ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋកំពុងតែសម្រាន្តលង់លក់ ស្រាប់តែភ្លើងឆេះឃ្លាំងដាក់សម្ភារៈកសិកម្មទាំងយប់

2 ខែ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី កំពុង​តែ​ដេក​លង់លក់ ស្រាប់តែ​នាំ​គ្នា​ភ្ញាក់ផ្អើល ដោយ​ឃើញ​ភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ចេញពី​ឃ្លាំង​ដាក់​សម្ភារៈ​កសិកម្ម​មួយ​កន្លែង ស្ថិត​នៅ​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ។…

ខេត្ត​ត្បូងឃ្មុំ ៖ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី កំពុង​តែ​ដេក​លង់លក់ ស្រាប់តែ​នាំ​គ្នា​ភ្ញាក់ផ្អើល ដោយ​ឃើញ​ភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ចេញពី​ឃ្លាំង​ដាក់​សម្ភារៈ​កសិកម្ម​មួយ​កន្លែង ស្ថិត​នៅ​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ឧត្តម សេនីយ៍​ស្នងការ​នគរបាល​ខេត្ត បាន​ទាក់ទង​តាម​អាយ​កូ​ម ដោយ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ចេញ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​រហូត​ដល់​គ្រប់គ្រង​ស្ថានការណ៍​បាន មិន​រាលដាល​ឆេះ​ដល់​លំនៅ​ដ្ឋា​ន​ពលរដ្ឋ​នៅ​ក្បែរ​នោះ​ឡើយ ។

លោក​វរសេនីយ៍ឯក​សាំ ហេង អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​បានឱ្យ​ដឹង​ថា​៖ ក្រោយ​ពេល​ដែល​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​បាន​រាយការណ៍​មក​រូប​លោក ភ្លាម​ៗ​នោះ​បាន​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ដែល​ប្រចាំការ​២៤​ម៉ោង លើ​២៤​ម៉ោង ចេញ​ទៅ​អន្តរាគមន៍​បាញ់​ទឹក​ទ​ន្ល​ត់ ។ ហើយ​ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​២​យប់​ទាប​ភ្លឺ ថ្ងៃ​ទី​៧ កក្កដា ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​២០២៤​។

អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា គ្រា​ដែល​រូប​លោក​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ជា​បន្ទាន់ និង​បាន​រាយការណ៍​ជូន​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​ក៏​បាន​បញ្ជា​ឲ្យ​រថយន្ត​នៅ​តាម​បណ្ដា​ស្រុក​ក្រុង​ក្នុង​ខេត្ត​ត្បូងឃ្មុំ ចេញ​មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ជា​បន្តបន្ទាប់ ។

សូម​បញ្ជាក់​ថា អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ដាក់​សម្ភារ​កសិកម្ម​វិញ​ជាង​ស្ថិត​នៅ​ភូមិ​វាល​កណ្ដៀង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ប្រើប្រាស់​រថយន្ត​ចំនួន​៦​គ្រឿង (​ស្រុក​ត្បូងឃ្មុំ ស្រុក​អូរ​រាំង​ឪ ក្រុង​សួង ស្រុក​តំបែរ ស្រុក​ពញាក្រែក និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។ ប្រើប្រាស់​ទឹក​អស់​ចំនួន​១៧​រថយន្ត គ្រប់គ្រង​បាន​ទាំងស្រុង នៅ​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​៨ កក្កដា ។

ចំពោះ​សម្ភារ​ខូចខាត​រួម​មាន ៖ ឃ្លាំង​សម្ភារៈ ធ្វើ​ពី​ថ្ម ដំបូល​សង្ក​សី​ទំហំ​២៥X៤០ ម៉ែត្រ ខូចខាត​ជ​ញ្ជាំ​ខាងកើត​មួយ​ចំហៀង ប្រវែង​២៥​ម៉ែត្រ ។ សម្ភារៈ​គ្រឿង​បម្រើ​អោយ​កសិកម្ម​ក្នុង​ឃ្លាំង​មួយ​ចំនួន​ធំ (​មិន​ទាន់​អាច​កំណត់​បាន​) ។ ចំពោះ​មូលហេតុ ឆ្លង​ចរន្តអគ្គិសនី ។

អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​បញ្ជាក់​ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ គឺ​ពិតជា​សំណាងល្អ ដែល​កម្លាំង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​យ៉ាង​សស្រាក់​ស្រាំ​ទាន់​ពេលវេលា ដោយ​ធ្វើ​ឲ្យ​ភ្លើង​បាន​រលត់​ទៅ​វិញ​ជា​ស្ថាពរ មិន​បាន​រាលដាល​ឆេះ​ដល់​លំនៅ​ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ទេ ។ ហើយ​ទំហំ​នៃ​ការ​ខូចខាត​មិន​ទាន់​ត្រូវ​បាន​វាយតម្លៃ​គិត​ជា​ទឹកប្រាក់​អស់​ចំនួន​ប៉ុន្មាន​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ