ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុម​ឆ្វេង​និយម​ជ្រុល​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​បារាំង

2 ខែ មុន

ទី​ក្រុង​ប៉ារីស​៖ ខុស​ស្រឡះ​ពី​លទ្ធ​ផល​ស្ទង់​មតិ​មុន​ការ​បោះ​ឆ្នោត​សភា​នៅ​ប្រទេស​បារាំង​ដែល​គេ​រំពឹង​ថា​គណ​បក្ស​សមាជ​ជាតិ​របស់​លោក​ស្រី​ឡឺពែន​អាច​នឹង​ទទួល​​​ជ័យ​ជម្នះ​។ មិន​ត្រឹម​តែ​ឈ្នះ​ទេ​អាច​នឹង​មាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​ដើម្បី​កាន់​កាប់​តំណែង​នាយក​រដ្ឋ​មន្ត្រី​ថែម​​ទៀត​។ ប៉ុន្តែ​លទ្ធ​ផល​បោះឆ្នោត​ជាក់​ស្ដែង​បង្ហាញ​ថា​អ្នក​ដែល​ទទួល​ជ័យ​ជម្នះ​​ពិត​ប្រាកដ​គឺ​សម្ព័ន្ធ​ភាព​គណ​បក្ស​នយោបាយ​ខាង​ឆ្វេង​ទៅ​វិញ​ទេ​។​ ​​លទ្ធ​ផល​ឆ្នោត​​សរុប​ចេញ​ហើយ​នៅ​ព្រឹក​នេះ។​ ​​សម្ព័ន្ធ​ភាព​​រណ​សិរ្យ​ប្រជា​ជន​ថ្មី​ (NFP) ដែល​ប្រមូល​ផ្ដុំ​ដោយ​បក្ស​ឆ្វេង​និយម​ជ្រុល ឆ្វេង​និយម​កណ្ដាល និង​បក្ស​កុម្មុយ​និស្ត​ទទួ​លបាន​១៨២​អាសនៈ​។…

ទី​ក្រុង​ប៉ារីស​៖ ខុស​ស្រឡះ​ពី​លទ្ធ​ផល​ស្ទង់​មតិ​មុន​ការ​បោះ​ឆ្នោត​សភា​នៅ​ប្រទេស​បារាំង​ដែល​គេ​រំពឹង​ថា​គណ​បក្ស​សមាជ​ជាតិ​របស់​លោក​ស្រី​ឡឺពែន​អាច​នឹង​ទទួល​​​ជ័យ​ជម្នះ​។ មិន​ត្រឹម​តែ​ឈ្នះ​ទេ​អាច​នឹង​មាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​ដើម្បី​កាន់​កាប់​តំណែង​នាយក​រដ្ឋ​មន្ត្រី​ថែម​​ទៀត​។ ប៉ុន្តែ​លទ្ធ​ផល​បោះឆ្នោត​ជាក់​ស្ដែង​បង្ហាញ​ថា​អ្នក​ដែល​ទទួល​ជ័យ​ជម្នះ​​ពិត​ប្រាកដ​គឺ​សម្ព័ន្ធ​ភាព​គណ​បក្ស​នយោបាយ​ខាង​ឆ្វេង​ទៅ​វិញ​ទេ​។​

​​លទ្ធ​ផល​ឆ្នោត​​សរុប​ចេញ​ហើយ​នៅ​ព្រឹក​នេះ។​ ​​សម្ព័ន្ធ​ភាព​​រណ​សិរ្យ​ប្រជា​ជន​ថ្មី​ (NFP) ដែល​ប្រមូល​ផ្ដុំ​ដោយ​បក្ស​ឆ្វេង​និយម​ជ្រុល ឆ្វេង​និយម​កណ្ដាល និង​បក្ស​កុម្មុយ​និស្ត​ទទួ​លបាន​១៨២​អាសនៈ​។ មាន​ន័យ​ថា​ឈរ​លំដាប់​ទី​១​។ សម្ព័ន្ធ​ភាព​គណ​បក្ស​និយម​កណ្ដាល​របស់​លោក​ម៉ា​ក្រុង​ទទួល​បាន​១៦៣​អាសនៈ​។ ​​គណ​បក្ស​សមាជ​ជាតិ​របស់​លោក​ស្រី​ឡឺពែន​​ទទួល​បាន​១៤៣​អាសនៈ​។ តាម​ច្បាប់​​​បារាំង, ​លុះ​ត្រា​តែ​​​ទទួល​បាន​៥០+១​​ទើប​អាច​បង្កើត​រដ្ឋាភិបាល​​ថ្មី​។ មាន​ន័យ​ថា​​​២៨៩​អាសនៈ។​​

​តាំង​ពី​មុន​ការ​បោះ​ឆ្នោត អ្នក​ខ្លះ​បាន​គូស​វាស​សេណារីយោ​មួយ​ចំនួន​ដូច​ជា​៖ ១​-​​គណ​បក្ស​សមាជ​ជាតិ​អាច​នឹង​ឈ្នះ​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​ ហើយ​គ្រប់​គ្រង​តំណែង​នាយក​រដ្ឋ​មន្ត្រី​។ ២-​​​បើ​​​​គ្មាន​គណ​បក្ស​ណា​​មួយ​​ទទួល​បាន​​​៥០+១​ទេ លោក​ម៉ាក្រុង​​​​​អាច​នឹង​​​​​ងាក​ទៅ​ចង​សម្ព័ន្ធ​ជា​មួយ​ក្រុម​ខាង​ឆ្វេង​។ ទី៣-​​លោក​ម៉ាក្រុង​​អាច​នឹង​​បង្កើត​រដ្ឋាភិបាល​ដែល​មិន​ចំណុះ​ឱ្យ​គណ​បក្ស​នយោ​បាយ​។ មាន​ន័យ​ថា​ជា​រដ្ឋា​ភិបាល​បច្ចេក​ទេស​។ ប៉ុន្តែ​បើ​តាម​លទ្ធ​ផល​ឆ្នោត​នេះ លោក​ម៉ាក្រុង​ទទួ​លបាន​​សំឡេង​ឆ្នោត​លំដាប់​ទី​២​។ ដូច្នេះ​ អ្នក​ដែល​មាន​សិទ្ធិ​បោះ​មេ​​មិន​មែន​លោក​ម៉ាក្រុង​ទេ​ ប៉ុន្តែ​ជា​​​រណ​សិរ្យ​ប្រជា​ជន​ថ្មី​ទៅ​វិញ​ទេ​ (NFP)។

ឥឡូវ​នេះ គ្រាន់​តែ​ចេញ​លទ្ធ​ផល​ឆ្នោត​​ភ្លាម ចលនា​បាតុ​កម្ម​ ពេល​ខ្លះ​ឈាន​ដល់​អំពើ​កុប្ប​កម្ម ​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​ជា​បណ្ដើរ​ៗ​​ហើយ​។ គេ​ឃើញ​ក្រុម​អ្នក​គាំទ្រ​លទ្ធ​ផល​ឆ្នោត និង​ក្រុម​អ្នក​ប្រឆាំ​ង​នឹង​លទ្ធ​ផល​ឆ្នោត​ចេញ​ស្រែក​ពាក្យ​ស្លោក​ផ្សេង​ៗ​​នៅ​តាម​ដង​វិថី​នានា​នៃ​ទី​ក្រុង​ប៉ារីស​។ កាល​ពីថ្ងៃ​អាទិត្យ​ នាយក​រដ្ឋមន្ត្រី​បារាំង លោក​កាព្រីយែល អាតាល់ (Gabriel Attal) ប្រកាស​ថា​លោក​ត្រៀម​ចុះ​ពី​តំណែង​បន្ទាប់​ពី​លេច​ឮ​ល្ហៀង​ៗ​ថា​ក្រុម​ឆ្វេង​និយម​ជ្រុល​ទទួ​លបាន​សំឡេង​ឆ្នោត​នាំ​មុខ​។

​តាម​ពិត​ រណសិរ្យ​ប្រជា​ជន​ថ្មី​នេះ​កាល​ពី​មុន​ជា​បក្ស​ផ្សេង​ៗ​គ្នា​ទេ។ ប៉ុន្តែ​បន្ទាប់​ពី​លោ​កម៉ាក្រុង​ប្រកាស​រំលាយ​សភា និង​រៀប​ចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ ក្រុម​ឆ្វេង និង​ក្រុម​កុម្មុយនិស្ត​ក៏​រួម​កម្លាំង​គ្នា​ជា​រណសិរ្យ​តែ​១​។ នៅ​បារាំង ​ក្រុម​ឆ្វេង​ឡើង​កាន់​អំណាច​គ្មាន​បញ្ហា​ទេ​ ទោះ​បី​ឆ្វេង​ល្មម ឬ​ឆ្វេង​ជ្រុល​ក៏​ដោយ​។ កុំ​ឱ្យ​តែ​ក្រុម​ស្ដាំ​និយម​ជ្រុល​ទើប​តែជា​បញ្ហា​ដែល​គេ​តស៊ូ​ទម្លាក់​ពួក​ហ្នឹង​មិន​ឱ្យ​ឡើង​កាន់​អំណាច​បាន​។

ក្រុម​អ្នក​គាំទ្រ​ក្រុម​ខាង​ឆ្វេង​រាប់​ម៉ឺន​នាក់​បាន​ចេញ​ហែ​បាតុកម្ម​យ៉ាង​​គគ្រឹក​គគ្រេង​នៅ​​ទី​លាន​សា​ធារណៈ​ (Place de la République) ​​​ដើម្បីអប​អរ​សាទរ​នឹង​ជ័យ​ជម្នះ​របស់​ក្រុម​ខ្លួន​​។ ​ប៉ុន្តែ​​ក្រុម​ខាង​ស្ដាំ និង​ក្រុម​អភិរក្ស​និយម​​ខក​ចិត្ត​យ៉ាង​ខ្លាំង​។ ពួក​គេ​ខំ​តែ​សង្ឃឹម​​ទុក​មុន​ថា​គណបក្ស​សមាជ​ជាតិ​​អាច​នឹង​ឈ្នះ​ឆ្នោត​ដាច់​ និង​ស្រវា​បាន​តំណែង​នាយក​រដ្ឋ​មន្ត្រី​ទៅ​ហើយ​។​

នៅ​លើ​បណ្ដាញ​សង្គម​ គេ​ឃើញ​មនុស្ស​ដុត​ភ្លើង​ចន្លុះ ឬ​ភ្លើង​គប់​នៅ​តាម​ដង​វិថី​នៃ​រដ្ឋ​ធានី​ប៉ារីស​ និង​ឃើញ​​មាន​ការ​ប្រទាំង​ប្រទើស​គ្នា​រវាង​បាតុករ និង​អាជ្ញាធរ​ដែល​ពាក់​​ឧបករណ៍​ការ​ពារ​ខ្លួន​។ ពួក​គេ​បាញ់​ឧស្ម័ន​ចេញ​ទឹក​ភ្នែក​ទៅ​លើ​​ក្រុម​អ្នក​តវ៉ា​។ អ្នក​ខ្លះ​ត្រូវ​បាន​ចាប់​ខ្លួន​យក​ទៅ​ឃុំ​ឃាំង​។ ពួក​បាតុ​ករ​ខ្លះ​គប់​ដប​ស្រា​ដុត​ភ្លើង​ (Molotov cocktails) និង​បង្កៃ​គ្រាប់​បែក​ផ្សែង​។

​សូម​ជម្រាប​ថា​រណសិរ្យ​ប្រជា​ជន​ថ្មី​ជា​បណ្ដុំ​នៃ​គណ​បក្ស​សង្គម​និយម​​បារាំង, គណ​បក្ស​កុម្មុយនិស្ត​បារាំង, គណ​បក្ស​បៃតង​ និង​គណ​បក្ស​ដទៃ​ទៀត​។ សម្ព័ន្ធ​ភាព​គណ​បក្ស​នយោ​បាយ​នេះ​បាន​​ដាក់​ចេញ​កម្ម​វិធី​នយោ​បាយ​១​ចំនួន​​​​នៅ​ពេល​ឃោសនា​បោះ​ឆ្នោត​។ ក្នុង​នោះ មាន​ការ​កែ​ទម្រង់​ច្បាប់​ស្ដី​ពី​សោធន​និវត្ត​, ​​ការ​អនុ​ញ្ញាត​​ឱ្យ​អ្នក​ដែល​មាន​អាយុ​៦០​ឆ្នាំ​ ឬ​លើស​នេះ​អាច​​​ដាក់​ពាក្យ​ស្នើ​សុំ​ចូល​និវត្ត, ​​​ការ​​ដំឡើង​ប្រាក់​ឈ្នួល​អប្ប​បរមា​សម្រាប់​​​បុគ្គ​លិក​រដ្ឋ​, ការដំឡើង​​​ពន្ធ​លើ​ទ្រព្យ​សម្បត្តិ និង​​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្ប​បរមា​សម្រាប់​កម្ម​ករ-​និយោ​ជិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ