំ ។

​របាយ​ការ​ណ៍​​ដដែលបាន​បញ្ជាក់​ថា ជន​ទាំង​០៥​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ កង​រាជ​អាវុធហត្ថ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ពេល​ពួក​គេ​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​។ ជាមួយនឹង​ការ​ឃាត់ខ្លួន មន្ត្រី​ជំនាញ​ដកហូត​បាន​វត្ថុ​តាង ១,​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​) ចំនួន​០៣​កញ្ចប់ ទម្ងន់​១៥០,២៥​ក្រាម ២,​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​០១ ៣,​ម៉ូតូ​ចំនួន​០៤​គ្រឿង ដែល​ជា​មធ្យោបាយ​សម្រាប់​ជិះ​ប្រព្រឹត្ត​បទល្មើស រួម​ជាមួយ​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

ម​ន្ត្រីជំនាញ​បាន​ឲ្យ​និយាយ​ថា ក្រុម​ជនសង្ស័យ​ប្រុស ស្រី​ខាងលើ​នេះ ជា​មុខសញ្ញា​ជួញដូរ​គ្រឿង​ញៀន​យ៉ាង​សកម្ម ដែល​កម្លាំង​ជំនាញ​បាន​តាមដាន​សកម្មភាព​របស់​ពួក​គេ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ទាំង​០៥​នាក់ ដកហូត​បាន​ទាំង​វត្ថុ​តាង​ផង​ដែរ​។ ពេល​នេះ មន្ត្រី​ការិយាល័យ​ជំនាញ​កំពុង​សួរនាំ ចាត់ការ​តាម​នីតិវិធី​ហើយ ​៕ ​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ