ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលតាមណាទើបដឹង​ថា ទារកទល់លាម.ក

2 ខែ មុន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលអាចប្រាប់អ្នកថា កូនកំពុងតែទល់លាមក។

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលអាចប្រាប់អ្នកថា កូនកំពុងតែទល់លាមក។ តើមានអ្វីខ្លះទៅ?

កូននឹងមិនសូវបត់ជើងធំឡើយ ដោយអាចនឹងមិនបញ្ចេញច្រើនថ្ងៃជាប់គ្នា មិនដូចពីមុនបត់ជើងធំរាល់ថ្ងៃឡើយ។

នៅពេលដែលកូនប្រឹងឡើងមុខក្រហមចាប់ពី១០នាទីឡើង មានន័យថា កូនកំពុងតែប្រឈមមុខនឹងអាការៈទល់លាមកហើយ ទើបពិបាកក្នុងការបញ្ចេញមកក្រៅបែបនេះ។

នៅពេលដែលកូនស្រាប់តែស្រពិចស្រពិល មិនដឹងអី ដោយគិតតែប្រឹង នោះមានន័យថាកូនពិបាកបត់ជើងធំណាស់ ទើបធ្វើឲ្យគេក្លាយជាបែបនេះ ដោយអារម្មណ៍គិតតែពីប្រឹងតែប៉ុណ្ណោះ។

នៅពេលដែលលាមកកូនមានទម្រង់ជាគ្រាប់ៗ ហើយរឹង មានន័យថា កូនពិតជាកើតអាការៈទល់លាមកហើយ។ ដូចនេះ អ្នកម្តាយគួរតែរកវិធីដើម្បីដោះស្រាយ ទើបកូនមិនពិបាកក្នុងការបត់ជើងធំ។

នៅពេលដែលពោះកូនចាប់ផ្តើមធំ ហើយរឹង នោះមានន័យថា កូនអាចកំពុងតែប្រឈមមុខនឹងអាការៈទល់លាមក។ ដូចនេះ អ្នកម្តាយគួរតែចេះសង្កេត ទើបអាចរកវិធីដោះស្រាយឃើញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ