ប្រកាសតែងតាំងមុខតំណែងនាយប៉ុស្តិ៍រដ្ឋបាលសង្កាត់អណ្តូងខ្មែរ ក្រុងកំពត
- កំពត
ខេត្តកំពត ៖ «តួនាទីជានាយប៉ុស្តិ៍រដ្ឋបាលត្រូវមានភារកិច្ចគ្រប់គ្រងដឹកនាំកម្លាំងក្រោមឱវាទតាម
ខេត្តកំពត ៖ «តួនាទីជានាយប៉ុស្តិ៍រដ្ឋបាលត្រូវមានភារកិច្ចគ្រប់គ្រងដឹកនាំកម្លាំងក្រោមឱវាទតាម
ខេត្តកំពត ៖ «តួនាទីជានាយប៉ុស្តិ៍រដ្ឋបាលត្រូវមានភារកិច្ចគ្រប់គ្រងដឹកនាំកម្លាំងក្រោមឱវាទតាមឋានានុក្រមនៃការងារឲ្យបានល្អប្រសើរ» ។ នេះជាប្រសាសន៍ណែនាំក្រើនរំលឹករបស់លោកវរ:សេនីយទោ លាវ ប៉ោក អធិការរងនគរបាលក្រុងកំពត ថ្លែងទៅកាន់នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់អណ្តូងខ្មែរថ្មី ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខដំណែងនាព្រឹកថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។
ក្នុងពិធីប្រកាសតែងតាំងនាយប៉ុស្តិ៍រដ្ឋបាលនាព្រឹកនោះដែរ ក៏មានវត្តមានចូលរួមជាអធិបតីពី
លោកវរ:សេនីយទោលាវ ប៉ោក អធិការរងក្រុងទទួលផែនសេនាធិការ លោកអនុសេនីយឯក ជាន ម៉ី នាយផ្នែកកិច្ចការប៉ុស្តិ៍រដ្ឋបាលក្រុងកំពត លោកគង់ សុផុន ចៅសង្កាត់អណ្តូងខ្មែរ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាសង្កាត់និងកំលាំងប្រជាការពារសង្កាត់ ចាស់ព្រឹទ្ធាចារ្យមេភូមិ អនុភូមិទាំង៥ភូមិក្នុងសង្កាត់បានចូលរួមជាច្រើនរូបផងដែរ។
លោក គង់ សុផុន ចៅសង្កាត់អណ្តូងខ្មែរ បានមានមតិទៅកាន់ភ្ញៀវកិត្តិយសថា ថ្ងៃនេះក្នុងនាមអាជ្ញាធរសង្កាត់អណ្តូងខ្មែរ ខ្ញុំមានមោទន:ភាពនិងមានកិត្តិយសដ៏ក្រៃលែងដែលបានការអញ្ជើញចូលរួមក្នុងពិធីដ៏វិសេសវិសាលការប្រកាសទទួលដំណែងជានាយប៉ុស្តិ៍រដ្ឋបាលសង្កាត់អណ្តូងខ្មែរថ្មីគឺ លោកអនុសេនីយឯក អឿន សុខមករា នាយរងប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកែវ ស្រុកទឹកឈូ មកទទួលតំណែងជានាយប៉ុស្តិ៍រដ្ឋបាលសង្កាត់អណ្តូងខ្មែរ ជំនួសលោកអនុសេនីយឯកគិន ឆែរី នាយប៉ុស្តិ៍ស្តីទីដែលត្រៀមចូលនិវត្តន៍នៅពេលខាងមុខ។
យោងតាមប្រកាសលេខ៤២៨០ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្ដីពីការកែសម្រួលការរៀបចំនិងការប្រព្រឹត្តទៅរបស់ស្នងការដ្ឋាននគរបាលរាជធានី/ខេត្ត។
សេចក្តីសម្រេចលេខ ១១៤ សសរ ចុះថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៤ របស់អគ្គស្នងការនគរបាលជាតិស្ដីពីការផ្ទេរភារកិច្ចនឹងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ។
យោងតាមលិខិតបង្គាប់ការលេខ៤៤ ល.ប.ក/០២៤ របស់ស្នងការដ្ឋាននគរបាលខេត្តកំពត។
ផ្អែកតាមតម្រូវការចាំបាច់នៃការងារស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការខេត្ត បានប្រគល់ភារ:កិច្ចជូនលោកអនុសេនីយឯកអឿន សុខមករា នាយរងប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកែវ ស្រុកទឹកឈូ មកទទួលទួនាទីជានាយប៉ុស្តិ៍រដ្ឋបាលសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ចាប់ពីពេលនេះតទៅ ។
បន្ទាប់ពីលោកអនុសេនីយឯកជាន ម៉ីនាយផ្នែកកិច្ចការប៉ុស្តិ៍រដ្ឋបាលក្រុងកំពតអានលិខិតបង្គាប់ការរបស់ស្នងការខេត្តរួចមក លោកវរ:សេនីយ៍ទោ លាវ ប៉ោក អធិការរងក្រុងក៏បានប្រគល់សេចក្តីសម្រេចជូនលោកនាយប៉ុស្តិ៍រដ្ឋបាលដែលទើបនិងទទួលតំណែងថ្មី។ បន្ទាប់មកលោក គង់ សុផុន ចៅសង្កាត់អណ្តូងខ្មែរ បានមានមតិក្រើនរំលឹកដល់នាយប៉ុស្តិ៍នគរបាលថ្មីដែលមានខ្លឹមសារក្នុងនាមអាជ្ញាធរសង្កាត់ និងខ្លួនខ្ញុំផ្ទាល់សុំថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតដល់លោកឧត្តមសេនីយទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តដែលជានិច្ចកាលលោកតែងតែគិតគូរនិងយកចិត្តទុកដាក់ពីសុខទុក្ខដល់នាយនគរបាលក្រោមឱវាទ ជាពិសេសការផ្តល់ទួនាទីនិងភារ:កិច្ចដ៏សមស្របដល់មន្រ្តីនគរបាលដែលសកម្មការងារក្នុងបុព្វហេតុបំរើប្រជាពលរដ្ឋជាពិសេសការសហការនូវគ្រប់ការងារដែលសំខាន់ៗជាមួយអាជ្ញាមូលដ្ឋានភូមិសង្កាត់នាពេលកន្លងមកក៏ដូចបច្ចុប្បន្ននេះផងដែរ។
ជាមួយគ្នានេះដែរលោកគង់ សុផុន ចៅសង្កាត់អណ្តូងខ្មែរ បានមតិក្រើនរំលឹកអំពីកិច្ចការចំពោះមុខដែលប៉ុស្តិ៍រដ្ឋបាលត្រូវអនុវត្តនិងត្រូវសហការជាមួយកំលាំងអាជ្ញាធរសង្កាត់នាពេលនេះ១១ចំណុច បន្តទៀតដែលកងកំលាំងប៉ុស្តិ៍រដ្ឋបាលត្រូវអនុវត្តជាប្រចាំ គ្រប់មុខសញ្ញាទាំងអស់មានសេវាទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដូចជាការធ្វើលិខិតបទដ្ឋាននានាដូចជា អត្តសញ្ញាណបន័ សៀវភៅ សៀវភៅស្នាក់នៅ បទល្មើសផ្សេងៗដែលពាក់ពន្ធ័និងទួនាទីរបស់កងកំលាំងដូចជា ចោរកម្ម ក្រុមក្មេងទំនើង គ្រឿងញៀនជាដើម ។ល។ និងមានអត្ថន័យខ្លឹមសារល្អៗជាច្រើនទៀត ដែលភ្នាក់ងារយកព័ត៌មានយើងមិនអាចបកស្រាយលំអិតទាំងអស់បានឡើយ។
លោកវរសេនីយ៍ទោ លាវ ប៉ោក អធិការរងក្រុងទទួលបន្ទុកសេនាធិការបានមានមតិណែនាំផ្តាំផ្ញើដល់នាយប៉ុស្តិ៍ថ្មីដែលមានខ្លឹមសារជាអាទិ៍ថា÷ ក្នុងនាមយើងជាមន្ត្រីនគរបាលជាតិ ត្រូវអនុវត្តតួនាទីរបស់កងកំលាំងឲ្យបានត្រឹមត្រូវនិងម៉ឺងម៉ាត់បំផុត ត្រូវឈ្លាសវៃក្នុងការក្តាប់នូវរាល់សភាពការណ៍ផ្សេងៗដែលកើតមានឡើងនៅក្នុងមូលដ្ឋានដែលយើងគ្រប់គ្រង កិច្ចការណាដែលហួសពីសមត្ថកិច្ចយើង យើងត្រូវរាយការសុំយោបល់ថ្នាក់លើដើម្បីអនុវត្តកិច្ចការនោះឲ្យបានសម្រេច។ ជាពិសេសរាល់ហេតុការដែលកើតឡើងនៅក្នុងមូលដ្ឋានដែលយើងគ្រប់គ្រងយើងត្រូវក្តាប់ជាប់និងរកវិធីដោះស្រាយនូវឲ្យបានសមស្របនិងទាន់ពេលវេលា ។
លោកបានបន្តទៀតថា ក្នុងនាមយើងជាមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលត្រូវតែបំរើប្រជាពលរដ្ឋឲ្យអស់ពីកំលាំងកាយចិត្ត ក្តាប់សំណូមពរប្រជាពលរដ្ឋពេលទទួលបានរាលពត៌មានពាក់ពន្ធ័ករណីបទល្មើសផ្សេងៗត្រូវសហការជាមួយកំលាំងសមត្ថកិច្ចជំនាញដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា ។ លោកមានប្រសាសន៍បន្តថា ធ្វើជាមេដឹកនាំប៉ុស្តិ៍រដ្ឋបាល ត្រូវដឹងសុខទុក្ខដល់មន្រ្តីនគរបាលក្រោមឱវាទ
សាមគ្គីភាពផ្ទៃក្នុងកងកំលាំង ក្តាប់ជាប់រាល់មុខសញ្ញាជនល្មើស ដូចជាសកម្មភាពចោរកម្ម ល្បែងស៊ីសង គ្រឿងញៀន ក្រុមក្មេងទំនើងបងធំជាដើម។ដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរភូមិ សង្កាត់ ជាមួយប្រជាការពារឲ្យបានល្អបំផុតដើម្បីសម្រេចរាល់ហេតុការផ្សេងៗដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់យើង ៕
ចែករំលែកព័តមាននេះ